Ad Code

ក្មេងស្រី​បង់​ក្លា​ដែ​ស ត្រូវ​គេ​ដុត​ដល់​ស្លាប់​តាម​បញ្ជា​របស់​គ្រូ



​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា​ក្មេងស្រី​សិស្សសាលា​ម្នាក់​ត្រូវបាន​គេ​ដុត​រហូតដល់​ស្លាប់​នៅក្នុង​ប្រទេស​បង់​ក្លា​ដែ​សតាម​បញ្ជា​គ្រូបង្រៀន​របស់​នាង​ក្រោយពី​នាង​បាន​រាយការណ៍​ថា​គាត់​បាន​យាយី​ផ្លូវភេទ​របស់​នាង​។​

​ការស្លាប់​របស់​នាង Nusrat Jahan Rafiអាយុ​១៩​ឆ្នាំ​កាលពី​សប្តាហ៍​មុន​បាន​បង្ក​ឲ្យ​មាន​ការតវ៉ា​នៅ​ទូទាំងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​បាន​សន្យាថា​នឹង​កាត់ទោស​អ្នក​ដែល​ជាប់ពាក់ព័ន្ធ​ទាំងអស់​។​

​នាង Rafត្រូវបាន​លួងលោម​ឲ្យ​ឡើងទៅ​ដំបូល​នៃ​មហាវិទ្យាល័យ​ឥស្លាម​ដែល​នៅ​ទីនោះ​អ្នក​វា​យ​ប្រហារ​បានស្នើ​សុំ​ឲ្យ​នាង​ដក​ពាក្យបណ្តឹង​អំពី​ការ​បៀតបៀន​ខាង​ផ្លូវភេទ​ដែល​នា​ង​បានដាក់​ទៅ​ប៉ូលិស​។ នៅពេល​នាង​បដិសេធនាង​ត្រូវបាន​គេ​ស្រោច​ប្រេងកាត​លើ​ហើយ​ដុត​តែម្តង​។​

​ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថាមនុស្ស​ម្នាក់​ក្នុងចំណោម​១៧​នាក់​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាក់ទង​នឹង​ការស្លាប់​របស់នាង​បាន​ចោទប្រកាន់​នាយក​សាលា​ថា​បាន​បញ្ជា​ឲ្យ​វាយប្រហារ​។​

​អគ្គនាយក​ប៉ូលិស​ជាន់ខ្ពស់​ឈ្មោះ Mohammad Iqbalដែល​កំពុង​ដឹកនាំ​ការស៊ើបអង្កេត​បាន​ប្រាប់ AFP ថាគ្រូបង្រៀន​រូបនោះ​បាន​ប្រាប់​ពួកគេ​ឲ្យ​ដាក់​សម្ពាធ​លើ​នាង Rafiឲ្យ​ដក​ករណីនេះ​ឬ​សម្លាប់​នាង​ប្រសិនបើ​នាង​បដិសេធ​។​

​នាង Rafiបាន​ទៅរក​ប៉ូលិស​កាលពី​ចុងខែ​មីនា​ដើម្បី​រាយការណ៍​អំពី​ការ​យារ​យី​ផ្លូវភេទ​ហើយ​វី​ដេ​អូ​ដែល​លេច​ធ្លាយ​មួយ​បាន​បង្ហាញថាប្រធាន​ស្នងការ​ប៉ូលិស​ក្នុង​តំបន់​បាន​ចុះបញ្ជី​ពាក្យបណ្តឹង​របស់​នាង​ប៉ុន្តែ​បដិសេធថា វា​មិនមែនជា​រឿង​ធំ​ទេ​។​

​លោក Iqbal បាន​និយាយថា​មនុស្ស​យ៉ាងតិច​៥​នាក់​គឺ​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវបាន​គេ​ចាប់ខ្លួន​ដោយ​រួម​ទាំ​ង​មិត្ត​រួម​ថ្នាក់​របស់ Rafiបីនាក់​ផងដែរ​ដែល​បាន​ចង​នាង​ជាមួយនឹង​កន្សែង​មុនពេល​ដុត​នាង​។​

​នាង Rafiបាន​ទទួលរង​ការ​រលាក​រហូតដល់​៨០​ភាគរយ​នៃ​រាងកាយ​របស់​នាង​ហើយ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​នៅ​ថ្ងៃទី​១០​ខែមេសា​។​ប៉ុន្តែ​នាង​បាន​ថត​វីដេអូ​មួយ​មុនពេល​នាង​ស្លាប់​ដោយ​ធ្វើការ​ចោទប្រកាន់​សាជាថ្មី​លើ​នាយក​សាលា​។​នាង​និយាយថា “​លោកគ្រូ​បាន​ដុត​ខ្ញុំ​ខ្ញុំ​នឹង​ប្រយុទ្ធប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​នេះ​រហូតដល់​ដង្ហើមចុងក្រោយ​របស់​ខ្ញុំ​”​។​នាង​ក៏បាន​កំណត់​អត្តសញ្ញាណ​អ្នកវាយប្រហារ​មួយចំនួន​ផងដែរ​៕ AFP




Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu