Ad Code

ក្រុមប្រឆាំង​ក្នុង​ប្រទេស​នី​កា​រ៉ា​ហ្គា បំពាន​នឹង​បម្រាម ដើរ​ហែ​ក្បួន​នៃ​ខួប​នៃ​ការ​ប្រឆាំង​តវា​៉​មាន​ស្លាប់​មនុស្ស​



​ក្រុមប្រឆាំង​មនុស្ស​នី​កា​រ៉ា​ហ្គា​បាន​និយាយថា យ៉ាងហោចណាស់​ក៏​មាន​មនុស្ស​៦៧​នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​បំពាន​បម្រាម​ធ្វើបាតុកម្ម​មួយ ហើយ​វត្តមាន​របស់​ប៉ូលិស​ប្រឆាំង​កុបកម្ម​ដ៏​ច្រើន​មួយ​នៅតាម​ដងផ្លូវ​នៃ​ក្រុង Managua ត្រូវបាន​គេ​ឃើញ​នាពេល​ប្រារព្ធ​ខួប​លើកទីមួយ​នៃ​ការ​ងើ​បះបោរ​ដែលមាន​ស្លាប់​មនុស្ស​ពេល​ប្រឆាំង​តវ៉ា​ជាមួយ​ប្រធានាធិបតី Daniel Ortega នោះ​។​



​ ​ក្រុមប្រឆាំង​ចម្រុះ UNAB(The Opposition National Unity Blue and White បាន​ប្រមូល​ផ្តុំគ្នា​នោ​ភាគខាងត្បូង​រដ្ឋធានី​ដោយ​រៀប​ផែនការ​ដើរ​ហែ​ជា​ក្បួន​នៅ​កណ្តាល​ក្រុង ប៉ុន្តែ​មិនអាច​ធ្វើដូច្នេះបាន​ទេ​ដោយសារ​វត្តមាន​ប៉ូលិស​យ៉ាងច្រើន​។

​អ្នកកាសែត​ម្នាក់​ឈ្មោះ​លោក Abixael Mogollon មកពី​អង្គភាព The “Articulo 66” Website ក៏​ស្ថិតនៅ​ក្នុងចំណោម​មនុស្ស​ដែល​ចាប់ខ្លួន​នោះដែរ​។

​នាយក​អង្គ​ភា​ពព័ត៌មាន Articulo 66 លោក Alvaro Navarro បាន​និយាយថា លោក Mogollon ត្រូវបាន​ដោះលែង​មកវិញ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្រោយ​បន្តិច​មក បន្ទាប់ពី​រង​ការវាយដំ​ព្រមទាំង​សម្ភារៈ​ឧបករណ៍​របស់លោក​ត្រូវ​ដកហូត​។

យោងតាម​ការ​ឲ្យ​ដឹង​ពី​ក្រុមប្រឆាំង​ថា មាន​អ្នក​ចាប់ខ្លួន​ចំនួន​៦​នាក់​ទៀត​ក៏​ត្រូវបាន​ដោះលែង​មកវិញ​ផងដែរ​៕
អា​.​អេ​ហ្វ​.​ប៉េ



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu