Ad Code

កីឡាករ Gomez ជួយ​ឲ្យ​ក្រុម Atalanta ឡើងទៅ​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italia



កាលពី​ថ្ងៃ​ព្រ​ហ​ស្បតិ៍​កន្លងទៅ ក្រុម Atalanta បាន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ Coppa Italia ជា​លើកដំបូង​ចាប់តាំងពី​ឆ្នាំ​១៩៩៦​រហូតមក ពេលដែល​កីឡាករ Alejandro Gomez ជួយ​ឲ្យ​ពួកគេ​សម្រេចបាន​ជ័យជំនះ​២-១​លើ​ក្រុម Fiorentina នៅ​ជើង​ទី​២​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។

ការ​ស៊ុត​បាល់​ទាប​របស់​កីឡាករ​អា​ហ្ស​ង់​ទីន​ម្នាក់នេះ បាន​ផុតដៃ​របស់​អ្នកចាំទី Alban Lafont នៅ​នាទី​៦៩ ពេលដែល​ក្រុម Atalanta បញ្ចប់​ជ័យជំនះ​ទាំង​២​ជើង​៥-៤ ដើម្បី​បន្ត​រដូវ​កាល​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​របស់​ពួកគេ​។



កីឡាករ Luis Muriel បានធ្វើ​ឲ្យ​ក្រុម Fiorentina​នាំមុខ​មុន ក្រោយ​លេង​បាន​៣​នាទី​ប៉ុណ្ណោះ ជាមួយនឹង​ការ​ស្លាយ​បាល់​ផុត​អ្នកចាំទី Pierluigi Gollin​ក្រោយ​ការបញ្ជូន​បាល់​របស់​កីឡាករ Federico Chiesa​។

ក្រុម​Atalanta​តាម​បាន​ស្មើ​វិញ​នៅ​១១​នាទី​បន្ទាប់ ពេលដែល​កីឡាករ JosipIlicic ពេន​មួយ​ជើង​បានសម្រេច​ពី​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី ក្រោយ​កីឡាករ Gomez ដួល​ក្នុង​តំបន់​គ្រោះថ្នាក់ បង្កឡើង​ដោយសារ​កីឡាករ Federico Ceccherini ។

ក្រុម Atalanta ដែល​នឹង​ប៉ះ​ជាមួយ​ក្រុម Lazio​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នា​ថ្ងៃទី​១៥ ខែឧសភា ខាងមុខនេះ នៅក្នុង​ទីក្រុង​រ៉ូម បានឈ្នះ​ការប្រកួត​នេះ​តែ​ម្តង​គត់ កាលពី​ឆ្នាំ​១៩៦៣៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu