Ad Code

ប៉ូលិស​ប៉ុស្តិ៍​ឃាត់ខ្លួន​ក្មេង​ទំនើង​៣​នាក់ ក្រោយ​រកឃើញ​ដាវ​សាម៉ូរៃ​ បញ្ជូនទៅ​អធិការ​ក្រុង​



រតនគិរី​ ៖ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​កាចា​ញ​ សហការ​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​ចុះ​ដើរ​ល្បាត​តាម​ភូមិសាស្ត្រ​នៅ​ក្នុង​មូលដ្ឋាន​​ ក៏បាន​ជួប​ប្រទះឃើញ​ក្មេង​ទំនើង​មួយ​ក្រុម​កំពុង​ឈរ​ម៉ូតូ​មួយ​គ្រឿង​នៅ​តាម​ផ្លូវ ហើយ​កម្លាំង​បាន​ឆែកឆេរ​រក​ឃើញ​ដាវ​សា​ម៉ូ​រៃ​មួយ​ដើម​ និង​ដំបង​ឈើ​មួយ​ផង​ដែរ។

​ករណី​ឃាត់ខ្លួន​ក្មេង​ទំនើង​នេះ​ ធ្វើឡើង​នៅ​វេលា​ម៉ោង​១១​និង​៤៥​នាទី​យប់​រំលង​អធ្រាត្រ​ថ្ងៃ​អង្គារ ៤​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ កន្លងទៅ​ស្ថិតនៅ​ក្នុងភូមិ​៣ សង្កាត់​កាចា​ញ ក្រុង​បាន​លុង​។

អធិការរង​ក្រុង​បាន​លុង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​លោក តេង សាវុធ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​ក្មេង​ទំនើង​ចំនួន​៣​នាក់ ​កម្លាំង​បាន​​ដកហូត​ដាវ​សា​ម៉ូ​រៃ​១​ដើម ដំបង​ឈើ​១​ដើម និង​ដែក​បំពង​ទីប​មួយ​ផង​ដែរ។

លោក​ថា ​​ក្មេង​ទំនើង​ទាំងនេះ​ ត្រូវ​បាន​បញ្ជូន​មក​អធិការ​ក្រុង​បាន​លុង​ទាំង​យប់ ឃាត់​ខ្លួន​បណ្ដោះ​អាសន្ន​ ​​ហើយ​ឲ្យ​ធ្វើ​កិច្ចសន្យា​​ ​​បញ្ឈប់​ធ្វើ​សកម្មភាព​បែប​នេះ​ទៀត រួច​ប្រគល់​ទៅ​ឲ្យ​ឪពុកម្ដាយ​យក​ទៅ​អប់រំ​បន្ត៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu