Ad Code

កូន​តិរច្ឆាន ​កាប់​ឪពុក​ស្លាប់​ក្នុង​ថ្លុក​ឈាម ​ព្រោះ​ខឹង​ជាន់​ទូរស័ព្ទ និង​ទាត់​ខ្លួន​៣​ជើង​



​ព្រៃវែង ​៖ គ្រាន់តែ​ឪពុក​ជាន់​ទូរស័ព្ទ​របស់ខ្លួន​សោះ កូន​ចិត្ត​តិរច្ឆាន​ ហ៊ាន​ទាញ​ពូថៅ​ដេញ​កាប់​ឪពុក​បង្កើត​ខ្លួនឯង​ប៊ិះ​ដា​ច់.ក ស្លាប់​ក្នុង​ថ្លុក​ឈាម​។​

ហេតុការណ៍​កូន​កាប់​ឪពុក​ខាង​លើ​ បាន​កើ​ត​ឡើង​ កាលពី​យប់​ថ្ងៃទី​១៩​ ខែ​មេសា ​ឆ្នាំ​២០១៩​ នា​វេលា​ម៉ោង​២២​និង​១៥​នាទី ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ​ ស្ថិតក្នុង​ភូមិ​ព្រៃ​រូង​ ឃុំ​ដំរី​ពួន ​ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្ត​ព្រៃវែង​។

​ប្រភព​ពី​កន្លែង​កើត​ហេតុ​បាន​ឲ្យ​​ដឹង​ថា​ នៅមុន​ពេល​កើត​ហេតុ​ គេ​ឃើញ​​ឈ្មោះ​ ឡេង ហន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ​រួម​ជាមួយនឹង​មិត្តភ័ក្ដិ ​បាន​ផឹក​ស៊ី​នៅ​ខាង​ក្រោម​ផ្ទះ ​លុះដល់​ពេលវេលា​កើត​ហេតុ​ ស្រាប់តែ​គេ​ឃើញ​ជនសង្ស័យ ​យក​ពូថៅ​ដេញ​កាប់​ឪពុក​ខ្លួនឯង ​បណ្តាល​ឲ្យ​ស្លាប់ ​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំងយប់​តែម្តង​។

​ពាក់ព័ន្ធ​ករណី​ខាង​លើ​នេះ​ផង​ដែរ​ លោក​ឧត្ដមសេនីយ៍​ត្រី​ ពៅ ជីវី​ ស្នងការ​រង​នគរបាល​ខេត្ត​ព្រៃវែង​ទទួល​ផែន​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ទទួលបាន​ព័ត៌មាន​ថា មាន​ករណី​ឃាតកម្ម​ កូន​ កាប់​ឪពុក​ខ្លួនឯង​ខាង​លើ លោក​ក៏បាន​ដឹកនាំ​កម្លាំង​ខេត្ត​ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ស្វាយ​អ​ន្ទ​រ​ និង​ប៉ុស្តិ៍​ដំរី​ពួន ​តាម​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ ​ឈ្មោះ ​ឡេង ហន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ដែល​រស់នៅ​កន្លែង​កើត​ហេតុ​ខាង​លើ​បាន ​នា​វេលា​ម៉ោង​៤​និង​៣៥​នាទី​ទៀបភ្លឺ​ ឈានចូល​ថ្ងៃទី​២០​ខែ​មេសា ​ឆ្នាំ​២០១៩​។​

លោក​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយពី​ធ្វើការ​ឃាត់​ខ្លួន​ ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន ​គឺ​ពិតជា​បាន​យក​ពូថៅ​កាប់​ទៅ​លើ​ឪពុក​បង្កើត​របស់ខ្លួន ​ឈ្មោះ​ ឡេង សៅ ​អាយុ​៥០​ឆ្នាំ ​រស់នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​ពិតមែន​ ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​មានរឿង​នេះ​កើត​ឡើង​ គឺ​រូបគេ​(​ជនសង្ស័យ​)​ខឹង​នឹង​ឪពុក​ជាន់​ទូរស័ព្ទ​របស់​ខ្លួន ​ហើយ​ខ្លួន​បាន​សួរថា​ ហេតុ​អី​បានជា​ពុក​ឯង​ជាន់​ទូរស័ព្ទ​ខ្ញុំ​អញ្ចឹង​ ពេល​នោះ​គាត់​ឆ្លើយ​ថា ​អញ​ជាន់​ឲ្យ​ខ្ទេច​ កុំ​ឲ្យ​ឯង​មើ​ល​ឃើញ​ទៀត ​ស្រាប់​តែ​ពេលនោះ ​ឪពុក​បាន​ចុះ​មក​ទាត់​រូបគេ​(​ជនសង្ស័យ​)២ ៣​ ជើង​ថែមទៀត​ ទើប​រូបគេ​ខឹង​ បាន​ទាញ​ពូថៅ​ ខណៈ​នោះ ​ឪពុក​បាន​រត់​ដល់​មាត់​របង ​រូបគេ​បាន​កាប់​ពីក្រោយ​ចំ​កញ្ចឹង.ក បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​តែម្ដង​។

​បច្ចុប្បន្ន​ ជនសង្ស័យ​ រួម​នឹង​វត្ថុតាង​ ត្រូវបាន​ឃាត់​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រៃវែង​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រៃវែង​ចាត់ការ​តាមច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu