Ad Code

ស៊ី​ហ្គេម​ ៖​ ក្រុមបាល់ទាត់​បុរស​ក​ម្ពុ​ជា​ស្ថិតនៅក្នុង​ប្រអប់​ទី​៤​ជាមួយ​វៀតណាម​,​ឡាវ​,​ប្រ៊ុយណេ​និង​ទី​ម័​រ​ខាងកើត



ថ្មីៗ​នេះ​ព្រឹត្តិការណ៍​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games 2019) ឆ្នាំ​២០១៩ ដែល​ធ្វើ​នៅ​ប្រទេស​ហ្វីលីពីន នឹង​អនុញ្ញាត​បានសម្រេច​ឲ្យ​ក្រុម​ជាតិ​សមាជិក​ទាំង​១១​ក្រុម​មាន​កីឡាករ​ចំនួន​២​នាក់ ដែល​មាន​វ័យ​លើស​អាយុ ២២​ឆ្នាំ (U22) អាច​ចូលរួម​ក្នុង​ក្រុម នេះ​បើ​យោងតាម​ការ​បញ្ជាក់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ (AFF)​។



​ចំណែក​ដំណឹង​ចុង​ក្រោយពី​ព្រឹត្តិការណ៍​នេះ​ គឺ​ក្រុម​ដែល​ជា​សមាជិក​ទាំងអស់​ត្រូវបាន​បែងចែក​ជា​៤ ក្នុង​នោះ​ប្រអប់​ទី​១ គឺ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ ហ្វីលីពីន ជាមួយ​ក្រុម​ការពារ​តំណែង​ជើងឯក ថៃ ហើយ​ប្រអប់​ទី​២ គឺ​សម្រាប់​ក្រុម​លេខ​២ ម៉ាឡេស៊ី និង​លេខ​៣ ឥណ្ឌូណេស៊ី ចំណែក​ប្រអប់​ទី​៣ គឺ​សម្រាប់​ក្រុម​លេខ​៤ មី​យ៉ាន់​ម៉ា និង​ក្រុម​បន្តបន្ទាប់ សិង្ហ​បុរី និង​ប្រអប់​ទី​៤ រួមមាន វៀតណាម , ឡាវ , កម្ពុជា , ព្រុយ​ណេ និង​ទី​ម័​រ​ខាងកើត​។ ការ​ចាប់​ឆ្នោត​នឹង​ត្រូវ​បែង​ចែកចេញជា ២​ពូ​ល ក្នុង​មួយ​ពូ​ល​មាន​៥​ក្រុម និង​មួយ​ពូ​ល​ទៀត​មាន ៦​ក្រុម ប៉ុន្តែ​ចំពោះ​កាលបរិច្ឆេទ​នៃ​ការចាប់​ឆ្នោត​បែងចែក​ពូ​ល​នៅ​មិនទាន់​ត្រូវ​បាន​បង្ហាញ​ឲ្យ​ដឹង​ជា​ផ្លូវការ​នៅឡើយ​។ ក្រុម​ដែល​នៅ​ប្រអប់​ជាមួយគ្នា​អាច​នឹងមិន​ត្រូវ​ស្ថិតនៅ​ពូ​ល​ជាមួយគ្នា​នោះទេ​។



​សូម​បញ្ជាក់​ថា ​ការប្រកួត​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៩ ដែល​មាន​៥២៣ វិញ្ញាសា​ប្រកួត​លើ​ប្រភេទ​កីឡា​ចំនួន​៥៦​។​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​រប​ស់បុរ​ស នឹងធ្វើ​ឡើង​នៅ​កីឡដ្ឋាន Rizal Memorial ក្នុង​ទីក្រុង ម៉ានីល ខណៈ​កីឡដ្ឋាន Binan Football Stadium ក្នុង​ទីក្រុង​Binan និង Laguna គឺ​សម្រាប់​ប្រភេទ​កីឡាបាល់ទាត់​ស្ត្រី​។

ក្រុមបាល់ទាត់​បុរស​ម​ក​ពី​ប្រទេស​ថៃ ធ្លាប់​ឈ្នះ​មេដាយមាស​ច្រើនជាងគេ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​តាំងពី​បង្កើតឡើង​ដំបូង​ពី​ឆ្នាំ​១៩៥៩ មក​ពោល​គឺ​ចំនួន​១៦​លើក ខណៈ​ក្រុម​របស់​កម្ពុជា មិន​ធ្លាប់​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល​នោះទេ​។ នៅ​ឆ្នាំ​២០១៩​នេះ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​នៅ​មិនទាន់​ចាប់ឆ្នោត​ជ្រើសរើស​គូ​ក្នុង​ពូ​ល​នៅឡើយ​នោះទេ ស្របពេល​ក្រុម​នីមួយៗ​ជា​សមាជិក​ក្នុងប្រទេស​ប្រចាំ​តំបន់​កំពុងតែ​ពង្រឹង​កូនក្រុម​របស់ខ្លួន​តាម​រយៈ​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់ 2020 AFC U-23 Championship៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu