Ad Code

កម្ពុជា ទទួល​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់​ជើងឯក​យុវជន​ក្រោម​អាយុ​១៩​ឆ្នាំ​ប្រចាំ​ទ្វីប



​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) បាន​បញ្ជាក់​នៅ​លើ​វិ​ប​សាយ​របស់​ខ្លួន​ថា ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា នឹង​ទទួល​រៀបចំ​ការប្រកួត​វគ្គ​ជម្រុះ​យុវជន​អាស៊ី​អាយុ​ក្រោម​១៩​ឆ្នាំ ( 2020 AFC U-19 Championship) សម្រាប់​សម្រាប់​ស្វែងរក​បេក្ខភាព​ដណ្តើម​កៅអី​ទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ នៅ​ប្រទេស​ជប៉ុន​។

ស្ថាប័ន AFC បាន​បញ្ជាក់​ទៀត​ថា ​ក្រៅពី​ភាគី​កម្ពុជា ក៏​មាន​ប្រទេស​៤​ក្រុម​ទៀត​ដែរ​ទទួល​បាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ពាន​យុវជន​អាយុ​ក្រោម​១៩​ឆ្នាំ ប្រចាំ​ទ្វីប​មួយ​នេះ ប្រចាំ​តំបន់​អាស៊ី​ភាគ​ខាងកើត​រួមមាន កម្ពុជា​, ឆាយ​នី​តៃ​ប៊ិ​, មី​យ៉ាន់​ម៉ា​, វៀតណាម និង​មួយ​ប្រទេស​ទៀត​ពុំទាន់​បង្ហាញ​ឲ្យ​ដឹង​នៅឡើយ ស្របពេល​សមាជិក​ដែល​មាន ២១​ប្រទេស​ចូលរួម​។



តាម​គម្រោង​ក្រុម​ទាំង​២១ ប្រទេស​ដែល​ចូលរួម​នេះ​នឹងត្រូវ​បែង​ចែកចេញជា ៥​ពូ​ល ក្នុង​នោះ​មាន​៤​ពូ​ល មាន​៤​ក្រុម និង​១​ពូ​ល​ទៀត​មាន ៥​ក្រុម យោងទៅតាម​ការចាប់​ឆ្នោត​។ ភាគ​ខាងលិច វិញ​នឹងមាន​២៥​ប្រទេស​ចូលរួម​ប្រកួត ដោយ​បែង​ចែកចេញ ៦​ពូ​ល ក្នុងនោះ​មាន​៥​ពូ​ល មាន​៤​ក្រុម និង​១​ពូ​ល​ទៀត​មាន ៥​ក្រុម​។ AFC មិន​បញ្ជាក់​ពី​កាលបរិច្ឆេទ​នៃ​ការប្រកួត​និង​ចាប់ឆ្នោត​បែងចែក​ពូ​ល នៅឡើយ​នោះ​ទេ​។ ការប្រកួត​ទំនង​ធ្វើឡើង​អំឡុង​ខែតុលា ខាងមុខ ហើយ​ក្រុម​ល្អៗ​នឹង​ដំណើរការ​ជុំ​ផ្ដាច់ព្រ័ត្រ​នៅ​ឆ្នាំ​២០២០ ដែល​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន​។



សូម​រំលឹក​ថា​ កាលពី​ឆ្នាំ​២០១៧ កន្លងទៅ​កម្ពុជា ធ្លាប់​ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​វគ្ក​ជម្រុះ​នេះ​ម្តង​ហើយដោយ​កាលនោះ​ស្ថិតនៅ​ពូ​ល G ជាមួយ​ចិន​, មី​យ៉ាន់​ម៉ា និង​ហ្វីលីពីន តែ​កាលនោះ​មានតែ​ក្រុម​ចិន​ទេ ដែល​ឡើង​ទៅ​ជុំ​បន្ត​ក្នុងនាម​ជា​ក្រុម​កំពូល​តារាង ខណៈ​កម្ពុជា ឈរ​លេខ​២ មាន​៤​ពិន្ទុ លើ​មី​យ៉ាន់​ម៉ា មាន​៣​ពិន្ទុ និង​ហ្វីលីពីន នៅ​បាត​តារាង​មាន​១​ពិន្ទុ​។ កាលនោះ​កម្ពុជា ចាញ់​ចិន​១​ទល់០ តែ​ឈ្នះ​ មីយ៉ាន់ម៉ា ៣ទល់២ និងរស្មី ជាមួយ​ហ្វីលីពីន ០ទល់០៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu