Ad Code

ចេះ​សុំ​ម្ដាយ​ខ្លួនឯង​រួមភេទ បន្ទាប់ពី​ញៀន​ថ្នាំ​ដល់​កម្រិត​ប្រពន្ធ​រត់ចោល



កណ្ដាល ៖ បុរស​វ័យ​ជាង​៣០​ឆ្នាំ​ម្នាក់ ​បន្ទាប់ពី​ជាប់ជំពាក់​ទៅនឹង​ថ្នាំញៀន​យ៉ាង​ងប់ងុល ទើប​ប្រពន្ធ​ដាច់ចិត្ត​រត់ចោល​ដោយ​ទុក​កូន​ឲ្យ​នៅ​នឹង​ប្ដី​រស់នៅ​ជុំគ្នា​ជាមួយ​ម្ដាយ​ចាស់​អាយុ​៦០​ឆ្នាំ ប៉ុន្ដែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ កូនប្រុស​មាន​សន្ដាន​ជាស​ត្វ​ម្នាក់​នេះ​បែរ​លួងលោម​និង​គំរាម​ម្ដាយបង្កើត​របស់ខ្លួន​ឯង​សុំ​រួមភេទ​ទៅវិញ​តែ​ម្ដាយ​មិន​ព្រម​ឡើយ ដោយ​ទ្រាំ​និង​ការ​និយាយ​គំរាម​ផង​លួងលោម​ផង​តទៅទៀត​មិនបាន​ព្រោះ​ខ្លាច​ថ្ងៃ​ណាមួយ​កូន​នេះ​សម្លាប់​ម្ដាយ​ចោល​ទើប​ស្ដ្រី​ជា​ម្ដាយ​សម្រេចចិត្ត​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ចាត់ការ​តាមច្បាប់។



សមត្ថកិច្ច​បាន​ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ កាលពី​ព្រឹក ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុងផ្ទះ​ជនសង្ស័យ​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល។ ជនសង្ស័យ​ឈ្មោះ​ប្រាក់ ឡា អាយុ​៣៣​ឆ្នាំ មុខរបរ​មិន​ពិត​ធ្លាប់​មាន ប្រពន្ធ និង​មាន​កូនស្រី​២​នាក់​និង កូនប្រុស​ម្នាក់។ ចំណែក​ស្ត្រី​ជា​ម្ដាយ​អាយុ​៦០​ឆ្នាំ មុខរបរ​កសិករ​នៅផ្ទះ​ជាមួយគ្នា។

បើ​តាម​ស្ដ្រី​ជា​ម្ដាយ​បាន​រៀបរាប់​ថា កូនប្រុស​របស់​គាត់​ម្នាក់​នេះ​ដោយសារ​ញៀន​ថ្នាំ​ខ្លាំងពេក​ត្រូវ​បាន​ប្រពន្ធ​រត់ចោល​បាត់​ដោយ​ទុក​កូន​នៅផ្ទះ​ទាំងអស់ បន្ទាប់ពី​ប្រពន្ធ​រត់ចោល​កូនប្រុស​របស់​គាត់​បែរជា​មាន​គំនិត​ផ្ដេសផ្ដាស​មែនទែន​ហាក់​មិនដឹង​ខុសត្រូវ ​បែរជា​មក​លួងលោម​សុំ​គាត់​ជា​ម្ដាយ​រួមភេទ​ជាមួយ​ទៅវិញ តែ​គាត់​មិនដែល​ព្រម​ទេ​ថែមទាំង​បាន​ណែនាំ​កុំ​ឲ្យ​កូន​គិត ធ្វើ​អី​ឆ្កួតៗ​បែបនេះ តែ​ទោះជា​គាត់​និយាយ​យ៉ាងណា​ក៏​កូនប្រុស​ម្នាក់នេះ​ហាក់​ស្ដាប់​គ្នា​មិនបាន​សោះ។

ប្រភព​បន្ដថា បន្ទាប់ពី​លួងលោម​មិន​ព្រោះ​គាត់​មិន​ព្រម​បែរមក​គំរាម​គាត់​វិញ​ម្ដង ដោយ​មិនដឹង​ជា​បាន​កាំភ្លើង​មកពីណា​ទេ​យក​មក​កប់​ទុក​ក្នុងផ្ទះ​ ដើម្បី​ទុក​គំរាម​សម្លាប់​គាត់ បើ​គាត់​មិន​ព្រម​រួមភេទ​ជាមួយ​ទេ​នោះ ដោយ​ទ្រាំ​និង​ពាក្យសម្ដី​អសុរ​ស​របៀប​សត្វ​តិរច្ឆាន​បែបនេះ​មិនបាន ម្យ៉ាង​ដោយ​ខ្លាច​កូន​សម្លាប់​ផង​នោះ​ ព្រោះ​ឃើញ​មាន​កាំភ្លើង​អាកា​៤៧​កញ្ចាស់​១​ដើម ទើប​គាត់​សម្រេច​មកប្ដឹង​សមត្ថកិច្ច​តែម្ដង។



សមត្ថកិច្ច​ស្រុក​អង្គស្នួល​បាន​ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​ដល់​ក្នុងផ្ទះ​តាម​ពាក្យបណ្ដឹង​របស់​ស្ដ្រី​ជា​ម្ដាយ ហើយ​សួរនាំ​ឈាន​ទៅ​ដល់​រក​ឃើញ​កាំភ្លើង​អាកា​១​ដើម​នោះ​មែន តែ​សមត្ថកិច្ច​អះអាងថា​ វា​ខូចគុណភាព​ប្រើការ​លែងកើត​ទៅ​ហើយ។ តាម​ចម្លើយសារភាព​របស់​បុ​រស​នេះ​ថា ខ្លួន​មិនដែល​សុំ​ម្ដាយ​រួមភេទ​ដូច​គាត់​និយាយ​នោះ​ទេ ដែល​យប់​មួយ​នោះ​ហៅ​ឲ្យ​គាត់​ចុះមក​ពីលើផ្ទះ​គឺ​ផ្ដាំ​ឲ្យ​គាត់​ជួយ​មើល​កូន​ខ្លួន​តែប៉ុណ្ណោះ។ ចំណែក​កាំភ្លើង​នោះ​ខ្លួន​រើស​បាន​យូរហើយ ទើប​ពេលនេះ​មិន​ចង់​ឲ្យ​គេ​ឃើញ​ទើប​ខ្លួន​យក​វាពី​កន្លែង​លាក់​ចាស់ មក​កប់​ទុក​ក្នុងផ្ទះ​ដើម្បី​កុំ​ឲ្យ​អ្នកផ្សេង​ឃើញតែ​ប៉ុណ្ណោះ។

តែ​ទោះជា​ជន​នេះ​ឆ្លើយ​បដិសេធ​យ៉ាងណាក៏ដោយ ​ក៏​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ជននេះ​ដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu