ស្វាយរៀង ៖ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ លោក អុក ហាន ប្រធានគណបក្សស្រុក និងថ្នាក់ដឹកនាំគណបក្សស្រុក យុវជនបក្សស្រុក បាននាំយកថវិកាចំនួន១រៀល របស់លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក ដើម្បីចូលបុណ្យដល់គ្រួសារ សព លោក ពៅ មល់ នៅភូមិត្រពាំងស្គាន់ថ្មី ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។
គួររំលឹកថា កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ លោក ពៅ មល់ ត្រូវបានសត្វឆ្មាខាំចំដៃ ខណៈដែលទៅលេងផ្ទះម្តាយរបស់ជនរងគ្រោះ ហើយក្រុមគ្រួសារ និងអាជ្ញាធរមានសមត្ថកិច្ចបានជំរុញឲ្យលោក ពៅ មល់ ទៅជួបក្រុមគ្រូពេទ្យពិគ្រោះយោបល់ ប៉ុន្តែគាត់ពុំព្រមទៅជួបពេទ្យនោះទេ រហូតមកដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ ជំងឺចាប់ផ្ដើមធ្វើទុក្ខ ដែលមានអាការៈក្តៅខ្លាចទឹក ខ្លាចខ្យល់ ខ្លាចពន្លឺ ហើយត្រូវបានបងប្អូនដឹកតាមម៉ូតូទៅកាន់មន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅតាមផ្លូវ៕
Source: Kampuchea Thmey Daily
0 Comments