Ad Code

ឪពុក​ចាប់រំលោភ​កូន​ខ្លួនឯង​បានសម្រេច ត្រូវ​ម្តាយ​ប្តឹង​ឲ្យ​នគរបាល​ស្រុក​ស្វាយ​លើ ឃាត់ខ្លួន​



សៀមរាប​ ៖ ជនសង្ស័យ​ជា ឪពុក​បង្កើត​របស់​ជ​ន​រងគ្រោះ បាន​ចាប់រំលោភ​កូន​ខ្លួនឯង​ដែល​ទើប​មាន​វ័យ​១៣​ឆ្នាំ ​បានសម្រេច​ម្តង ហើយ​ក្រោយមក​ចង់​ចាប់រំលោភ​ម្តងទៀត​។ ត្រូវ​បាន​ជនរងគ្រោះ​ប្រាប់​ម្តាយ​ឲ្យ​ប្តឹង​ទៅ​នគរបាល​ស្រុក​ស្វាយ​លើ ដើម្បី​ឃាត់ខ្លួន​បាន​ជាក់ស្តែង​តែម្តង​។

ហេតុការណ៍​ឃាត់ខ្លួន​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១៨​និង​៣០​នាទី ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៩ នៅ​ភូមិ​ស្រែ​របង ឃុំ​បឹងមាលា ស្រុកស្វាយ​លើ ខេត្តសៀមរាប។

លោក​វរសេនីយ៍ឯក ស៊ុន អេង អធិការ​នគរបាល​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី ២៥​នេះ​ថា ខាង​លោក​បាន​ទទួល​បណ្ដឹង​ពី​ម្តាយ​ជនរងគ្រោះ​ករណី​រំលោភ​សេពសន្ថវៈ​ទាក់ទង​នឹង​ជនរងគ្រោះ នៅ​ចំណុច​ផ្ទះ​ក្មេង​រងគ្រោះ​នៅ ឃុំ​បឹងមាលា ស្រុក ស្វាយ​លើ ខេត្តសៀមរាប​។

លោក​បន្ត​ថា ជនសង្ស័យ ឈ្មោះ ហ៊ា ហុន ភេទ​ប្រុស អាយុ​៣៤ ឆ្នាំ មុខរបរ​កសិករ ជា​ឪពុក​បង្កើត របស់​ជនរងគ្រោះ​ឈ្មោះ​ហ​.​ទ អាយុ​១៣​ឆ្នាំ។ ​លោក​បន្ត​ថា អង្គហេតុ នៅ​ថ្ងៃទី​១៨ ខែមេសា ឆ្នាំ​២០១៩​វេលា ម៉ោង​១៨​និង​១០​យប់ ឪពុក​បង្កើត​របស់​ខ្លួន​ឈ្មោះ ហ៊ា ហុន បាន​ឈ្លោះប្រកែក​ជាមួយ​ម្ដាយ​របស់​ខ្លួន​រហូត​យ​ប់​នឹង​ម្ដាយ​ខ្លួន​បាន​ចេញពីផ្ទះ យក​បងស្រី​ទៅជា​មួយ ក្រោយ​មក​ខ្លួន​បាន​នាំ​ប្អូនស្រី​ភ្លោះ​ដើរ​ទៅតាម​ម្ដាយ​ពី​ភូមិ​ស្រែ​របង​មកដល់​វត្ត​បឹងមាលា ស្ថិត​ក្នុង ភូមិ ទឹក​លិច ឃុំ​បឹងមាលា ស្រុកស្វាយ​លើ សំរាក​ទីនោះ​លុះ​ព្រឹក​ឡើង​នៅ​វត្ត​បឹងមាលា​មានការ​ស្រង់​ព្រះ​ឆ្លង​ឆ្នាំ​ខ្លួន​លេង​នៅ​ទីនោះ ស្រប​ពេល​នោះ​មាន​ក្មេង​ស្លាប់​ផង​ក៏​ឃើញ​ឪពុក​ខ្លួន​មក​ចូលរួម​ដែល គាត់​បានឃើញ​ពួក​ខ្លួន​ក៏បាន​នាំទៅ​ផ្ទះ លុះ​ម៉ោង​ប្រហែល​៣​និង​៣០​នាទី ទៀបភ្លឺ​ថ្ងៃទី​១៩ ខែមេសា​ ឆ្នាំ​២០១៩ ​ឪពុក​បង្កើត របស់​ខ្លួន​បាន​ចាប់រំលោភ​បានសម្រេច​មួយដង រួច​ទៅ​ដេក​វិញ​ដល់​ភ្លឺ​ឪពុក​បង្កើត​ខ្លួន​បាន​ដាស់​ខ្លួន​ថា អញ​យប់មិញ​ដេក​មមើ​ល​ទេ កុំ​ប្រាប់​ម៉ែ​ប្រយ័ត្ន​ម៉ែ​ងែ​ង​ប្ដឹង​ប៉ូលិស​ចាប់​អញ​ដាក់គុក ដោយ​ខ្លាច​ឪពុក​ខ្លួន​ក៏​មិន​ប្រាប់​អ្នកណា​ទេ​។ រហូតដល់ វេលា ម៉ោង​៤ ទៀបភ្លឺ ថ្ងៃទី​២១​ខែមេសា ឆ្នាំ​២០១៩ ឪពុក​បាន​ធ្វើ​សកម្មភាព​រំលោភ​ម្ដងទៀត​តែ​មិនបាន​សម្រេច​ដោយ​ខ្លួន​ដឹងខ្លួន​ទាន់ បែប​ជា​និយាយ​ថា មក​រក​ពិល​ទៅវិញ រួច​គាត់​បាន​ទៅ​ដេក កន្លង​មកដល់​ថ្ងៃទី​២៤​ខែមេសា ឆ្នាំ​២០១៩ ខ្លាច​ពី​សកម្មភាព​ឪពុក​ខ្លួន​ដដែល​ទៀត​ក៏បាន​ប្រាប់​ម្ដាយ​ខ្លួន​តែម្ដងទៅ ហើយ​រាយការណ៍​ប្រាប់​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​ឪពុក​ខ្លួន​សាកសួរ​តែម្ដងទៅ​។ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​ជា​ឪពុក​បាន​ប្រព្រឹត្ត​ប្រាកដ​មែន​។

បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្រុក​ស្វាយ​លើ កំពុង​រៀបចំ​សំណុំ​រឿង​នេះ​បញ្ជូន​មកកាន់​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ដ្ឋា​ន​ខេត្តសៀមរាប ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu