Ad Code

កីឡាករ​-​កីឡា​ការិនី​ប៉េតង់​៤​រូប នឹង​ចេញទៅ​ប្រកួត​ជើងឯក​ពិភពលោក ​នៅ​អេ​ស្ប៉ា​ញ​



​ប៉េតង់ ៖ សហព័ន្ធ​កីឡា​ប៉េតង់ និង​ប៊ូល​កម្ពុជា នឹង​បញ្ជូន​កីឡាករ កីឡាការិនី ជម្រើសជាតិ​កីឡា​ប៉េតង់​ចំនួន ៤​នាក់ ទៅ​ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​ជើងឯក​ពិភពលោក​ឆ្នាំ​២០១៩ នៅ​ប្រទេស​អេ​ស្ប៉ា​ញ ដែល​ការប្រកួត​នឹង​ប្រព្រឹត្តទៅ​ចាប់​ថ្ងៃទី​៣០ ខែ​មេសា រហូតដល់​ថ្ងៃ​ទី​៦ ខែ​ឧសភា ឆ្នាំ​២០១៩ ។

លោក អ៊ឹម ផាត ជា​គ្រូបង្វឹក​បុរស​បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​កីឡា​ប៉េតង់ និង​ ប៊ូល​កម្ពុជា​ត្រៀម បញ្ជូន​អត្ត​ព​លិ​ក​៤​នាក់ ក្នុងនោះ​៣​នាក់ ​ម្ចាស់​មេដាយ​មាស​ពិភពលោក រួម​ទាំង​កីឡាករ​ជើង​ខ្លាំង​មួយ​រូប​ទៀត ចូលរួម​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ប៉េតង់​ពិភពលោក នៅ​ប្រទេស​អេ​ស្ប៉ា​ញ នៅ​ចុងខែ​មេសា ឆ្នាំ​២០១៩​នេះ​។

កីឡា​ការិនី​ម្ចាស់ មេដាយ​ពិភព​លោ​៣​សម័យកាល គឺ​កីឡា​ការិនី កែ ឡេង កីឡា​ការិនី​ម្ចាស់​មេដាយ​ពិភពលោក​១​សម័យកាល កីឡា​ការិនី​អ៊ុក ស្រីមុំ កីឡាករ​ម្ចាស់​មេដាយ​ពិភពលោក ១​សម័យកាល កីឡាករ សុខ ច័ន្ទ​មាន និង​កីឡាករ សៅ សុភា​រ៉ា​ន់​ ត្រៀមខ្លួន​រួចហើយ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​ដ៏​ធំ​នេះ​។​

ការប្រកួត​ឆ្នាំនេះ មាន​៥​វិញ្ញាសា គឺ​វិញ្ញាសា​វាយ​២​ ទល់​២​បុរស វិញ្ញាសា​វាយ​២​ ទល់​២​នារី​វិញ្ញាសា​វាយ​១​ទល់​១​បុរស វិញ្ញាសា​វាយ​១​ទល់​១​នារី និង​វិញ្ញាសា​វាយ​ចម្រុះ​២​ ទល់​២​បុរស​នារី​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu