ឧត្តរមានជ័យ ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង បានរងការខូចខាតដោយសារគ្រោះធម្មជាតិ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ដូចជា របើកដំបូល,របើកជញ្ជាំង,រលំធ្លាក់ពីជើងតាំង កាលពីវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងភូមិព្រៃធំ ឃុំចុងកាល់.ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។
សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកចុងកាល់បានឲ្យដឹងថា អាកាសធាតុ មេឃភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់បណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋ២ខ្នងខាងលើនោះ ៖
១.ឈ្មោះ ថ្លាង ខិន ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះប្រវែង៦គុណ និង៧ម៉ែត្រ របើកដំបូល។
២.ឈ្មោះ ឃឿម ឃាន ភេទប្រុស អាយុ៥១ឆ្នាំ ផ្ទះប្រវែង៨គុណ៩ម៉ែត្រ ដួលជើងតាំងកាចសសរ បណ្តាលឲ្យខូចខាតមួយកំណាត់ក្រោមទាំងស្រុង និងម៉ូតូមួយគ្រឿងទៀតផង។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅវេលាម៉ោង១៦និង៣០នាទីល្ងាច ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ខាងលើមានភ្លៀងធ្លាក់លាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋសរុប២ខ្នងផ្ទះ។
សមត្ថកិច្ចបានបន្តទៀតថា ករណីខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វនោះទេ៕
Source: Kampuchea Thmey Daily
0 Comments