Ad Code

នគរបាល​ស្រុក​មេមត់ ​ចុះ​សំអាត​សំរាម​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ហោង និង​សំណូមពរ​ដល់​មន្ទីរ​ទេសចរណ៍​ខេត្ត​គួរ​ពិនិត្យ​តំបន់​នេះ​ផង​



​ត្បូងឃ្មុំ​ ៖ នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​មេសា ឆ្នាំ​២០១៩​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​មេមត់ សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​ពាន់ បាន​ចុះ​រើស​សំរាម​នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ហោង ក្នុង​ន័យ​ពន្យល់​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់ថា តំបន់​នោះ ​មិន​ត្រូវ​ការ​សំរាម​ឡើយ ដូច្នេះ​យើង​ចេះ​ជួយ​ថែរក្សា​នូវ​បរិស្ថាន​ ដោយ​មិន​បោះចោល​សំរាម​ពាសវាលពាសកាល​នោះ​ទេ។

លោក​អនុសេនីយ៍ទោ ហង្ស សុវណ្ណ​មេសា នាយរង​ផ្នែក​សេនាធិការ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា កម្លាំង​របស់​យើង​បាន​នាំ​គ្នា​រើស​ប្រមូល​សំរាម​ក្រោយ​បុណ្យចូលឆ្នាំ​ខ្មែរ​នៅចំណុច​ខាងលើ ឲ្យ​ស្អាត និង​សូម​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទៅលេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ទឹកធ្លាក់​ធម្មជាតិ​ហោង សូម​ជួយ​រក្សា​អនាម័យ​បរិស្ថាន​ដោយ​មិន​បោះចោល​នូវ​កាកសំណល់​សល់​ពី​អាហារ ឬ​សំរាម​ផ្សេងៗ​ទៀត​ពាសវាលពាសកាល​ ដែល​ធ្វើ​ឲ្យ​ខូច​សោភ័ណភាព និង​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទាំង​អស់​គ្នា​ដែល​ទៅលេង​នៅ​តំបន់​នោះ។​

លោក​អនុសេនីយ៍ទោ និង ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំពាន់​ បាន​សូម​សំណូមពរ​ដល់​ឯកឧត្ដម​អភិបាល​ខេត្ត​ត្បូងឃ្មុំ ពិសេស​នោះ​គឺ​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ត្បូងឃ្មុំ​ផ្ទាល់​តែម្ដង អញ្ជើញ​មក​ពិនិត្យ​នៅ​តំបន់​ហោង​នេះ ជួយ​ដាក់​នូវ​ធុងសំរាម​ជា​ស៊ីម៉ងត៍​ (​លូ​អណ្ដូង​) ដើម្បី​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​បាន​ដាក់​សំរាម​ត្រឹមត្រូវ។

លោក​អនុសេនីយ៍ទោ​ក៏បាន​បញ្ជាក់​ជូន​ទៀត​ថា ចំពោះ​ធុងសំរាម​ដែល​កម្លាំង​ប្រជា​ការពារ​បាន​កែច្នៃ​ដាក់​សំរាម​ចង​តាម​ដើមឈើ ឬ​ធុងសំរាម​ជ័រ​លក្ខណៈ​ស្តង់ដារ​នោះ​ ត្រូវ​ជន​មិន​ស្គាល់​យក​បាត់​ហើយ ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu