Ad Code

ចាប់​ខ្លួន​ជនជាតិ​វៀតណាម​ម្នាក់ ដែល​រំលោភ​ក្មេងស្រី​អាយុ​៨​ឆ្នាំ បានសម្រេច ​



ភ្នំពេញ ៖ វា​ពិតជា​រឿងរ៉ាវ​មួយ​ ដែល​នឹក​ស្មាន​មិន​ដល់ ​នៅពេលដែល​ក្មេងស្រី​អាយុ​៨​ឆ្នាំ​ បាន​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ប្តឹង​នគរបាល​ឲ្យ​ចាប់​ជន​ក្បាលខូច​ដែល​ចាប់​រំលោភ​នាង​ តាំងពី​២​ខែ​មុន​។​

យោងតាម​ប្រភពពី​ លោក​វរសេនីយ៍ត្រី ទេព បូរ៉ា នាយ​នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី​២​ បាន​ឲ្យ​ដឹងថា​កាលពី​វេលា​ទៀបភ្លឺ​ម៉ោង​៤​និង​៣០​នាទី ​ថ្ងៃទី​២៦​មេសា​នេះ ​កម្លាំង​របស់​លោក​បាន​ចាប់ខ្លួន​ជន​សង្ស័យ​ម្នាក់ ​ឈ្មោះ​ ឌាំ​ង យុំាង​ញឹក ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ជនជាតិ​វៀតណាម​ មុខរបរ​មិន​ពិត​ប្រាកដ ​ស្នាក់នៅ​ផ្ទះជួល​ ភូមិ​ដើម​ចាន់​ទី​១​ សង្កាត់​ច្បារអំពៅ​ទី​២ ​ខណ្ឌ​ច្បារអំពៅ​ ដោយ​យោង​តាម​បណ្តឹង​ក្រុមគ្រួសារ​ក្មេងស្រី​ម្នាក់​ដែល​ចោទថា ​ជនសង្ស័យ​ខាងលើ ​បាន​ចាប់រំលោភ​នាង​បាន​សម្រេច​ ហើយ​គំរាម​សម្លាប់ចោល​ បើសិន​ប្រាប់​នគរបាល​។​

លោក​មេ​ប៉ុស្តិ៍​ បាន​រៀបរាប់​ពី​សកម្មភាព​ជនសង្ស័យ​ដែល​បាន​ចាប់រំលោភ​ក្មេងស្រី​ដែលមាន​អាយុ​៨​ឆ្នាំ​ថា ​នៅ​ពាក់កណ្ដាល​ខែ​មីនា ​ឆ្នាំ​២០១៩​ មិន​ចាំ​ថ្ងៃ​ ម៉ោង​ប្រមាណ​ជាង​៣​ទៀបភ្លឺ​ ក្មេងស្រី​រងគ្រោះ​បាន​ដេក​នៅក្បែរ​វិហារ​ចិន​ ដែល​ស្ថិតនៅ​ក្បែរ​ផ្ទះ​នាង​ដែរ​ ក៏​ស្រាប់តែ​លេច​មុខ​ជន​សង្ស័យ​ខាងលើ​បាន​ចាប់​ពោប​ពីលើ​ខ្លួន​នាង​ រួច​យក​កន្ត្រៃ​មក​កាត់​ខោ​នាង ​រួច​រំលោភ​បានសម្រេច​ ដោយ​ដៃ​ម្ខាង​សង្កត់​បំពង់.ក នាង​ជាប់​។​ ពេល​រំលោភ​បាន​សម្រេច​ហើយ ​វា​ក៏​ដើរ​ចេញទៅ​បាត់​ហើយ ​ពេលនោះ​ក្មេងស្រី​ចំណាំ​មុខ​វា​បាន​ ដើម្បី​មក​ប្រាប់​ឪពុកម្ដាយ​ឲ្យ​ប្តឹង​នគរបាល​ឲ្យ​ចាប់ខ្លួន។ បន្ទាប់ពី​ដាក់ពាក្យ​ប្តឹង​នគរបាល​រួចមក ​ក្មេង​ស្រី​រងគ្រោះ​ចេះតែ​ស្វែងរក​ជនសង្ស័យ​រហូត​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​២៦​មេសា​នេះ ​ស្រាប់តែ​ឃើញ​ជន​ក្បាលខូច​កំពុង​ដើរ​នៅ​មាត់ទន្លេ​​ក្នុង​សង្កាត់​ច្បារអំពៅ​ទី​២​ ក៏​ប្រាប់​ឪពុក​ម្តាយ​ឲ្យ​រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​ចាប់ខ្លួន​មក​ស្នាក់ការ​ប៉ុស្តិ៍​តែម្ដង​។​

នៅ​ចំពោះ​សមត្ថកិច្ច​ ជនសង្ស័យ ​មិនបាន​សារភាព​ទេ ​ប៉ុន្តែ​ក្មេង​ស្រី​រងគ្រោះ​បាន​ចង្អុលមុខ​វា​ច​ង់​ដល់​ថ្ងាស​ថា ​អា​ហ្នឹងហើយ​ដែល​ចាប់​រំលោភ​នាង​នោះ​។​

លោក​នាយ​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា ​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ​ ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ បើ​ទោះ​បីជា​គេ​មិន​ព្រម​សារភាព ​ប៉ុន្តែ​ជនរងគ្រោះ​បាន​ចង្អុលមុខ​ទៅហើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu