Ad Code

ច្បាប់​ញូ​តុ​ន ជា​មូលដ្ឋានគ្រឹះ នៃ​បច្ចេកវិទ្យា ត្រល់​ខេ​ម តាម​ទ្រឹស្ដី បែប​វិទ្យាសាស្ដ្រ បច្ចេកវិទ្យា និង​នវា​នុ​វត្ដ​ន៍​



បកស្រាយ​ដោយ ៖ លោក​ម៉ិ​ច សុខន SOKHAN MECH អ្នកឯកទេស​ផ្នែក​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា អ៊ែ​រ៉ូ​ខាំ aerocom អាល្លឺម៉ង់ ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជា​សមាជិក​សកម្ម​ក្នុង​ក្រុម​ប្រឹក្សា​ជាតិ វិទ្យាសាស្ដ្រ បច្ចេកទេស និង​ន​វា​នុ​វត្ដ​ន៍ ជា​នាយក​ក្រុមហ៊ុន សុខ​កា​ណ្ឌី​កា ហ្គ្រី​ន Sokhandyka Green Co Ltd និង​ជា​អ្នកបង្កើត បច្ចេកវិទ្យា ត្រល់​ខេ​ម​។​

នា​សតវត្សរ៍​ទី​២០ កាលពី​៤៤​ឆ្នាំមុន ក្នុងសម័យ​ដែល​ពិភពលោក​កំពុង​តែមាន​សន្ទុះ​ផ្នែក​ការអភិវឌ្ឍ​បច្ចេកវិទ្យា បែរជា​ព្រះរាជាណាចក្រ​កម្ពុជា ដ៏​កំសត់​របស់​យើង ទទួលបាន​ព្យុះ​សង្គម​យ៉ាង​រងា​ក្នុង​ជីវិត​វេទនា​បើកទ្វារ​អោយ​របប​វាលពិឃាត​ប៉ុលពត​ទៅវិញ ដែលមាន​ព្រឹត្តិការណ៍ ថ្ងៃ​១៧​មេសា ជា​រៀងរាល់ឆ្នាំ​សម្រាប់​ចងចាំ និង​រំលឹក​ដល់​អ្នកពាក់ព័ន្ធ​ដែល​ធ្លាប់​ឆ្លងកាត់ ថែមទាំង​ដាក់​ប្បញ្ញត្ដិ​ដល់​យុវជន​ជំនាន់​ក្រោយ​ជា​មេរៀន​។ លើ​បណ្ដាញ​សង្គម​របស់​អ្នក​ស្រឡាញ់​សន្ដិភាព តែងតែ​ចែកចាយ​រូបភាព​អតីតកាល​យ៉ាង​ឈឺចាប់​នេះ​ជាប្រចាំ​មិនដែល​ដាច់​។​

មុននឹង​បកស្រាយ​ដល់​ច្បាប់ ឬ​ទ្រឹស្ដី របស់​អ្នកវិទ្យាសាស្ដ្រ បច្ចេកវិទ្យា មានការ​ពាក់ព័ន្ធ​យ៉ាងខ្លាំង​ដល់​ការកសាង​សមត្ថភាព​ធនធានមនុស្ស​។ ផែនការ​កសាង​សមត្ថភាព​ធនធានមនុស្ស​ទៅបាន លុះត្រាតែ​ប្រទេស​នេះ​មាន​សន្ដិភាព និង​អភិវឌ្ឍន៍​យូរអង្វែង​ដោយមាន​គោលនយោបាយ​គាំពារ​ដល់​ប្រជាជន ជាពិសេស​កុមារ យុវជន ស្ដ្រី និង​ជនពិការ​ជាដើម​។ ពេលដែល​អ្នកអាន​ឃ្លា​ខាងដើម​រួច​ជាមួយនឹង​សន្ដិភាព​ពេញលេញ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា តែ​អ្នក​នៅតែ​មើលមិនឃើញ បដិសេធ​ការពិត ឆន្ទៈ​នៅតែ​ស្រឡាញ់​សង្គ្រាម​ទៀត បើ​មានលទ្ធភាព សូម​ផលិត​យានអវកាស​ដោយ​ខ្លួនឯង​ជិះ​ទៅ​រស់​នៅលើ​ភព​ផ្សេង​ជាបន្ទាន់ ដែល​គ្មាន​អាហារ និង​ទឹក​ឡើយ ក្រែង​មានជីវិត​បែប​ស្រមៃ​វែង​ប្រសើរ​ជាង​រស់​លើ​ផែនដី​ដែល​អ្នក​មើលទៅ​ខុស​ទាំងអស់​មានតែ​ពួកគាត់​មួយ​ក្ដាប់​តូច​ជា​មនុស្ស​ដែល​មិនបាន​ធ្វើ​អ្វី​បន្ដិច​សោះ​ហើយ​យក​ត្រូវជា​និច្ច​។ ក្រុម​ពួកគាត់​ច្រើនតែ​អាន​សៀវភៅ​និង​ស្ដាប់​យោបល់​អ្នកនិពន្ធ ឬ​ទីប្រឹក្សា ដែល​បាន​មានកំណើត​ពី​ភព​ផ្សេង​មើលទៅ​។ នាពេល​ថ្មីៗ​នេះ ប្រទេស​អូស្ដ្រាលី បាន​នាំមុខ​ព្រាង​ច្បាប់​ដាក់ទោស​ដល់​អ្នកទទួល​ខុសត្រូវ​ក្រុមហ៊ុន​បណ្ដាញ​សង្គម​នានា ដើម្បី​ទប់ស្កាត់​សារ​រូបភាព​ទាំងឡាយ​ដែល​បង្ក​ឲ្យ​មានការ​រើសអើង​ពូជសាសន៍ និង​អសន្ដិសុខ​ជាដើម​។ នេះ​ជា​មេរៀន​មួយ​សម្រាប់​ពួក​អគតិ​លើ​លោក​ត្រូវតែ​ប្រយ័ត្ន​និង​ដឹងខ្លួន ពីព្រោះ​នាយករដ្ឋមន្ដ្រី​ប្រទេស​ញូ​ហ្សឺ​ឡែ​ន បាន​អំពាវនាវ​អោយ​ពិភពលោក​ចូលរួម​រួចទៅហើយ​។ អតីតកាល​៤៤​ឆ្នាំ រំលង​ទៅ​មិនទាន់​យូរ​នៅឡើយ​ទេ ស្រមោល​របប​វាលពិឃាត​នៅតែ​ចងចាំ​មិនអាច​បំភ្លេចបាន​ក្នុង​ចិ​ត្ដរបស់​វីរៈ​ថ្នាក់ដឹកនាំ និង​ឪពុកម្ដាយ ជីដូន​ជីតា សាច់ញាតិ​របស់​ប្អូនៗ​ដែល ជា​យុវជន​សម័យ​ហ្វេ​ស​ប៊ុ​ក​ដែល​ពេលនោះ​ពួកគាត់​អាយុ​ស្រករ​ប្អូនៗ កំពុងតែ​តស៊ូ​រំដោះជាតិ​និង​រត់គេច​គ្រាប់កាំភ្លើង​ជាមួយ​ជីវិត​រំពឹង​លើទឹក​ដក់​តាម​ស្នាម​ជើងគោ ឬ​រណ្ដៅ​គ្រាប់​បេ មិន​ហ៊ាន​ស្រមៃ​កាហ្វេ​ប្រ៊េនៗ (Brand) យ៉ាង​រីករាយ​ដូច​ប្អូនៗ​នាពេល​សន្ដិភាព​នេះ​ទេ​។ របប​វេទនា​នេះ​បណ្ដាញសារព័ត៌មាន​តែង​តែ​រំលឹក​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ជា​មេរៀន​ជីវិត​នយោបាយ​ល្ងង់ខ្លៅ​របស់​ប៉ុលពត​។ ខ្ញុំ​សូម​លើកយក​រឿងរ៉ាវ​ដែល​រូបខ្ញុំ​បាន​ចាំ​ខ្លះៗ​ដែលមាន​កំណើត​និង​ដឹងក្ដី​ខ្លះៗ​ចំ អតីតកាល​មហា​លោ​តល​ផ្លោះ​មហាអស្ចារ្យ​ជា​កុមារភាព​តែមួយគត់​ក្នុងភូមិ​ធ្លាប់ជា​អ្នក​ទះ​ស្គរ​យ៉ាង​ជំនាញ​អោយ​ក្រុម​សិល្បៈ​កុមារ​ក្នុង​មណ្ឌលកុមារ​នារ​បប​ប្រល័យពូជសាសន៍​ប៉ុលពត​។ ជា​កុមារ​ម្នាក់​មិន​ព្រម​ចូលក្នុង​មណ្ឌល​ទេ ស៊ូទ្រាំ​អង្គុយ​ក្រោមផ្ទះ​ទះ​ស្គរ​តែម្នាក់ឯង​គត់ មិនដឹងថា មនុស្ស​ក្នុងភូមិ​គេ​ទៅណា​អស់​ទេ មានតែ​ផ្ទះ​ស្ងាត់ឈឹង​។ ថ្ងៃមួយ​សំឡេង​ស្គរ​បានឮ​ដល់​អង្គការ​ខ្មែរក្រហម​ពេល​ដើរល្បាត​តាម​ភូមិ​ស្រាប់​តែមាន​មនុស្ស​ម្នាក់​បានមក​ចាប់យក​ស្គរ​ទៅ​បាត់​ដោយ​ស្រែក​ខ្លាំង​ថា អញ​កំពុងតែ​រក​អា​ក្មេង​ចេះ​ទះ​ស្គរ​មិនបាន​ផង ស្អែក​អោយ​ពុក​ម៉ែ​ឯង​នាំទៅ​មណ្ឌលកុមារ​ទះ​ស្គរ​ក្រុម​សិល្បៈ​កុមារ​គេ​រាំ​។ ពេល​ស្អែក​ឡើង​ចូលដល់​មណ្ឌលកុមារ ស្រាប់តែ​ចាស់ៗ​ក្នុង​មណ្ឌល​ស្រែកថា អា​ខន​ឯង​មកហើយ នេះ​យក​ស្គរ​ទះ​អោយគេ​រាំ​ភ្លាម​។ ក្មេងៗ​ក្នុង​មណ្ឌល​ទាំងអស់​រីករាយ​ជាមួយ​សំឡេង​ស្គរ​រាំច្រៀង ដោយ​មិនដឹង​អ្វី​ទាំងអស់ ស្រាប់តែ​ខ្ញុំ​ក្រឡេក​ទៅខាង​ក្រោយ​មាន​កុមារ​បីនាក់​ជា​បងប្អូន​បង្កើត​មិនមែន​អ្នក​ក្នុងភូមិ​ទេ កំពុងតែ​ជើង​ជាប់ច្រវាក់​និង​សសរ​ផ្ទះ​បាន​ទះដៃ​សប្បាយ​ជាមួយ​គេ​ដែរ ដោយ​មិនអោយ​កុមា​រណា​ទៅ​ក្បែរ​ទេ ដោយ​មេ​មណ្ឌល​និយាយថា​ក្មេង​ទាំងនោះ​ជា​កូន​ដែល​ពុក​ម៉ែ​ក្បត់​អង្គ​ការដែល​កំពុងតែ​ជាប់ឃុំ​ក្នុង​គុក​ជាប់​មណ្ឌល​នេះ​។​

កាល​ពេលនោះ​ស្ទើរតែ​រាល់ថ្ងៃ ក្មេងៗ​ក្នុង​មណ្ឌល​កំពុងតែ​រត់​លេង​ស្រាប់​តែមាន​ក្រុម​បុរស​ស្លៀកពាក់​ខ្មៅ​មក​ដឹក​ដៃ​ក្មេងៗ​យកទៅ​បាត់​ដោយ​ចង្អុលមុខ​ខ្ញុំ​ស្រែកថា អា​ទះ​ស្គរ រួច​ដើរ​ចេញទៅ​ជាមួយ​ដៃ​មានកាំបិត​ដង​វែង​។ សំឡេង​ស្គរ​តែងតែ​បន្លឺឡើង​នាពេល​រសៀល​ស្ទើរតែ​រៀងរាល់ថ្ងៃ ដែលជា​សញ្ញា​អោយ​សំឡេង​ដល់​ជីដូន​ជីតា ឪពុកម្ដាយ ខ្ញុំ​ពេល​ដើរកាត់​ក្បែរ មណ្ឌលកុមារ​ដោយ​មិនបាច់​លបលួច​មើល លឺ​តែ​សំឡេង​ស្គរ​នេះ​ជាស​ញ្ញា​ថា​កូនចៅ​ប្រុស​គាត់​នៅរស់​ទេ​។ អតីត​ក្រុម​សិល្បៈ​កុមារ​ដែលមាន​ជីវិតរ​ហូត​មកដល់ពេលនេះ​តែងតែ​និយាយ​លេង​ថា កាល​ពេលនោះ​ខ្ញុំ​ទះ​ស្គរ​យ៉ាងដូចម្ដេច​ឲ្យ​ពួកគេ​រាំ​បាន​រាល់ថ្ងៃ​ដោយ​ស្គរ​ឆៃ​យុ​ាំ​ធំ​ខ្ពស់ជាង​ខ្ញុំ​ហើយ​មាន​ប្អូនប្រុស​មួយ​ដើរ​តាម​ក្រោយ​ជាប់​រហូត​និង​ប្អូនស្រី​ម្នាក់​មាន​ជំងឺ​ស្គម​ធំ​ប៉ុន​ក្បាល​ជើង​គ្រែ សូម្បីតែ​យំ​ក៏​មិនលឺ​ផង មិន​ខុសពី​កុមារ​ផ្សេងៗ​ទៀត​ដែរ​។ ក្រោយ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩ មក មានឱកាស​ចូល​សាលារៀន និង​ទន្ទេញ​យ៉ាង​ចាំមាត់​លឺ​ពី​ផ្ទះមួយ​ទៅផ្ទះ​មួយ​ដោយ​មិនចេះ​ស្អក​ក​ឡើយ​លើ​ទ្រឹស្ដី​អ្នកវិទ្យាសាស្ដ្រ​ដែលមាន​នៅក្នុង​សៀវភៅ​សិក្សា​ដោយ​មិនដឹងថា យក​ទ្រឹស្ដី​នោះមក​អនុវត្ដ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​យ៉ាងណាទេ​។ ទើបតែ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​សន្ដិភាព​ជាមួយនឹង​លំហូរ​ការវិនិយោគ​ជាមួយ​បច្ចេកវិទ្យា​ផ្សេងៗ ចូលមក​ជាមួយ​ឱកាស​ទស្សនកិច្ច​សិក្សា​ក្នុង​បណ្ដា​ប្រទេស​ជឿនលឿន​ទើប​ដឹងថា ទ្រឹស្ដី​ដែល​ទន្ទេញ​ចាំមាត់​នោះ​ត្រូវបាន​រំលឹក​និង​យកមក​អនុវត្ដ​លើ​មុខរបរ​អាជីវកម្ម​រប​ស់​ខ្លួន​នាពេលនេះ​។ ក្នុង​ជីវិត​តស៊ូ​ជាមួយ​អតីត​និស្សិត​ក្មេង​វត្ដ​ជាមួយនឹង​គ្រួសារ បាន​ជំរុញ​អោយ​ប្អូនៗ​ទាំងអស់​ទទួល​បានកា​រ​សិក្សា​បញ្ចប់​ថ្នាក់​មហាវិទ្យាល័យ​ទាំងអស់​និង​ទទួលបាន​ការងារ​ដែល​សង្គម​ទទួលស្គាល់​ទាំងអស់គ្នា​ទៀតផង​។

ច្បាប់​ទី​១​ញូ​តុ​ន បានចែង​អំពី​ច្បាប់​និចលភាព​ថា បើ​អង្គធាតុ​មួយ​មិន​រង​កម្លាំង​ផ្សេងៗ​ទេ ឬ​វា​រង​តែ​កម្លាំង​ផ្គួប​ស្មើនឹង​សូន្យ បើ​វា​នៅ​នឹងថ្កល់​នៅ​នឹង​ដដែល បើ​វា​មាន​ចលនា ចលនា​នោះ​ចលនា​ត្រង់​ស្មើ​។ បើ​គ្មាន​កម្លាំង​ណាមួយ​ធ្វើអោយ​ប្រែប្រួល​ចលនា​របស់​អង្គធាតុ​ទេ នោះវ៉ិច​ទ័​រ​ល្បឿន​របស់​វា​មិន​ប្រែប្រួល​ឡើយ​។ ម៉ាស់​ជា​ទំហំ​ដែល​កំណត់​និចលភាព​នៃ​វត្ថុ​។ ម៉ាស់ របស់​អង្គធាតុ​ច្រាស សមាមាត្រ​នឹង​សន្ទុះ​របស់​វា​។ ច្បាប់​ញូ​តុ​ន​គឺជា​ទ្រឹស្ដី​វិទ្យាសាស្ដ្រ​ដែលជា​មូលដ្ឋាន​សម្រាប់​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដើម្បី​បកស្រាយ​ការពិត យកទៅ​អនុវត្ដ​និង​ប្រើប្រាស់​ប្រចាំថ្ងៃ​ក្រៅពី​ឃើញ ឡាន រថភ្លើង និង​មធ្យោបាយ​ធ្វើដំណើរ​ដែល​ប្រើ​ដោយ​កម្លាំង​ម៉ាស៊ីន​ជាដើម​។​

បើ​និយាយថា អង្គធាតុ​មួយ​មិន​រង​កម្លាំង ពេលនេះ​អ្នកបច្ចេកទេស​បាន​មានគំនិត​គិតដល់​សេចក្តីព្រាង​ថា ត្រូវមាន​សម្ភារៈ​អ្វីខ្លះ​ដើម្បី​គាំទ្រ​ឲ្យ​បង្កើតបាន​តាម​ទ្រឹស្ដី​នេះ​។ ជាក់ស្តែង​បច្ចេកវិទ្យា​ត្រល់​ខេ​ម ដោយយោង​តាមច្បាប់​ញូ​តុ​ន​និង​ចលនា​របស់​ត្រល់​នៃ​កី​តម្បាញ​ខ្មែរ​ត្រូវ​បំ​លែង​ជាបឋម​ដោយ​ខ្ញុំបាទ ម៉ិច សុខន ដូច​មាន​ក្នុង​រូបភាព​ខាងលើ​។ ប៉ុន្តែ​តើ​ធ្វើ​យ៉ាងដូចម្តេច​បើ​ចលនា​របស់​ត្រល់​នៃ​កី តម្បាញ​ខ្មែរ​រត់​ទៅមក​ដោយ​កម្លាំង​ខ្សែ​កន្ត្រាក់​រត់​បាន​ប្រវែង​មិន​ដល់​២​ម៉ែត្រ​ផង​នេះ​ជា​បញ្ហា​។ ដោយមាន​ជំនាញ​ស្រាវជ្រាវ​ជាមួយ​ទេពកោសល្យ​នៃ​គំនូស​ព្រាង ដោយ​យក​ការ​គណនា​តាមបែប​គណិតវិទ្យា​និង​រូបវិទ្យា​លើ​ប្រវែង​កម្រិត​ខ្ពស់​ទាប​របស់​អគារ​គោលការណ៍​និចលភាព កម្លាំង​ចាក​ផ្សិត​សម្ពាធ រាង​ឌី​ណា​មិ​ក​ប្រអប់​ដឹកជញ្ជូន​ជាមួយនឹង​ថ្លៃ​ទាប​បំផុត ការ​សន្សំសំចៃ​ថាមពល​កម្លាំង​របស់​គ្រឿងអគ្គិសនី​ទេពកោសល្យ​ជំនាញ​របស់​អ្នកជំនាញ​បំពង់​ទុយោ​ខ្យល់​និង​ទុយោ​ផ្លូវ ការទាញយក​ប្រភព​ខ្យល់​ដែលមាន​ភាព​ត្រជាក់​និង​សំណើម​ទាប ជាដើម​។ កត្តា​ទាំងអស់នោះ​ដែល​គាំទ្រ​ឲ្យ​បច្ចេកវិទ្យា​ត្រល់​ខេ​ម នាពេលនេះ​កំពុងតែ​សកម្ម​ជួយ​សម្រួល​ការបញ្ជូន​វត្ថុ​វិភាគ​និង​ឯកសារ​ក្នុង​បរិវេណ​មន្ទីរពេទ្យ​ជាតិ​ធំៗ​នៅ​ទីក្រុង​ភ្នំពេញ​និង​តាម​បណ្តា​ខេត្ត​មួយចំនួន​ដែលមាន​ចំងាយ​ទុយោ​ខ្យល់​ផ្លូវ​រហូតដល់​៦០០០​ម៉ែត្រ ជាមួយ​កម្លាំង​ម៉ូ​ទ័​រ​ខ្យល់​ទំហំ​ធំ​ស្មើ​កែវ​កាហ្វេ​អាយ​កា​ពូជី​ណូ​ឬ​កាហ្វេ​អាយ​ម៉ូ​កា ដែល​អ្នក​ចូលចិត្ត​រីករាយ​ទទួលទាន​ប្រេនៗ​រៀងរាល់​ថ្ងៃនេះ​។ ប្រព័ន្ធ​បច្ចេក វិទ្យា​ត្រល់​ខេ​ម មានតម្លៃ​ថោក ស្ទើរតែ​គ្មាន​គ្រឿងអគ្គិសនី ប្រើ​ថាមពល​អគ្គិសនី​តិច​បំផុត​ក្នុង​ល្បឿន​៦-២០​ម៉ែត្រ ក្នុង​១​វិនាទី​។ ចលនា​ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រល់​ខេ​ម ប្រើ​បញ្ចរ​ដោយ​កម្លាំង​ខ្យល់​នឹងវ៉ា​ល់​ខ្យល់​តែប៉ុណ្ណោះ​។ ប្រព័ន្ធ​បច្ចេកវិទ្យា​ត្រល់​ខេ​ម​ដំឡើង​ជូន​ដល់​លោក​-​លោកស្រី ទៅតាម​គ្រប់​តម្រូវការ​និង​ស្ថានភាព​អគារ​ស្ថាប័ន ដើម្បី​សម្រួល​ដល់​ការងារ​សេវាកម្ម​ឬ​រដ្ឋបាល​លោក​-​លោក​ស្រិ ដោយ​ដំណើរការ​៣៦៥​ថ្ងៃ​។

លោក ម៉ិ​ច សុខន ធ្លាប់ជា​សាស្ត្រាចារ្យ​គណិតវិទ្យា ប៉ុន្តែ​លោកនាយក​វិទ្យាល័យ​កាល​ពេលនោះ​ចាត់​ឲ្យ​បង្រៀន​ភាសា​អង់គ្លេស​នៅ​វិទ្យាល័យ​ក្រូចឆ្មារ ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ អតីត​ខេត្តកំពង់ចាម​។ ជាមួយនឹង​មុខរបរ​អាជីវកម្ម​ផ្នែក​បច្ចេកវិទ្យា​ឆ្លាត​វ៉ៃ​លោក ម៉ិ​ច សុខន ធ្លាប់​ទស្សនកិច្ច​សិក្សា​ទៅ​អាល្លឺម៉ង់ បារាំង ស្វី​ស អូទ្រីស អ៊ីតា​លី ប៊ែ​ល​ហ្ស៊ី​ក ចក្រភព​អង់គ្លេស សហរដ្ឋ​អាមេ​រិ​ក អ៊ីស្រា​អែល អ៊ីរ៉ង់ ឥណ្ឌា ចិន កាតារ អា​រ៉ា​ប់​រួម អាស៊ាន​...​។​ល​។ ពេល​ប្អូនៗ​ទទួលបាន​ឱកាស​ការងារ​ស្របច្បាប់​នៅក្រៅ​ប្រទេស​បាន​ប្រាក់ខែ​ជួយឧបត្ថម្ភ​ដល់​គ្រួសារ​មិនមែនជា​រឿង​ចៃដន្យ​ទេ​។ នេះ​ជាការ​ខិតខំ​ប្រឹងប្រែងរ​បស់​រាជរដ្ឋាភិបាល​ដើម្បី​ប្អូនៗ​ទទួលបាន​ការងារ​និង​ការបណ្តុះបណ្តាល​ចំណេះ​ជំនាញ​ត្រឡប់មកវិញ​នឹងមាន​គំនិត​ច្នៃប្រឌិត​បន្ថែម​សម្រាប់​ជីវិត​។ ប្អូនៗ​ត្រូ​វ​ចងចាំ​ថា​លើ​ពិភពលោក​នេះ ប្អូនៗ​ធ្វើ​អ្វី​មាន​គេ​ដឹង​ទាំងអស់ គ្រាន់​តែបើ​ប្អូនៗ​ធ្វើ​អំពី​ល្អ​ស្របច្បាប់ គ្មាន​នរណា​ទៅ​ក្បែរ​ទេ ដោយ​គ្រាន់តែ​បេះដូង​ថ្នាក់ដឹកនាំ​លួច​សរសើរ​ប្អូនៗ​ពី​ចំងាយ​។ តែបើ​ប្អូនៗ​ធ្វើអំពើ​អាក្រក់​ខុសច្បាប់​ធ្ងន់ធ្ងរ មិនយូរ​ទេ​មាន​គេ​អញ្ជើញ​ប្អូនៗ​ចូល​គុក​ភ្លាម ដើម្បី​កំណត់​ដែន​សេរីភាព​អនាធិបតេយ្យ​ម​ក​ត្រឹម​ទំហំ​ដែន​អធិបតេយ្យ​មិន​ដល់​១០​ម៉ែត្រ ការ៉េ​ផង​។ ដូច្នេះ​យើង​រួមគ្នា​ថែរក្សា​ការពារ​សន្តិសុខ​ឲ្យ​បានរួម​គ្នា​ផ្តល់​សេចក្តីស្រឡាញ់ ការពារ​ដល់​អ្នកវិនិយោគ​និង​ក្រុម​ធុរកិច្ច​បដិសេធ​រាល់​កលល្បិច​បំផ្លាញ​ជាតិ ប្តេជ្ញា​គ្រប់​ស្នៀត​ការពារ​ឯករាជ្យ អធិបតេយ្យភាព​និង​បូ​រណ ភាព​ដែនដី មិន​ខ​វល់​នឹង​សម្តី​ពួក​ក្រៅច្បាប់​ប្រញាប់​ទៅធ្វើ​ការ​ត្រូវ​ស្រឡាញ់​ផ្តាច់មុខ​ការពារ​សន្តិសុខ​ជា​វាសនា​ទើប​កូនចៅ​ស្រស់​ថ្លៃថ្លា​យូរអង្វែង​។ ឃ្លា​ចងចាំ​ដែល​សាមញ្ញ​បំផុត​គឺ​ពេល​បាន​សន្តិភាព​ត្រូវតែ​ថែរក្សា​សន្តិភាព បន្ទាប់ពី​សន្តិភាព​គឺ​សន្តិភាព បន្ទាប់ពី​សន្តិភាព​គឺ​សន្តិភាព​ទៀត បន្ទាប់ពី​សន្តិភាព​ទៀត​គឺ​សន្តិភាព​តទៅទៀត បន្ទាប់ពី​សន្តិភាព​តទៅ ទៀត គឺ​សន្តិភាព​បន្ថែមទៀត ជយោ​!​សន្តិភាព ជយោ​!​សន្តិភាព​៕
​សូម​អរគុណ​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu