Ad Code

ករណី​ធ្វើ​អត្តឃាត​មួយ នៅ​មិនទាន់​ដឹង​អំពី​មូលហេតុ



បាត់ដំបង ​៖ ​សព​យុវជន​ម្នាក់ ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ចង ក​សម្លាប់ខ្លួន​នៅ​នឹង​ដើមឈើ​កណ្តាល​វាលស្រែ ដែល​រហូតមក​ទល់នឹង​ពេលនេះ​ នៅ​មិនទាន់មាន​ការបំភ្លឺ​អំពី​មូលហេតុ​នៅឡើយ​ទេ​។​

​ការប្រទះឃើញ​នេះ​ គឺ​កាលពី​ថ្ងៃទី ២៣ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង ១១ ថ្ងៃត្រង់​នៅ​ចំណុច​វាលស្រែ​ក្នុងភូមិ​ក្រពើ​ត្បូង ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្តបាត់ដំបង​។​

​សព​ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ថា​មានឈ្មោះ កើត ឡង់ឌី ភេទ​ប្រុ​​ស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​គាំ​១ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង។​

ក្រោយពេល​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​គឺ​ស​ង្កេត​ឃើញថា ជនរងគ្រោះ​បាន​យក​ខ្សែ​នីឡុង ដេរ​បាវ​មក​ចង ក ដើម្បី​ធ្វើអត្តឃាត​នៅលើ​ដើម​តង្កៀបក្ដាម ដោយ​រហូតមក​ទល់នឹង​ពេលនេះ​គឺ​មិនទាន់​ដឹង​អំពី​មូលហេតុ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​សព​ត្រូវបាន​កម្លាំង​ជំនាញ​ប្រគល់​ទៅអោយ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu