Ad Code

ក្រុម​ប្រធាន​ការប្រណាំង​រថយន្ត Dakar Rally និយាយ​ការពារ​កិច្ចព្រមព្រៀង​អា​រ៉ា​ប៊ី​សា​អូឌីត ថ្វីត្បិតតែ​មាន​កង្វល់​ពី​សិទ្ធិមនុស្ស



ក្រុម​ប្រធាន​ការប្រណាំង​រថយន្ត Dakar Rally បាន​និយាយ​ការពារ​ដល់​ការសម្រេចចិត្ត​ក្នុងការ​រៀបចំ​ព្រឹ​ត្តិការណ៍​ប្រណាំង​រថយន្ត​ធំ​បំផុត​នៅលើ​ពិភពលោក​មួយ​នេះ នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ថ្វីត្បិតតែ​មានកំណត់​ត្រា​សិទ្ធមនុស្ស​ជម្លោះ​នៅក្នុង​រាជាណាចក្រ​មួយ​នេះ​ក៏ដោយ ដោយ​ពួកគេ​អះអាងថា មាននូវ “​បំណង​ពិតប្រាកដ​មួយ​សម្រាប់​ការបើក​ទូលាយ​ចិត្ត​”​។

អា​រ៉ា​ប៊ី​សា​អូឌីត នឹងធ្វើ​ម្ចាស់​ព្រឹ​ត្តិ​ការណ៍​ប្រណាំង​រថយន្ត Dakar ចាប់ពី​ឆ្នាំ​២០២០​តទៅ នៅក្នុង​កិច្ចព្រមព្រៀង​រយៈពេល​៥​ឆ្នាំ ជាមួយនឹង​ការ​ដណ្តើមបាន​ព្រឹ​ត្តិ​ការណ៍​មួយ​នេះ ពី​អាមេរិក​ខាងត្បូង ជា​កន្លែង​ដែល​ធ្លាប់​រៀបចំ​ព្រឹ​ត្ត​ការណ៍​មួយ​នេះ អស់​រយៈពេល​១១​ឆ្នាំ​មកហើយ​។



​នៅមុន​ពេលនោះ ព្រឹ​ត្ត​ការណ៍ Dakar Rally បានរៀបចំ​ឡើង​នៅ​អាហ្វ្រិក​អស់​រយៈពេល​២៩​ឆ្នាំ រហូតមកដល់​ឆ្នាំ​២០០៧ ពេលដែល​ដែល​ស្ថានភាព​សន្តិសុខ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​នៅក្នុង​ប្រទេសមួយ​នេះ​។

ទោះបីជា​យ៉ាងណាក៏ដោយ នៅក្នុង​សប្តាហ៍​ដែល​អា​រ៉ា​ប៊ី​សា​អូឌីត ត្រូវ​បាន​គេ​ថ្កោលទោស​សម្រាប់​ការប្រហារជីវិត​មនុស្ស​៣៧​នាក់​នោះ ក្រុម​អ្នករៀបចំ​ការប្រណាំងរ​ថយ​ន្ត Dakar បាន​និយាយ​យ៉ាង​ទទូច​ថា ពួកគេ​បាន​សួរ​ខ្លួនឯង​នូវ​សំនួរ​សំខាន់ៗ​ជាច្រើន​ចំពោះ​កំណត់ត្រា​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេសមួយ​នេះ ពាក់ព័ន្ធ​នឹង​ការជំទាស់​ផ្ទៃក្នុង ក៏ដូចជា​ការ​ធ្វើ​សង្គ្រាម​របស់​ពួកគេ​នៅក្នុង​ប្រទេសជិតខាង យេ​ម៉ែន​។

លោក David Castera គឺជា​ប្រធាន​ក្រុម​ប្រណាំង​រថយន្ត Dakar Rally បាន​និយាយថា យើង​បាន​តដៃ​របស់​យើង​រួចហើយ​។

ដោយឡែក ព្រះអង្គម្ចាស់ Abdulaziz bin Turki Al Faisal Al Saud ដែលជា​ប្រធាន​ក្រុម​អាជ្ញាធរ​កីឡា​អា​រ៉ា​ប៊ី​សា​អូឌីត បាន​មានបន្ទូលថា ថ្ងៃនេះ​ចាប់ផ្តើម​ជាមួយ​ជំពូក​ថ្មី​នៅ​ការប្រណាំង​រថយន្ត ក្នុង​តំបន់​មជ្ឈិមបូព៌ា​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu