Ad Code

ពលរដ្ឋ​ មកពី​ភូមិ​ចំនួន​៣​ ស្មើនឹង​១៧៣​នាក់ ​ ​នាំគ្នា​មក​ធ្វើ​ការ​តវ៉ា​នៅ​ខាង​មុខ​សាលាស្រុក​ត្រពាំង​ប្រាសាទ​



​ឧ​ត្ត​រ​មានជ័យ ​៖ ​នៅ​ថ្ងៃទី​០៩ ខែមេសា ឆ្នាំ​២០១៩ នៅ​ម៉ោង​១០​និង​១៥​នាទី ប្រជាពលរដ្ឋ​មកពី​ភូមិ​ចំនួន​០៣ ភូមិ​ថ្នល់កែង ភូមិ​ស្រែ​ក្រសាំង ភូមិ​ត្រាំ​ប៉ោង បាន​មក​ធ្វើ​ការ​តវ៉ា​នៅ​សាលាស្រុក​ត្រពាំង​ប្រាសាទ​។​

ក្រុមការងារ​ចម្រុះ ដឹកនាំ​ដោយ ​ឯកឧត្ដម ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ រួមមាន ​ថ្នាក់​ក្រសួង ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក សមាស​សភាព​រួមមាន ៖
១.ឯកឧត្ដម ស ថា​វី អនុរដ្ឋលេខាធិការ​
២.ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាលខេត្ត​ព្រះវិហារ​
៣.ឯកឧត្ដម វ៉ាត ប៉ា​រ៉ានី​ន អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​
៤.លោក​ នៅ​សំ តារា​រិ​ទ្ធ អភិបាលស្រុក​ត្រពាំង​ប្រាសាទ​
៥.ឧត្ដមសេនីយ៍ត្រី ពុទ្ធិ ងុប ស្នងការ​រង​ទទួល​ផែន​ការងារ​សន្តិសុខ​
៦.វរសេនីយ៍ឯក អ៊ិន កាយ អធិការ​នគរបាល​ស្រុក​ត្រពាំង​ប្រាសាទ​

ដំណោះស្រាយ​សម្របសម្រួល​ទំនាស់​ដីធ្លី ៖ លោក ឡយ លីហួរ និង មឿ​ន មេ​ង តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន៤៩​នាក់ ស្រី១៩​នាក់ មកពី​ភូមិ​ចំនួន​០៣ ភូមិ​ថ្នល់កែង ភូមិ​ស្រែ​ក្រសាំង ភូមិ​ត្រាំ​ប៉ោង ក្នុង​ដំណោះស្រាយ ឡយ លី​ហួរ លើកឡើង​អំពី​ការ​ស្នើសុំ​ដោះស្រាយ​ដី​ដែល​ពាក់ព័ន្ធ ជូន​ប្រជាពលរដ្ឋ​ចំនួន៣៣៩​គ្រួសារ និង​ស្នើ​សុំឲ្យ​ដោះលែង​បងប្អូន​ដែល​ខាង​មន្ត្រី​បរិស្ថាន​បាន​ចាប់​ឃាត់​ខ្លួន​ចំនួន០៤​នាក់ កាលពី​ថ្ងៃ​០៦ ខែមេសា ឆ្នាំ​២០១៩ ពីបទ​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​ដោយ​ខុស​ច្បាប់​។​ ឯកឧត្តម ស ថា​វី ប្រធាន​ក្រុមការងារ បាន​យល់ព្រម​ដោះស្រាយ​ជូន​ទៅតាម​ការ​ស្នើសុំ។​ ​​ចំណែក ឯខាង​ក្រុម​យាយ ម៉ែន ភក្តី មធ្យោបាយ​ធ្វើដំណើរ​ដោយ គោយន្ត​ចំនួន​០៨​គ្រឿង និង ម៉ូតូ​ចំនួន៤០​គ្រឿង មាន​គ្នា​ចំនួន១៧៣​នាក់ នៅលើ​គោយន្ត​មាន​ផ្ទុក​ដោយ​កាំបិតផ្គាក់​ទាំងអស់ បាន​ធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្តព្រះវិហារ​វិញ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu