Ad Code

​ក្រុម Getafe សម្រេចបាន​លទ្ធផល​ស្មើ​០-០​ជាមួយ​ក្រុម Real Madrid​នៅ La Liga



កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​កន្លងទៅ ក្រុម Real Madrid បាន​ធ្លាក់​ពិន្ទុ​ជា​លើក​ទី​៣ អំឡុង​៧​ប្រកួត​របស់​ពួកគេ ចាប់តាំងពី​ការ​វិល​ត្រឡប់មកវិញ​របស់​លោក Zinedine Zidane ពេល​ដែល​ពួកគេ​បាន​ត្រឹម​រកបាន​លទ្ធផល​ស្មើ​០-០​ប៉ុណ្ណោះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ Getafe​នៅ​ការប្រកួត La Liga គឺជា​ការប្រកួត​មួយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ក្តី​សង្ឃឹម​របស់​ក្រុម​ជិតខាង​មួយ​នេះ ក្នុងការ​ដណ្តើមបាន​តំណែង​កំពូល​ទាំង​៤​ផងដែរ​។



លទ្ធផល​ស្មើ​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​លេខ​៣ Real Madrid​មាន​រហូតដល់​ទៅ​១៥​ពិន្ទុ តាម​ពីក្រោយ​ក្រុម​កំពូល​តារាង Barcelona និង​មាន​៦​ពិន្ទុ​តាម​ពីក្រោយ​ក្រុម​លេខ​២ Atletico Madrid ក្រោយ​លេង​បាន​៣៤​ប្រកួត​។

​ក្រុម Getafe​ដែល​មិន​ធ្លាប់​ដែល​លេង​នៅ​ការប្រកួត Champions League​នោះ ឈរ​នៅ​លេខ​រៀង​ទី​៤ មាន​៥៥​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម Sevilla​ដែល​បាន​បំបាក់​ក្រុម Rayo Vallecano៥-០​កាលពី​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្បតិ៍​។

ជាថ្មី​ម្តង​ទៀតហើយ​ដែល​លោក Zidane បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​កីឡាករ​លេង​ជាច្រើន​នាក់​នៅក្នុង​ក្រុម​របស់គាត់ ខណៈ​ពេល​ដែល​លោក​ធ្វើការ​ផ្លាស់​ប្តូរ​ទម្រង់​លេង​របស់​ក្រុម​លោក មុនពេល​ចាប់ផ្តើម​រដូវ​កាល​ក្រោយ ជាមួយនឹង​ការលេង​ដោយ​គ្មាន​វត្តមាន​របស់​កីឡាករ Marcelo, Luka Modric, Toni Kroos និង​កីឡាករ Marco Asensio ។

កីឡាករ​វ័យក្មេង Brahim Diaz បាន​ក្លាយជា​កីឡាករ​លេង​សកម្ម​ជាងគេ ពេលដែល​ការ​ស៊ុត​បាល់​របស់គាត់​២​លើក ត្រូវបាន​ជួយសង្គ្រោះ​បាន​ដោយ​អ្នកចាំទី Keylor Navas៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu