Ad Code

​កីឡាការិនី Naomi Osaka​ផ្តួល​គូប្រកួត Hsieh Su-wei ដើម្បី​ឡើងទៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ Porsche Tennis Grand Prix



​កីឡាការិនី​លំដាប់ថ្នាក់​លេខ​១​ពិភពលោក Naomi Osaka បាន​ចាប់ផ្តើម​យុទ្ធនាការ​របស់​នាង​ជាមួយនឹង​ជ័យជំនះ​លើ​កីឡាការិនី​តៃវ៉ាន់ Hsieh Su-wei ក្នុង​លទ្ធផល​ពិន្ទុ​6-4 6-3 ដើម្បី​ឡើងទៅ​វគ្គ​១​ភាគ​៣​ផ្តាច់ព្រ័ត្រ Porsche Tennis Grand Prix ។

ជើងឯក Grand Slam២​ជំនាន់​ម្នាក់នេះ ដែល​មិន​ធ្លាប់​ដែល​ឈ្នះ​ជើងឯក​នៅលើ​ទីលាន​ដីក្រហម​នោះ មិនសូវ​ជា​ប្រើ​កម្លាំង​ច្រើន​ប៉ុន្មាន​ទេ ពេលដែល​នាង​សងសឹក​បានសម្រេច​បរា​ជ័យ​របស់​នាង ជាមួយ​កីឡាការិនី Hsieh នៅ Miami កាលពី​ខែ​មុន​។ ការ​ទម្លុះ​ការបម្រើ ល្មម​គ្រប់គ្រាន់​សម្រាប់​កីឡាការិនី Osaka ដើម្បី​ឈ្នះ​ការប្រកួត​ក្នុង​សិត​ទី​១ ។



ជ័យជំនះ​នេះដែរ មានន័យថា នាង​នឹង​បន្ត​ក្តោប​ក្តាប់​តំណែង​លេខ​១​ពិភពលោក​របស់​នាង​តទៅទៀត ក្រោយ​ការប្រកួត​ក្នុង​សប្តាហ៍​នេះ​។

កីឡាការិនី Osaka នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​ក្រូ​អាត Donna Vekic ដេ​ល​បានឈ្នះ​កីឡាការិនី Daria Kasatkina ក្នុង​លទ្ធផល​ពិន្ទុ​6-1 7-5​។

​ខណៈនោះ​ដែរ អតីត​កីឡាការិនី​លេខ​១​ពិភពលោក Victoria Azarenka មកពី​ប្រទេស​បេឡា​រុស នឹងត្រូវ​ប៉ះ​ជាមួយ​កីឡាការិនី​លេខ​៤​ពិភពលោក និង​ជា​កីឡាការិនី​ឡើង​ការពារ​ជើងឯក Karolina Pliskova សម្រាប់​កៅអី​លេង​របស់​ពួកគេ​នៅ​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu