Ad Code

​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់​យីហោ គឹម​លី​ សមត្ថកិច្ច​ប្រើប្រាស់​រថយន្ត​៤​គ្រឿង​ ទើប​គ្រប់គ្រង​ស្ថាន​ការណ៍​បាន​



ស្វាយរៀង ​៖​ នៅវេលា​ម៉ោង​៤​និង​៣០​នាទី​ទៀបភ្លឺ​ ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ ​មាន​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះសំណាក់ គឹម​ លី បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល​ពន្លត់​អគ្គិភ័យ និង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាវិត ​បានមក​ជួយ​អន្តរាគមន៍ ​ដោយ​ប្រើប្រាស់​រថយន្ត​បាញ់​ពន្លត់​អគ្គិភ័យ​អស់​ចំនួន​៤​គ្រឿង​ ទើប​គ្រប់គ្រង​សភាពការណ៍​នេះ​បាន​ទាំងស្រុង​។

សមត្ថកិច្ច​នគរបាល​ក្រុង​បាវិត​បាន​ឲ្យ​ដឹងថា អគ្គិភ័យ​ឆាបឆេះ​ខាងលើនេះ​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ដំបូល​ផ្នែក​ខាងលើ​អស់​មួយចំនួន ហើយ​កម្លាំង​នគរបាល​ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត រួមទាំង​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាវិត​បាន​ធ្វើការ​ពន្លត់​​ទាន់ពេលវេលា ដោយ​ប្រើ​ប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​០៤​គ្រឿង ហើយ​ទំហំ​ នៃ​ការខូចខាត​មិនទាន់​ដឹង​ថា​ប៉ុន្មាន​នោះ​ដែរ​ រីឯ មូលហេតុ​មកពី​ឆ្លង​ចរន្តអគ្គិសនី៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu