Ad Code

អ្នកចាំទី អ៊ុំ សេរី​រ័ត្ន ត្រូវ​ពេល​ការ​ពេល​ថែមទៀត​ដើម្បី​ព្យាបាល​របួស​របស់ខ្លួន​



អ្នកចាំទី អ៊ុំ សេរី​រ័ត្ន របស់​ក្រុមបាល់ទាត់​ក្រសួងការពារជាតិ (​ទ័ព​) កំពុងមាន​បញ្ហា​របួស​សរសៃ​ជើង ក្រោយ​បង្ហាញខ្លួន​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន (Hun Sen Cup) ឆ្នាំ​២០១៨ នាពេល​កន្លងទៅ ហើយ​របួស​នេះ​តម្រូវ​ឲ្យ​រូបគេ​សម្រាក​ព្យាបាល​និង​វៈ​កាត់​បាន​ត្រឹមត្រូវ​ទើប​អាច​ចូល​ហ្វឹកហាត់​ជាមួយ​មិត្ត​រួម​ក្រុម​បាន​ឡើងវិញ​។

យោង​តាម​ការ​បញ្ជាក់​ពី​សំណាក់​សាមីខ្លួន​បាន​អះអាង​ថា ​របួស​សរសៃ​ជើង​នេះ​គឺ​កើតឡើង​ទៅលើ​រូប​ខ្លួន​អំឡុង​ក្រោយ​ជួយ​ឲ្យ​ក្រសួងការពារជាតិ ឈ្នះ​ណាហ្គា​វើ​ល ដោយ​លទ្ធផល ៣-១ ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០១៨​។ ប៉ុន្តែ​របួស​នេះ​មិនសូវ​ជា​ធ្ងន់​ពេក តែ​ក្រោយមក​រូបគេ​បាន​ហ្វឹកហាត់​ក្នុង​ក្រុម​ក៏​បត់​ជង្គង់​ធ្ងន់ធ្ងរ​តែម្តង​។​



អតីត​កីឡាករ​ជម្រើសជាតិ​កម្ពុជា រូប​នេះ​បញ្ជាក់​ថា «​មក​ទល់​ពេល​នេះ ខ្ញុំ​អត់​ទាន់​អាច​ហាត់​ខ្លាំង​បានទេ​បង ទាំង​លើ​ទីលាន និង ការហាត់​សាច់ដុំ ព្រោះ​របួស​ខាងក្នុង​នៅ​ឈឺ​នៅឡើយ​។ រាល់ថ្ងៃ​ពេទ្យ​ណែនាំ​ឲ្យ​ដើរ និង ធាក់​កង់​ឲ្យ​បាន​ច្រើន ក៏ដូចជា​ធ្វើ​លំ​ហាត់​មួយចំនួន តាម​ពួកគាត់​បាន​ប្រាប់ ដើម្បី​ឲ្យ​ឆាប់​ជាសះស្បើយ តែ​ក៏​មិន​ប្រាកដ​ពេល​ច្បាស់លាស់​ដែរ យ៉ាងហោច​ក៏​១​ទៅ​២​ខែ​ដែរ ទើប​អាច​ចាប់ផ្ដើម Gym យក​សាច់ដុំ​ឡើងវិញ មុន​ចូល​ទីលាន​ដូច​ធម្មតា​»​។

​របួស​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​កៅអី​របស់​កីឡាករ អ៊ុំ សេរី​រ័ត្ន ក្នុង​ក្រុម​ជម្រើសជាតិ​នាពេលខាងមុខ​ដែល​ត្រៀម​ប្រកួត​ប្រចាំ​ពានរង្វាន់​ធំ​ប្រចាំ​តំបន់​អាស៊ាន AFF Suzuki Cup 2018​។ រូបគេ​បាន​តាំងចិត្ត​ថែរក្សា​សុខភាព​ដើម្បី​ឲ្យ​បាន​ជាសះស្បើយ​បាន​លឿន​។ រូបគេ​ត្រូវបាន​ក្លិប​ដាក់​ក្នុង​អ្នកចាំទី​ដៃ​ទី​២ បន្ទាប់ពី​បងប្រុស​បង្កើត​របស់ខ្លួន​គឺ អ៊ុំ វិចិត្រ ជាប់​ឈ្មោះ​ជា​អ្នកចាំទី​ដៃ​ទី​១​។

កីឡាករ អ៊ុំ សេរី​រ័ត្ន វិវត្តន៍​ខ្លួន​ចេញពី​ក្រុមយុវជន​ថ្នាល​របស់​ក្រុម​ក្រសួងការពារជាតិ ហើយ​នៅ​ឆ្នាំ​២០១៣ រូបគេ​ត្រូវ​បាន​លោក ទេព ឡុង​រចនា គ្រូបង្វឹក​នៅ​ជំនាន់​នោះ​ចុះឈ្មោះ​ក្នុង​បញ្ជី​ក្រុម​ធំ ខណៈ​នៅ​ឆ្នាំ​នោះដែរ​ត្រូវបាន​ក្លិប​អាស៊ី​អឺរ៉ុប ខ្ចី​ជើង​ពាក់កណ្ដាល​រដូវ​កាល រូបគេ​ធ្លាប់​ជាប់​ឈ្មោះ​ក្នុង​ក្រុម​ជម្រើសជាតិ​កម្ពុជា គិត​តាំងពី​ឆ​នាំ​២០១៣ រហូតដល់​ឆ្នាំ​២០១៧ ថ្មីៗ​នេះ​ផងដែរ​។ អ៊ុំ សេរី​រ័ត្ន ធ្លាប់ជួយ​ក្រុម​ឈ្នះ​ជើងឯក​នៅ​ឆ្នាំ​២០១៦ ខណៈ​រូបគេ​ធ្លាប់​ឈ្នះ​ស្រោមដៃ​មាស​ទាំង​ក្នុង​លី​គ​និង​ពានរង្វាន់សម្ដេច​តេជោ​ នៅ​ឆ្នាំ​ដំណាល​គ្នា​នោះ​ផង​ដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu