Ad Code

គ​.​ជ​.​ប រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ ​ស្ដីពី​ការបិទបញ្ជី​បោះឆ្នោត​ដំបូង ការ​ប្ដឹងតវ៉ា ​និង​ការ​ដោះស្រាយ​បណ្ដឹង​ទាក់ទង​នឹង​បញ្ជី​បោះឆ្នោត​



ភ្នំពេញ ៖ នៅវេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩ នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ហៅ​កាត់ (​គ​.​ជ​.​ប​) បាន និង​កំពុង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ ស្ដីពី​ការ​បិទបញ្ជី​បោះ​ឆ្នោត​ដំបូង ការប្ដឹងតវ៉ា ឬ​ប្ដឹង​ទាស់ និង​ការដោះស្រាយ​បណ្ដឹង ​ទាក់ទង​នឹង​បញ្ជី​បោះ​ឆ្នោត​ដំបូង ដែល​ពិធី​នេះ​រៀបចំ​នៅ​សាលសន្និសីទ ជាន់​ទីមួយ នៃ​ទីស្ដីការ គ​.​ជ​.​ប ដែលមាន​ទីតាំង​ស្ថិតនៅ​វិថី​រដ្ឋសភា សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ​។​

​កិច្ចប្រជុំ​នេះ​រៀបចំឡើង​ក្រោម​អធិបតីភាព​ លោក ឌុ​ច សុន សមាជិក​គ​.​ជ​.​ប ដោយមាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​មួយចំនួន​ដូចជា តំណាង​ក្រុមប្រឹក្សាធម្មនុញ្ញ​, តំណាង​ព្រឹទ្ធសភា និង​រដ្ឋសភា​, តំណាង​គណបក្ស​នយោបាយ​, តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ ​និង​អន្តរជាតិ​, តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា និង​អ្នកសារព័ត៌មាន​ជាតិ​អន្តរជាតិ​។​

​សូម​បញ្ជាក់​ថា តាម​សេចក្ដីជូនដំណឹង​ ស្ដីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ អាណត្តិ​ទី​៣ ឆ្នាំ​៣០១៩ បាន​ដឹង​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០១៩​។

ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា គឺជា​ការបោះឆ្នោត​អសកល ដែល​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅក្នុង​តំណែង​ជា​អ្នកបោះឆ្នោត ដើម្បី​ជ្រើសរើស​ក្រុមប្រឹក្សា​ពីរ​ប្រភេទ គឺ​ក្រុមប្រឹក្សា​រាជធានី ក្រុមប្រឹក្សា​ខេត្ត និង​ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។ ការបោះឆ្នោត នេះ មានការ​ខុសប្លែក​ពី​ការបោះឆ្នោត​សកល ដែល​អ្នកបោះឆ្នោត​ម្នាក់ៗ ត្រូវ​បោះឆ្នោត​ចំនួន​២​សន្លឹក ដើម្បី​ជ្រើស​រើស​ក្រុមប្រឹក្សា​តាម​ប្រភេទ​នីមួយៗ និង​មាន​ហឹប​ឆ្នោត​ចំនួន​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu