Ad Code

អភិបាលខេត្តព្រៃវែង ​ចុះ​ពិនិត្យ​ផ្លូវ និង​ប្រឡាយ​ នៅ​ស្រុក​ព្រះស្តេច​



ព្រៃវែង​ ៖​ កាលពី​ថ្ងៃ​៧​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃ​ទី​២៦ ខែ​មេសា​ ឆ្នាំ​២០១៩ ឯកឧត្តម ជា សុ​មេធី​ អភិបាលខេត្ត​ព្រៃវែង អប​ដំណើរ​ដោយ​អភិបាលរង​ខេត្ត​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន កងកម្លាំង​ទាំ​ង​បី លោក​អភិបាលស្រុក​ព្រះស្តេច បាន​អញ្ជើញ​ពិនិត្យ​មើលផ្លូវ​ពី​ផ្សារ​កំពង់​សឹង ​រហូតដល់​ផ្សារ​ដីក្រហម ​នៅ​ឃុំ​រា​ធរ​ និង​បាន​បន្ត​ដំណើរ​ដល់​កែង​វត្ត​អំពិល​តាម​ទំនប់​ពោធិ​បូរី​មក​កាត់​ផ្លូវ​សាលាឃុំ​ក្រាំង​ត្រ​យ៉ង រួច​បត់​មក​ផ្លូវ​ទំនប់​អូ​តា​សៅ​ មកដល់​កែង ភូមិ​សុរិយា ឃុំ​បឹង​ដោ។

នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ ​ឯកឧត្ដម ​និង​ប្រតិភូ​អម​ដំណើរ​ បាន​ចុះ​ពិនិត្យមើល​ស្ថានភាព​ប្រឡាយ​ទឹក​បូព៌ា ​និង​បាន​បន្ត​ពិនិត្យមើល​ស្ថានភាព​ផ្លូវ​លេខ​៣១២A ឃុំ​សេនា​រាជ្យ​ឧ​ត្ត​ម និង ​បាន​ពិនិត្យ​មើលផ្លូវ​ជាប់​ច្រាំងទន្លេ​ព្រែក​ក្តួច ឃុំ​ល្វា ស្រុក​ព្រះស្តេច ខេត្ត​ព្រៃវែង។
​ ​
ឯកឧត្ដម ជា សុ​មេធី អភិបាលខេត្ត​ បាន​ណែនាំ​មន្ទីរ​សាធារណការ ​និង​ដឹកជញ្ជូន មន្ទីរ​អភិវឌ្ឍន៍​ជន​បទ និង​មន្ទីរ​ធនធាន​ទឹក កសាង​ផ្លូវ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​ទៅ​បាន ​ដើម្បីឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល និង​បាន​ទឹក​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​ស្រូវ​ឲ្យ​បាន​៣​ដង​ក្នុង​មួយ​ឆ្នាំ ជាពិសេស​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចំណាកស្រុក​របស់​ប្រជាពលរដ្ឋ និង​ការកាត់បន្ថយ​នូវ​ភាព​ក្រីក្រ​ផង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu