Ad Code

Samsung Galaxy A10 និង​A20 ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន និង​លក់ដាច់​ខ្លាំង​ក្នុង​ទីផ្សារ​កម្ពុជា!



ភ្នំពេញ​ ​​ ៖ ​បើ​យោង​តាម​ប្រធាន​ផ្នែក​លក់ និង​ដៃគូ​អាជីវកម្ម​របស់​ក្រុមហ៊ុន សាម​សុង បាន​បញ្ជាក់​ថា​ចាប់តាំង​ពី​ថ្ងៃ​ដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​កាលពីដើម​ខែមេសា ឆ្នាំ​២០១៩ កន្លងទៅនេះ​រួចមក Samsung Galaxy A10 និង A20 គឺ​ពិតជា​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​លើសលប់​ដោយ​ធ្វើឱ្យ​ចំនួន​នៃ​ការទិញ​ពី​សំណាក់​អតិថិជន​មានការ​កើនឡើង​យ៉ាងច្រើន​គួរឱ្យភ្ញាក់ផ្អើល​បំផុត​!

គួរបញ្ជាក់​ផងដែរ​ថា​មកទល់ពេលនេះ Samsung Galaxy A10 និង A20 ទទួលបាន​ជោគជ័យ​យ៉ាងខ្លាំង​សម្រាប់​ទីផ្សារ​ស្មា​ត​ហ្វូ​ន​ស្ថិត​ក្នុងតម្លៃ​សមរម្យ​បំផុត​ក្នុងប្រទេស​កម្ពុជា​។ ហើយ​អ្វីដែល​ធ្វើការ​ទាក់ចិត្ត និង​ទទួលបាន​ប្រជាប្រិយភាព​ហួស​ពី​ការ​ស្មាន​នោះ​គឺ​ដោយសារតែ​វា​មាន​រូបរាង​ស្លី​ម​ស្អាត​បែប​ស៊ីវីល័យ អេក្រង់​ពេញ​តួ កាមេរ៉ា​ច្បាស់ ទំហំ​ផ្ទុក​ធំ ថាមពល​ថ្ម​ធំ បច្ចេកវិទ្យា​ស្កេ​ន​ក្រយៅដៃ និង​ប្រើ​ផ្ទៃមុខ​ដើម្បី​ដោះ​សោ​ ជាពិសេស​ស្មា​ត​ហ្វូ​ន​ទាំងពីរ​នេះ​អម​មកជា​មួយ​តម្លៃ​ដែល​អាច​ទទួលយកបាន​បើ​ធៀប​ទៅនឹង​ផលិតផល​ស្មា​ត​ហ្វូ​ន​ដទៃទៀត​ដែលមាន​តម្លៃ​ប្រហាក់ប្រហែលគ្នា​។ ហេតុផល​ទាំងអស់​នេះហើយ​ដែលជា​មូលហេតុ​ក្នុងការ​ទាក់​យកចិត្ត​របស់​អ្នកប្រើប្រាស់​បាន​យ៉ាងច្រើន​នោះ​។​

ជាថ្មី​ម្តងទៀត​ចំពោះ Galaxy A10 គឺមាន​តម្លៃ​ត្រឹមតែ $139 ប៉ុណ្ណោះ រីឯ Galaxy A20 វិញ​គឺមាន​តម្លៃ​តែ $179 ដែល​មក​ជាមួយនឹង​ជម្រើស ៣ ពណ៌​ដ៏​ស៊ី​វិ​ល័យ​គឺ​៖ ពណ៌​ខ្មៅ ពណ៌​ខៀវ និង​ពណ៌​ក្រហម​។​
​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​អញ្ជើញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu