Ad Code

ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ​ប្រកាស​សម្ពោធ​ជា​ផ្លូវការ​ការិយាល័យ​តំបន់​ពីរ​របស់​ខ្លួន​



ភ្នំពេញ ​៖​ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន (​អតីត​ជា វី​សិន​ហ្វា​ន់ ខេ​ម​បូ​ឌា​) ជា​សមាជិកគ្រួសារ របស់ ធនាគារ​ពាណិជ្ជ អ៊ូ​រី ដែលជា​ធនាគារ​ឈានមុខ​គេ​មួយ​នៅ​ប្រទេស​កូរ៉េ បានប្រកាស​សម្ពោធ​ការិយា​ល័យ​ថ្មី និង ការិយាល័យ​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី​របស់​ខ្លួន ​កាលពី​ថ្ងៃទី 05 និង 08 ខែ​មេសា ​ឆ្នាំ2019 នៅ​ខេត្ត​កំពត និង​កំពង់ស្ពឺ​។

ពិធី​សម្ពោធ​នេះ​ ស.បញ្ជាក់​ពី​ការ​រីកចម្រើន​ជា​បន្តបន្ទាប់ លើ​ការពង្រីក​សាខា​របស់​ខ្លួន ហើយ​នា​ពេល​បច្ចុប្បន្ននេះ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន មាន​សាខា​រហូតដល់ 107 សាខា​ទូទាំង​ប្រទេស​កម្ពុជា និង ពង្រីក​បណ្តាញ​អន្តរជាតិ​របស់​ធនាគា​រ អ៊ូ​រី រហូតដល់ 430 ទូទាំង​ពិភព លោក​។

សាខា​ខេត្ត​កំពត​របស់ ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន គឺជា​សាខា​ថ្មី​ដែល​បានទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារ​ជាតិ នៃ​កម្ពុជា​កាលពីពេល​ថ្មីៗ​នេះ ។​ចំណែក​សាខា​កំពង់ស្ពឺ​គឺជា​សាខា​ដែល​ត្រូវបាន​ផ្លាស់ប្ដូរ​ទីតាំង​ថ្មី និង​ធំ​ជាង​មុន​។ សាខា​ទាំងពីរ​នេះ មាន ទំហំ​ធំ និង​អគារ​ថ្មីស្រឡាង​ស្ថិតនៅ​ទីប្រជុំជន ​នៃ​ខេត្ត​កំពត និង​កំពង់ស្ពឺ​ដែល​ផ្តល់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ប្រកបដោយ​ទំនុក​ចិត្ត​ខ្ពស់​ជូន​ដល់​អតិថិជន​។

ពិធី​សម្ពោធ ការិយាល័យ​ថ្មី​សាខា​ខេត្ត​កំពត​បានទទួល​ការចូលរួម​ជា​គណៈអធិបតី​ដោយ លោក លាង វឿន សុធី អភិបាល​នៃ​គណ​:​អភិបាលក្រុង​កំពត ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក ជាវ តា​យ អភិបាល​នៃ​គណ​:​អភិបាល​ខេត្តកំពត និង​លោក ម៉ុ​ញ ឈិន នាយក​សាខា​ធនាគារជាតិ ​នៃ​កម្ពុជា ខេត្ត​កំពត​។​ រីឯ​ពិធី​សម្ពោធ ការិយាល័យ​ថ្មី​សាខា ខេត្តកំពង់ស្ពឺ បានទទួល​ការចូលរួម​ជា​គណៈ​អធិបតី​ដោយ ឯកឧត្ដម កង វណ្ណា​រ៉ូ អភិបាលរង ​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ជា​តំណាង​ដ៏​ខ្ពង់​ខ្ពស់ លោក វ៉ី សំណាង អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ និង​ លោក ប៉ិល សា​រ៉ា​ត នាយក​សាខា​ធនាគារ​ជាតិ ​នៃ​កម្ពុជា​ខេត្ត​កំពង់ស្ពឺ​។

លោក គីម ស៊ុន​ឃ្យូ អគ្គនាយក​ប្រតិបត្តិ របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន បាន​មាន​ប្រសាសន៍​ថា “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ប្ដេជ្ញា​ពង្រីក​ទ្រព្យសកម្ម និង សាខា​របស់ខ្លួន ដើម្បី​បម្រើ​អតិថិជន​ឲ្យ​កាន់តែ​ល្អប្រសើរ​។ ក្នុង​ឆ្នាំ 2019 យើង​មាន​ផែនការ​ពង្រីក​សាខា​ថ្មី​ចំនួន 9 បន្ថែម​ទៀត នៅតាម​ខេត្ត ក្រុង នៃ​ប្រទេស​កម្ពុជា ដើម្បី​ផ្តល់​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ​ដល់​អតិថិជន និង​សហគមន៍​កម្ពុជា បាន​កាន់តែ​ទូលំទូលាយ​។​’’
​លោក​អគ្គនាយក​បា​នប​ន្ថែ​ម​ទៀតថា “​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន រួមបញ្ចូល​នូវ​ប្រព័ន្ធ និង​បច្ចេកវិទ្យា​ដ៏​ទំនើប ក្នុង​ប្រតិបត្តិការ​ប្រចាំថ្ងៃ​របស់ខ្លួន​។ បុគ្គលិក​របស់​យើង​អាចធ្វើ​ប្រតិបត្តិ​ការស្នើសុំ​ប្រាក់កម្ចី និង​ប្រមូលប្រាក់ ពី​គ្រប់​ទីកន្លែង​តាមរយៈ​ iPad បាន​យ៉ាង​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​។

អតិថិជន​របស់​យើង​អាច​ត្រួតពិនិត្យ​សមតុល្យ​គណនី ធ្វើ​ប្រតិបត្តិ​ការសង​ត្រឡប់​ប្រាក់កម្ចី និង​ផ្ញើ​ប្រាក់​ទៅកាន់​គណនី​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន និង​ទៅកាន់​គណនី ធនាគារ​ផ្សេងៗ តាមរយៈ​ ធនាគារ​ចល័ត របស់​ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន ពី​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។ យើង​នឹង​បន្ត​អភិវឌ្ឍន៍​នូវ​បច្ចេកវិទ្យា​របស់​យើង ដើម្បី​ផ្តល់​ជូន​នូវ​បទពិសោធន៍​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​បំផុត​ជូន​ដល់​អតិថិជន​របស់​យើង​។​”

ជាមួយ​បេសកកម្ម​របស់ខ្លួន​ក្នុងការ​ក្លាយ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ដែល​ផ្តល់នូវ​សក្ដានុពល​សេដ្ឋកិច្ច ដើម្បី​ឲ្យ​កម្ពុជា​រីកចម្រើន ដាប់​ប៊ែ​ល​យូ​ប៊ី ហ្វា​យ​នែ​ន តែងតែ​ផ្តោត​សំខាន់​លើ​ការ​ផ្តល់ ដំណោះ​ស្រាយ​ហិរញ្ញវត្ថុ​ងាយស្រួល តម្រូវ​តាម​ភាព​ចាំបាច់​របស់​អតិថិជន ដោយ​បន្ត​ពង្រីក​នូវ​តំបន់ ប្រតិបត្តិការ និង​នាំយក​នូវ​បច្ចេកវិទ្យា​ដ៏​ទំនើប ក៏ដូចជា​ផ្តល់ជូន​នូវ​ផលិតផល និង​សេវា​ហិរញ្ញវត្ថុ ដែល​ជួយ​ដល់​ការ​រីកចម្រើន​របស់​អតិថិជន និង សហគមន៍​កម្ពុជា​ទាំងមូល​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu