Ad Code

សេក សារ៉ាន់​ និង​ លី​តក់ អ្នកឈ្នះ​ទី​១៣ និង​ទី​១៤ TV5 Boxing Knock-Out Series by K-Cement



ប្រដាល់ ៖ ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement កាលពី​យប់​ថ្ងៃទី​២០​ ខែ​មេសា ​ឆ្នាំ​២០១៩ គេ​បាន​រក​ឃើញ​ហើយ អ្នកឈ្នះ​ទី​១៣ និង​ទី​១៤ សម្រាប់​ឡើង​ទៅ​ប្រកួត​បន្ត​នៅ​វគ្គ​ជម្រុះ​ជុំ​ទី​២​ទៀត នោះ គឺ សេក សារ៉ាន់ ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប និង លី តក់ ក្លិប​ប្រកួត​គុន​ខ្មែរ បន្ទាប់​ពី​ពួកគេ​ទាំងពីរ​បាន​ឆ្លង​ផុត​វគ្គ​ជម្រុះ​ជុំ​ទី​១​នោះ។​

សេក សារ៉ាន ក្លិប​អង្គរ​មានជ័យ​ខេត្ត​សៀមរាប បាន​យកឈ្នះ​ពិន្ទុ​អ្នក​ប្រដាល់ ​ម៉ៅ ប៉ោក មកពី​ក្លិប​ខេត្ត​រាជ​សីហ៍​ខេត្ត​រតនគីរី បន្ទាប់ពី​ប្រកួត​គ្នា​ពេញ​ទាំង​៣​ទឹក​នោះ។ សូម​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​ពាន​នេះ​ប្រកួត​តែ​ត្រឹម​៣​ទឹក​ប៉ុណ្ណោះ។​

ជាមួយនឹង​ជ័យជំនះ​នេះ បានធ្វើ​ឲ្យ​ សេក សារ៉ាន់​ មាន​កៅអី​សម្រាប់​ឡើង​ទៅ​ប្រកួត​ជម្រុះ​បន្ត​នៅ​ជុំ​ទី​២​ទៀត ក្នុងខណៈដែល​ ម៉ៅ ប៉ោក ​ដែល​ខំ​ស្កាត់​មកពី​ខេត្ត​រតនគីរី​នោះ ​ត្រូវ​ខ្ទាត​ចេញពី​ការប្រកួត​នៅ​ជុំ​ទី​១​នេះ។​

ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ អ្នក​ប្រដាល់​ខ្នើយ ណាន ក្លិប​មោង​ឫស្សី​ម​រត​គុន​ខ្មែរ ត្រូវ​អ្នក​ប្រដាល់ លី តក់ មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​ឲ្យ​ក្រោក​លែង​រួច​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៣។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ចាប់ផ្ដើម​ប្ដូរ​កណ្ដាប់ដៃ​គ្នា​តាំងពីដើម​ទឹក​ទី​១​មកម្ល៉េះ។ នៅ​ទឹក​ទី​២​ខ្នើយ ណាន ត្រូវ​អាជ្ញាកណ្ដាល​រាប់​៨ បន្ទាប់ពី​ត្រូវ​នឹង​កណ្ដាប់ដៃ​ធ្ងន់ៗ​របស់​លី តក់​ នោះ។ ទោះបី​ខ្នើយ ណាន ខិតខំ​ព្យាយាម​បន្ត​ការប្រកួត​នៅ​ទឹក​ទី​៣​បន្តទៀត​ក៏ពិតមែន ​តែ​ទីបំផុត​កណ្ដាប់ដៃ​របស់ ​លី តក់ មិន​អនុញ្ញាត​ឲ្យ​អ្នក​ប្រដាល់​មកពី​ក្លិប​មោង​ឫស្សី​មរតក​គុន​ខ្មែរ​រូប​នេះ​ឆ្លង​ផុត​ទឹក​ទី​៣​ឡើយ។​

​ខ្នើយ ណាន ខ្ទាត​ចេញពី​ការប្រកួត​ត្រឹមនេះ ក្នុងខណៈដែល​លី តក់​ត្រៀមខ្លួន​ប្រកួត​បន្ត​នៅ​ជុំ​ទី​២​ទៀត។ ​សូមបញ្ជាក់ថា​ពេលនេះ​ក្នុងចំណោម​អ្នក​ប្រដាល់​៣២​រូប​ចូលរួម​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​១​មាន​១៤​រូប​ហើយ​ខ្ទាត​ចេញពី​ការប្រកួត ហើយក៏​មាន​អ្នក​ប្រដាល់​១៤​រូប​ដែរ​ដែល​រង់ចាំ​ប្រកួត​ជម្រុះ​នៅ​ជុំ​ទី​២​បន្តទៀត។​
​ ​
ចំពោះ​ការប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា​សេង ស្រឿ​ន​ត្រូវ​អ្នក​ប្រដាល់​ថៃ លំ ឡេង​(Loom Leng)​ វាយ​មួយ​កែង​ស្ដាំ​ចំ​សៀតផ្កា ​បណ្ដាល​ឲ្យ​សន្លប់​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​៤។​

ទោះពី​ទឹក​ទី​១ និង​ទឹក​ទី​២​ការប្រកួត​ហាក់ដូចជា​ប្រហាក់ប្រហែលគ្នា​ក៏ពិតមែន ​តែ​ចាប់ពី​ទឹក​ទី​៣​ ទៅ​លំ ឡេង បាន​កៀបសង្កត់​យ៉ាង​ខ្លាំង​មិនតែប៉ុណ្ណោះ​សេង ស្រឿ​ន​ ដួល​លើស​ង្វៀន​ជា​ញឹកញាប់។ មក​ដល់​ទឹក​ទី​៤ លំ ឡេង​បញ្ចេញ​មួយ​កែង​ធ្វើ​ឲ្យ​សេង ស្រឿ​ន​សន្លប់​ក្រោក​លែងរួច​តែម្ដង។​
​ ​
ចំណែក​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ ឌឹ​ម សារិទ្ធ​ សមាគម​ប្រដាល់​ក្រសួងការពារជាតិ​បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់ ​យ៉​ន ពិសី ក្លិប​សាល​វ័​ន្ដ​កីឡា​ឲ្យ​សន្លប់​នៅ​ទឹក​ទី​៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu