Ad Code

លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ចុងខែ​មេសា​នេះ



ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​លោកស្រី អ៊ុង​សាន ស៊ូ​ជី ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា និង​ជា​រដ្ឋមន្ត្រី ការបរទេស​មី​យ៉ាន់​ម៉ា​នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅក្នុង​កម្ពុជា​នៅ​ថ្ងៃទី​៣០​ខែ មេសា ឆ្នាំ​២០១៩​នេះ​។ មេដឹកនាំ​មី​យ៉ាន់​ម៉ា​នឹងធ្វើ​ដំណើរ មកដល់​នៅ​កម្ពុជា​នៅ​ថ្ងៃទី​២៩ ខែមេសា​។

សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​បែបនេះ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់​គ្រង់​(NUM) ប្រមាណ ជាង ២០០០ នាក់​នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​។​

សម្តេចនាយក​រដ្ឋមន្ត្រី​ពុំបាន​បញ្ជាក់​អំពី​គោលបំណង​នែ​ទស្សនកិច្ច​របស់លោក​ស្រី អ៊ុង​សាន ស៊ូ​ជី​ក្នុងការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នោះ ទេ។ សម្តេច​គ្រាន់តែ​បានបញ្ជាក់​ថាស​ម្តេច​និង​លោកស្រី អ៊ុង​សាន ស៊ូ​ជី និង​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ «​ខ្សែក្រវាត់​និង​ផ្លូវ​» នៅ​ទីក្រុង​ប៉េ កាំ​ង​ប្រទេស​ចិន​ដូចគ្នា​ហើយ​នៅ​ថ្ងៃទី ២៩ ខែមេសា សម្តេច​និង​ហោះ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​មក​ភ្នំពេញ​តែម្តង ចំណែក​លោកស្រី អ៊ុង​សាន ស៊ូ​ជី ក៏​នឹង​ហោះ​ត្រង់​ពី​ទីក្រុង​ប៉េកាំង មកកាន់​ទីក្រុង​ភ្នំពេញ​ផងដែរ​នៅ​ថ្ងៃទី ២៩​ខែ មេសា​ដើម្បី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​៣០ ខែមេសា​។​

សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ថ្ងៃទី​២៥ ខែមេសា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចិន​ដើម្បី​ចូលរួម​ក្នុង​វេទិកា «​ខ្សែក្រវាត់ និង​ផ្លូវ​លើក​ទី​២ សម្រាប់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​» នៅ​ទីក្រុង​ប៉េកាំង​។ បើតាម​សម្តេច នៅក្នុង​វេទិកា​នោះ​សម្តេច​មាន​សុន្ទរកថា​ចំនួន ៤ ដែល​ត​រូ​វ​ថ្លែង​នៅ​ទីនោះ និង មាន​ឯកសារ​ចំនួន ២ ដែល​ត្រូវ​ជួបពិភាក្សា​ជាមួយ​លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​។​

នេះ​ជា​លើកដំបូង​ដែល​លោកស្រី អ៊ុង​សាន ស៊ូ​ជី មាន​គម្រោង​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ចាប់តាំងពី​លោកស្រី​ឈ្នះឆ្នោត និង​ក្លាយជា​ទីប្រឹក្សា​រដ្ឋ របស់​ប្រទេស​មី​យ៉ាន់​ម៉ា​កាល​អំឡុង​ខែមេសា ឆ្នាំ​២០១៦ មក​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu