Ad Code

ក្នុង​១​យប់​សោះ ​ផ្ទះ​ពលរដ្ឋ​​២២២​ខ្នង ​នៅ​៧​ស្រុក ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​២២​ខ្នង​ធ្ងន់ធ្ងរ



បន្ទាយមានជ័យ ​៖​ នេះ​ជា​រឿង​មួយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ​ដោយសារតែ​ក្នុង​មួយ​យប់​សោះ​ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដល់​ទៅ​២២២​ខ្នង ក្នុង​នោះ​ខូចខាត​ធ្ងន់​ចំនួន​២២​ខ្នង ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក/ក្រុង ចំនួន​៧ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ គឺ ស្រុក អូរជ្រៅ ភ្នំស្រុក មង្គល​បូរី ថ្មពួក ស្វាយចេក ព្រះនេត្រព្រះ​ និង​ក្រុង​ប៉ោយប៉ែត។

លោក​ឧត្ដមសេនីយ៍ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩ មាន​ភ្លៀង​ធ្លាក់​លាយឡំ​ខ្យល់​កន្ត្រាក់​ជា​ថ្មី​ទៀត ​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដូចជា​ របើក​ដំបូល ជញ្ជាំង និង​ ដួល​រលំ សរុប​ចំនួន​២២២​ខ្នង កើត​លើ​៧​ស្រុក ក្រុង ក្នុង​ខេត្ត​បន្ទាយមានជ័យ ដែល​ក្នុង​នោះ ១​.មាន​ស្រុក​ភ្នំស្រុក ខ្យល់​កន្ត្រាក់​ បាន​បង្ក​ឲ្យ​ខូចខាត​ផ្ទះ​របស់​ប្រជាពលរដ្ឋ នៅ​ឃុំ​ពន្លៃ សរុប​៣៧​ខ្នង ធ្ងន់​១​ខ្នង។ ២​.ស្រុក​ព្រះនេ​ត្រព្រះ លើ​២​ឃុំ គឺ​ឃុំ​ព្រះនេត្រព្រះ ឃុំ​ទាន​កាំ សរុប​ចំនួន​៣៤​ខ្នង ខូច​ធ្ងន់ ៦​ខ្នង។ ៣.​ស្វាយ​ចេក លើ​២ ឃុំ​គឺ ឃុំ​តា​ផូ ឃុំ ផ្គាំ សរុប​២០​ខ្នង ខូច​ធ្ងន់​៣​ខ្នង ខូច​គោយន្ត​កន្ត្រៃ​១​គ្រឿង។ ៤.​ស្រុក​មង្គល​បូរី លើ ៥​ឃុំ គឺ​ឃុំ​តា​ឡំ ឃុំ សំបួរ ឃុំ​អូរ​ប្រសាទ ឃុំ​ស្រះ​រាំង និង​ឃុំ​គោក​បល្ល័ង្គ សរុប​ចំនួន​៣៩​ឆ្នាំ​ ៥​ស្រុក​ថ្មពួក លើ​៤​ឃុំ គឺ ឃុំ បន្ទាយឆ្មារ ឃុំ​ភូមិ​ថ្មី ឃុំ​គោក​កឋិន និង​ឃុំ​ថ្មពួក សរុប​ចំនួន​៤៣​ខ្នង ខូច​ធ្ងន់​ចំនួន​៦​ខ្នង របួស​មនុស្ស​ម្នាក់​ស្រាល ក្រុង​ប៉ោយប៉ែត លើ​១​សង្កាត់ គឺ សង្កាត់​ផ្សារ​កណ្តាល សរុប​ចំនួន​៤​ខ្នង និង​ស្រុក​អូរជ្រៅ លើ​១​ឃុំ គឺ​ឃុំ​សឹង្ហ សរុប​ចំនួន​២៣​ខ្នង របួស​មនុស្ស​ម្នាក់​ស្រាល​។​ ក្នុង​នោះ ​លោក​អធិការ​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ទាំង​៧ បាន​រាយការណ៍​ដែរ ​គឺ​នៅ ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ មាន​ករណី​រន្ទះបាញ់​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu