Ad Code

ជនអន្តោប្រវេសន៍​ជាង​១​ពាន់​នាក់ ​រត់​ចេញពី​មណ្ឌល​ឃុំឃាំង​ភាគ​ខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក



ជនអន្តោប្រវេសន៍​យ៉ាងតិច​១,៣០០​នាក់​ដែល​ភាគច្រើន​ជា​ជនជាតិ​គុយបា​បាន​រត់​ចេញពី​មន្ទីរឃុំឃាំង​ជនអន្តោប្រវេសន៍​មួយ​នៅ​ព្រំដែន​ភាគខាងត្បូង​ប្រទេស​ម៉ិ​ក​ស៊ិ​ក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដែល​នេះ​ជាការ​រត់គេចខ្លួន​ដ៏​ធំ​បំផុត​នៅក្នុង​រយៈពេល​ថ្មីៗ​។​

វិទ្យាស្ថាន​អន្តោប្រវេសន៍​ជាតិ​បាន​និយាយថា ជនជាតិ​គុយបា​ចំនួន​៧០០​នាក់​បាន​វិល​ត្រលប់​មកវិញ​ដោយ​ស្ម័គ្រចិត្ត​ប៉ុន្តែ​៦០០​នាក់​នៅតែ​គេចខ្លួន​។​
​វិទ្យាស្ថាន​នេះ​បាន​និយាយថា ភ្នាក់ងារ​នៅក្នុង​បរិវេណ​នោះ​មិនមាន​អាវុធ​ទេ​ហើយ​គ្មាន​ការប្រឈមមុខ​ដាក់គ្នា​ឡើយ​។​

ក្រោយមក ប៉ូលិស​សហព័ន្ធ​បាន​ចូលទៅក្នុង​បរិវេណ​នោះ​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ខណៈ​ជនជាតិ​គុយបា​ដែលមាន​សាច់ញាតិ​ត្រូវបាន​ឃុំខ្លួន​នៅ​កន្លែង​នោះបាន​ប្រមូលផ្តុំ​នៅ​ខាងក្រៅ​។​

ជនជាតិ​គុយបា​បាន​អះអាងថា សាច់ញាតិ​របស់​ពួកគេ​បាន​រាយការណ៍​ថា មាន​មនុស្ស​ច្រើនពេក​និង​គ្មាន​អនាម័យ​នៅ​កន្លែង​នោះ​។​

ការរត់​គេចខ្លួន​នេះ​គឺជា​ភាពអាម៉ាស់​សម្រាប់​រដ្ឋាភិបាល​ដោយសារតែ​សមត្ថភាព​ផ្ទុក​របស់​មណ្ឌល​នេះ​ត្រូវបាន​គេ​ចុះបញ្ជី​ថា​ផ្ទុក​មនុស្ស​បាន​តិចជាង​១,០០០​នាក់​។ ការរត់​គេចខ្លួន​រប​ស់មនុស្ស​ចំនួន​១,៣០០​នាក់​មានន័យថា មណ្ឌល​នេះ​ប្រហែលជា​បង្កើន​សមត្ថភាព​ផ្ទុក​របស់ខ្លួន​ឡើង​ទ្វេដង​។​

វា​កាន់តែ​អាម៉ាស់​ទៅទៀត​ដោយសារតែ​វា​កើតឡើង​ចំ​ថ្ងៃ​ដែល​មន្ត្រី​សិទ្ធិមនុស្ស​កំពូល​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​កបាន​ទៅ​មើល​កន្លែង​នេះ​ដើម្បី​ត្រួតពិនិត្យ​លក្ខខណ្ឌ​នៅ​ទីនោះ​៕ AP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu