Ad Code

កូន​ថៅកែ​ក្លិប​បឹងកេត ជាប់​ឈ្មោះ​ក្នុង​វគ្គ​ជម្រុះ​បឋម ដើម្បី​ក្លាយ​ខ្លួន​ជា​យុវជន​ថ្នាល​របស់​ក្លិប​យក្ស​FC Barcelona ប្រទេស​អេ​ស្ប៉ា​ញ



កុមារា Kasidef Vasunan ដែលមា​ន​ឪពុក​ជា​ជនជាតិ​ថៃ និង​ម្តាយ​ជា​ជនជាតិខ្មែរ និង​ជា​សមាជិក​របស់​យុវជន​ថ្នាល​ក្លិប​បឹងកេត​អែ​ហ្វ​ស៊ី ក្នុង​លី​គ​កំពូល​កម្ពុជា ពោលគឺ​កូនប្រុស​បង្កើត​របស់លោក​ស្រី ពុធ ធីតា ប្រធាន​ក្លិប​បាល់ទាត់​បឹងកេត ត្រូវធ្វើ​ដំណើរ​ទៅ​ទឹកដី​Camp Nou របស់​ក្លិប​យក្ស FC Barcelona ក្នុងប្រទេស​អេ​ស្ប៉ា​ញ ម្តងទៀត​ក្រោយ​ជាប់​ឈ្មោះ​ក្នុង​វគ្គ​ធ្វើតេស្ត​សមត្ថភាព​វគ្គ​ជម្រុះ​បឋម​។



​យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​មកពី​ក្លិប​បឹង​កេត បាន​បញ្ជាក់​ថា «​អបអរសាទរ ដល់​យុវជន​ថ្នាល​ក្លិប​បឹងកេត Dome Kasidej ដែល​ជា​កូនប្រុស របស់​អ្នកស្រី​ប្រធាន​ក្លិប ពុធ ធីតា ជាប់​ការ​ធ្វើ​តេស្ត​វគ្គ​ទីមួយ នៅ​យុវជន​ថ្នាល​ក្លិប FC Barcelona ប្រទេស​អេ​ស្ប៉ា​ញ​។ Dome នឹងត្រូវ​ចូលរួម​វគ្គ​ទី​ពីរ នៅ​ថ្ងៃទី ៥ ខែ ឧសភា សាជាថ្មី តាម​ការកោះហៅ​របស់ សាលា​បាល់ទាត់​ក្លិប Barcelona (FCBESCOLA)​។​សូម​ជូនពរ​ដល់ DOME ទទួលបាន​នូវ​បទពិសោធន៍ និង​បច្ចេកទេស​បាល់ទាត់​ដ៏​ល្អ​ពីសា​លា​បាល់ទាត់ BARCELONA»​។

Dome បានចេញ​ដំណើរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ តាម​ការ​កោះហៅ​របស់​សាលា​បាល់ទាត់​ក្លិប Barcelona ( FCBESCOLA ) កាលពី​ថ្ងៃអាទិត្យ ទី​៧ ខែមេសា​ខាង ថ្មី​ដើម្បី​ធ្វើតេស្ត​ចូលរួម​ក្នុង FC Barcelona ខណៈ​រូបគេ​ធ្លាប់បាន​ទៅ​ហ្វឹកហាត់​កន្លងមក​នៅ​ទីនោះ និង​ទទួលបាន​ការចាប់អារម្មណ៍​ពី​ក្រុម​គ្រូបង្ហាត់​ផង​ដែរ​។ នេះ​គឺជា​លើក​ទី​៤ របស់​កុមារា DOME ដែល​ធ្វើដំណើរ​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់ពី​ការ​ទៅ​ចូលរួម​ហ្វឹកហាត់​២​លើក​កន្លងមក កាលពី​ឆ្នាំ ២០១៨ ជាមួយនឹង​កុមារ​ជាច្រើន​នាក់​មកពី​ជុំវិញ​ពិភពលោក​។

​លោក បែ មករា អ្នកចាត់ការ​បឹងកេត ធ្លាប់​បាន​ឲ្យ​ដឹងថា Kasidef Vasunan ជា​យុវជន​របស់​បឹងកេត​(Academy) ដែល​ហ្វឹកហាត់​រាល់ថ្ងៃ​ តាំង​ពី​ការ​បើក​បង្ហាត់​យុវជន​៣​ឆ្នាំ​មក​ហើយ ប៉ុន្តែ​រូបគេ​ធ្លាប់​បាន​ទៅ​ហ្វឹកហាត់​រយៈពេល​ប្រហែល​១​សប្ដាហ៍ នៅ​សាលា​បាល់ទាត់ Barcelona ប្រចាំ​នៅ​ប្រទេស​សិង្ហ​បុរី (​បើក​រយៈពេល​ខ្លី​) កាលពី​ឆ្នាំ​២០១៧​ថ្មីៗ​។ ទេពកោសល្យ និង ការ​លេង​បាល់​របស់​កុមារា​វ័យ​១០​ឆ្នាំ​រូប​នេះ​ បាន​ទាក់​ចំណាប់​គ្រូ​យុវជន​ថ្នាល​របស់​ក្លិប Barce ដែល​ទៅ​បង្វឹក​នៅ​ប្រទេស​សិង្ហ​បុរី ហើយក៏​ទទួល​បាន​ការ​អញ្ជើញ​ទៅ​ហ្វឹក​ហាត់​នៅ​ទីលាន Camp Nou ម្តងទៀត​នៅ​ដើម​ឆ្នាំ២០១៨៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu