Ad Code

ក្រុម​ជ្វីហ្វ​ ថ្កោលទោសពលរដ្ឋ​ប៉ូឡូញ​ ដែល​ដុត​រូប​ទីងមោង​



​អង្គការ World Jewish Congress (WJC) បាន​ថ្កោលទោស​ទីប្រជុំជន​ប៉ូឡូញ​មួយ​ក្រោយពី​មាន​សេចក្ដីរាយការណ៍​ថា ប្រជាពលរដ្ឋ​បាន​ព្យួរ​និង​ដុត​រូប​ទីងមោង​មួយ​ដែល​ធ្វើ​មក​មើលទៅ​ដូច​ជនជាតិ​ជ្វី​ហ្វ​ម្នាក់​តាម​ប្រពៃណី​ពិធីបុណ្យ Easter សម័យបុរាណ​។យោងតាម​សេចក្តីថ្លែងការណ៍​មួយ​បាន​ឲ្យ​ដឹងថា នាយក​ប្រតិបត្តិ​អង្គការ WJC លោក Robert Singer បានបង្ហាញ​ពី​ការ​ស្អប់ខ្ពើម​និង​ការខឹង​សម្បា​យ៉ាងខ្លាំង​ចំពោះ​ការបង្ហាញ​បែបនេះ​។

​លោក​បាន​បន្ថែមថា “​ជនជាតិ​ជ្វី​ហ្វ​ត្រូវបាន​រំខាន​យ៉ាងខ្លាំង​ដោយ​ពិធី​បែបនេះ​ដែល​នាំ​ឲ្យ​មាន​​អំពើហិង្សា​និង​ការឈឺចាប់​ដែល​មិនអាច​នឹកស្មាន​ដល់​”​។របាយការណ៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ប៉ូឡូញ​បានបង្ហាញ​រូបថត​និង​វីដេអូ​នៃ​អ្នកស្រុក​ដែល​រួមទាំង​កុមារ​ផងដែរ​នៅ​ភាគ​អាគ្នេយ៍​ទីប្រជុំជន Pruchnik ដែល​បាន​ប្រើ​ដំបង​ដើម្បី​វាយ​រូប Judas on Good Friday​។យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា រូបនេះ​ដែលមាន​ច្រមុះ​ធំ​គឺ​ត្រូវបាន​គេ​កាត់​ក្បាល​ហើយ​ត្រូវបាន​ដុត​និង​បោះ​ចូលទៅក្នុង​ទន្លេ​មួយ​។

​ពិធី​សាសនា​នៃ​បុណ្យ Easter ដែល​គេ​ស្គាល់​ថា​ជា “Judgment over Judas” គឺមាន​ចាប់តាំងពី​សតវត្ស​ទី​១៨​មកម្ល៉េះ​ហើយ​បាន​បន្ត​អនុវត្ត​ជា​ទៀងទាត់​រហូតដល់​សង្គ្រាម​លោក​លើក​ទី​ពីរ​។ទោះបីជា​យ៉ាងណាក៏ដោយ ប្រពៃណី​នេះ​ត្រូវបាន​គេបោះបង់​ចោល​ភាគច្រើន​ដោយ​នៅសល់តែ​ភូមិ​ពីរ​បី​ប៉ុណ្ណោះ​ដែល​បន្ត​អនុវត្ត​វា​។

​ការព្រួយបារម្ភ​អំពី​ការរើសអើង​ទាក់ទង​នឹង​ប្រទេស​ប៉ូឡូញ​បាន​លេចឡើង​ជាថ្មី​នា ពេល​ថ្មីៗ​នេះ​។​ កាលពី​ឆ្នាំមុនរដ្ឋាភិបាល​ក្រុង Warsaw បាន​អនុម័ត​ច្បាប់​មួយ​ដែល​ចាត់ទុកថា​ជា ការ​ខុសច្បាប់​ចំពោះ​ការចោទប្រកាន់​ប្រទេស​ប៉ូឡូញ​ឬ​រដ្ឋ​នានា​អំពី​ការ​ផ្សំគំនិត​ក្នុង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ណា​ហ្ស៊ី​អាល្លឺម៉ង់​។

​ទង្វើ​នេះ​បាន​បង្ក​ឲ្យ​មានការ​ថ្កោលទោស​ពី​អ៊ីស្រាអែល​ដែល​មើលឃើញថា វា​ជាការ​ប៉ុនប៉ង​មួយ​ដើម្បី​ហាមឃាត់​សក្ខីកម្ម​លើ​ឧក្រិដ្ឋកម្ម​ប៉ូឡូញ​ប្រឆាំងនឹង​ជនជាតិ​ជ្វី​ហ្វ​។ ជាការ​ឆ្លើយតបរដ្ឋាភិបាល​ក្រុង Warsaw បានធ្វើ​វិសោធនកម្ម​ច្បាប់​ដើម្បី​លុបចោល​លទ្ធភាព​នៃ​ការផាកពិន័យ​ឬ​ការកាត់ទោស​ជាប់ពន្ធនាគារ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu