Ad Code

គ្រូទាយ​ ប្រើ​ល្បិច​ល្បួង​យក​ទៅ​រំលោភ បាន​៥​ដង ​ក្នុង​រយៈពេល​២​ម៉ោង, មួយ​ខែ​ក្រោយ​ទើប​មាន​ឱកាស​ចាប់​ខ្លួន​បាន



ភ្នំពេញ ៖ នារី​ជា​កម្មការិនី​រោងចក្រ​ម្នាក់​ មាន​ទំនាក់ទំនង​ជាមួយ​គ្រូទាយ​វ័យក្មេង​ ដោយ​លោក​គ្រូទាយ​នោះ ​ប្រាប់ថា​នាង​មាន​គ្រោះ ​ទាល់តែ​រំដោះគ្រោះ​ចេញ​ទើប​ល្អ ហើយ​ល្បួង​ថា​យកទៅ​បញ្ចូល​សីល​មន្តអាគម​ នៅ​ក្នុង​ផ្ទះសំណាក់ អស់​រយៈពេល​២​ម៉ោង លោកគ្រូ​នោះ​ចាត់ការ​បាន​សម្រេច​រហូត​ដល់​ទៅ​៥​ដង​ រួច​ក៏​គេចខ្លួនបាត់​រហូត។ ប៉ុន្តែ​រយៈពេល​១​ខែក្រោយ​មក លោកគ្រូ​ទំនង​ជា​ញ៉ាម ​ព្រោះ​ធ្លាប់​បាន​ហ្វ្រីៗ ក៏​ណាត់​នាង​ថា​រំដោះគ្រោះ​ទៀត តែ​នាង​ដឹងថា​កន្លងមក​ចាញ់បោក​លោកគ្រូ​នោះ ​ទើប​ប្រើល្បិច​រាយ​អន្ទាក់ ​មុននឹង​មក​ជួប ​ប្ដឹង​សមត្ថកិច្ច​ទុកជា​ មុនពេល​ណាត់​ជួប​មុខ​ចាប់​ខ្លួន​គ្រឹប​តែម្ដង។​

សមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​រូបនេះ​ កាលពី​ថ្ងៃទី​៩​ ខែ​មេសា ​ឆ្នាំ​២០១៩ ប៉ុន្តែ​ករណីនេះ ​វា​បាន​កើតឡើង​តាំងពីព្រឹក​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០១៩ ​មកម្ល៉េះ​ តែ​ទើប​មានឱកាស​ចាប់ខ្លួនបាន​នៅ​ចំណុច​រង្វង់​មូល​ចោមចៅ សង្កាត់​ចោមចៅ​៣​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

គ្រូទាយ​នេះ ត្រូវ​បាន​គេ​ស្គាល់ ឈ្មោះ ភុ​ន សុខ​អេង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​គ្រូទាយ មាន​ទីលំនៅ​ភូមិ​ត្រពាំង​អត់​ទឹក ឃុំ​គី​រី​វ័​ន្ត ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែក​នារី​រងគ្រោះ មានឈ្មោះ ទ ស វ ឌ អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ រស់នៅ​ស្រុក​កំពង់រោទិ៍​ ខេត្ត​ស្វាយរៀង។​

តាម​សម្តី​នារី​រងគ្រោះ​បាន​ឲ្យ​ដឹងថា កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​មករា ​ឆ្នាំ​២០១៩ កន្លងទៅ គ្រូ​កំពូល​បោក​ម្នាក់​នេះ បាន​ណាត់​ឲ្យ​នាង​មកជួប ដើម្បី​កាត់​គ្រោះ​ចង្រៃ ហើយ​ពេលមកដល់​ជួប​មុខ​គ្នា បុរស​ខាង​លើ ​បាន​នាំចូល​ផ្ទះសំណាក់​មួយ​ក្នុង​សង្កាត់​ចោមចៅ ដោយ​និយាយ​បំភ័យ​រឿង​មាន​គ្រោះ ទាល់​តែ​កាត់​គ្រោះ​ចេញ​ទើប​ផុត​ទុក្ខទោស​អប្រិយ​ចង្រៃ តែ​មិន​អី​ទេ ​ចាំ​គ្រូ​ជួយ​ដោយ​បង្ខំ​ឲ្យ​នាង​ ដេក​ក្នុង​រយៈពេល​២​ម៉ោង​ក្នុងផ្ទះ​សំណាក់​រហូត​បាន​សម្រេច​ដល់​ទៅ​៥​ដង រួច​ទើប​ឲ្យ​នាង​វិលត្រឡប់​ទៅ​ស្រុក​កំណើត​វិញ។ ពេលនោះ​ ទើប​ដឹងថា​នាង​ចាញ់បោក​គ្រូទាយ​ម្នាក់នេះ តែ​មិន​ហ៊ាន​និយាយ​អី​ឲ្យ​គ្រូ​នោះ​ដឹងខ្លួន​ទេ សុខចិត្ត​សម្ងំ​បៀម​ការឈឺចាប់​ម្នាក់ឯង នៅពេល​មានឱកាស​សឹម​រៀបចំ​គម្រោង​ចាប់​ខ្លួន​គ្រូ​នោះ​វិញ។​

ប្រភព​បន្តទៀតថា លុះ​រហូតដល់​ព្រឹក​ថ្ងៃទី​៩​មេសា​នេះ គ្រូទាយ​កំពូល​បោក​នេះ ​បាន​ណាត់​ឲ្យ​នាង​មក​ជួប​សាជាថ្មី ដោយ​ដឹង​ថា​ ចាញ់​បោក​គ្រូទាយ​រូប​នេះ​ហើយ នាង​ក៏​មក​តាម​ការ​ណាត់ តែ​មុននឹង​ជួប​នាង​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​៣​រួច​បាត់​ទៅ​ហើយ ​ទើប​ទៅ​ជួប​ត្រង់​ចំណុច​រង្វង់​មូល​ចោមចៅ ក៏​ប្រទះឃើញ​មុខ​ ទើប​នគរបាល​ចាប់​ឃាត់ខ្លួន​បានតែ​ម្ដង​យកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​ចោមចៅ​ ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។

ចំពោះ​ករណី​គ្រូទាយ​បោកប្រាស់ ​ដើម្បី​ចង់​រួមភេទ​ជាមួយ​ស្រី​បែបនេះ​ វា​ហាក់​កើតឡើង​ដដែលៗ ប៉ុន្តែ​នាង​ស្រីៗ​មួយ​ចំនួន​តូច​នៅតែ​ភ្លាត់ស្នៀត​ឆ្លៀត​ចាញ់​ល្បិចកល​របស់​គ្រូទាយ​ប្រភេទ​នេះ​ជា​បន្ដ​បន្ទាប់ មុននឹង​ជឿ​លើ​អ្វីមួយ ​ចូរ​ពិចារណា​រកហេតុ​ផល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​កុំ​ឲ្យ​ជន​ឱកាស​និយម​អាច​ឆ្លៀត​កេង​ចំណេញ​លើ​នាងៗ​បាន៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu