Ad Code

អគ្គិភ័យ​ កំពុង​ឆេះ​ហាង​សំអាង​ការ​អប្សរា​ភ្នំពេញ



ភ្នំពេញ ​៖ អគ្គិភ័យ​ដ៏​សន្ធោសន្ធៅ​មួយ​បាន​កំពុង​ឆាបឆេះ​នៅ​ហាង​សំអាងការ​អប្សរា​ភ្នំពេញ​បង្ក​ជាការ​ភ្ញាក់ផ្អើល​ដល់​អាជ្ញាធរ​និង​កម្លាំង​មូលដ្ឋាន​​​​ ជាពិសេស​កម្លាំង​ពន្លត់​រថយន្ត​អគ្គិភ័យ​កំពុងតែ​នាំគ្នា​ជួយ​បាញ់​ទឹក​ពន្លត់​ភ្លើង​ដើម្បី​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​​​កាន់តែ​ឆេះ​រាលដាល​ធំ​ថែមទៀត។

ហេតុការណ៍​អគ្គិភ័យ​នេះ ​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​24 ខែមេសា ​ឆ្នាំ 2019 នៅ​ចំណុច​ហាង​សំអាងការ អប្សរា​ភ្នំពេញ​ដែល​មាន​ទីតាំងនៅ​បណ្ដោយ​ផ្លូវ​លេខ 63 ក្នុង​សង្កាត់​បឹងរាំង​ខណ្ឌ​ដូនពេញ​ខណ្ឌ​។​

ក្នុង​ហេតុការណ៍​អគ្គិភ័យ​នោះដែរ​ គេ​ឃើញ​កម្លាំង​មូលដ្ឋាន​ជាពិសេស​លោក​សុខ​ពេញ​វុ​ធ​ អភិបាល​ខណ្ឌ​ដូនពេញ ​និង​លោក​ទៀង​ច័ន្ទ​សារ​ អធិការ​ប៉ូលិស​ខណ្ឌ​ដូនពេញ ​​ជាមួយ​កម្លាំង​មូលដ្ឋាន​ជាច្រើន​នាក់​ទៀត ​បាននាំគ្នា​ជួយ​អន្តរាគមន៍​ទប់ស្កាត់​នូវ​ហេតុការណ៍​​​អគ្គិភ័យ​នោះ​ដែរ​ ប៉ុន្តែ​ការឆេះ​នោះ​កាន់តែខ្លាំង​ឡើងៗ​មិនអាច​ទប់ស្កាត់​បាន ​កម្លាំង​ក៏បាន​បោះដៃ​ហៅ​ក៏​កង​អន្តរាគមន៍​ឡានទឹក​រាជធានី​ភ្នំពេញ​ជាច្រើន​គ្រឿង​បាន​ចេញ​មកជួយ​បាញ់​ទឹក​ពន្លត់​តែ​មក​ទល់ពេលនេះ​មិនទាន់​គ្រប់គ្រង​បាន​នៅឡើយ​ទេ ព្រោះ​ផ្សែង​កំពុងតែ​ហុយ​យ៉ាង​សន្ធប់​ខ្លាំង​ចេញពី​ក្នុង​ហាង​នៅ​ជាន់​ទីមួយ​នោះ មិនតែប៉ុណ្ណោះ​ក៏​ធ្វើ​ឲ្យ​មន្ត្រី​ផ្នែក​ឡានទឹក​ខ្លះ​ត្រូវ​ឈ្លក់ផ្សែង​និង​ត្រូវរបួស​ផង​ដែរ​ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រុម​កងកម្លាំង​ទាំង​អស់​នោះ​ កំពុងតែ​ដុតដៃដុតជើង​នាំគ្នា​ជួយ​បាញ់​ទឹក​ពន្លត់ភ្លើង​នៅឡើយ​៕

























Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu