Ad Code

អភិបាល​រាជធានី និង​អង្គការ JICA ប្រជុំ​ពិភាក្សា លើ​គម្រោង សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ដែលមាន​ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ



ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង​ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA នា​ព្រឹក​ថ្ងៃ​ពុធ ០៥​រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ បាន​ប្រជុំពិភាក្សា លើ​គម្រោង សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ដែល​គម្រោង​នេះ មាន​ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ។

ការជួបពិភាក្សា​ការងារ​រវាង លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA បាន​ពិភាក្សា​អំពី​បញ្ហា​ដី​សម្រាប់​ការរត់​បណ្ដាញ​ខ្សែ​លូ​របស់​រោងចក្រ​ប្រព្រឹត្ត​កម្ម​ទឹកស្អុយ​សម្រាប់ " គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​លូបង្ហូរទឹក​កខ្វក់​ក្នុង​រាជធានី​ភ្នំពេញ " ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វក់​ទឹក​នៅក្នុង​រាជធានី​ភ្នំពេញ។

រដ្ឋបាល​រាជធានី​ភ្នំពេញ​បានសម្រេច​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​ទី​១ ស្ថិតនៅ​ភាគខាងត្បូង​រាជធានី​ភ្នំពេញ ដោយបាន​កំណត់​យក​តំបន់​ជើងឯក សម្រាប់​សាងសង់​ស្ថានីយ ក្រោម​ជំនួយឥតសំណង​របស់ រាជរដ្ឋាភិបាល​ប្រទេស​ជប៉ុន តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន JICA​។​

ក្នុង​កិច្ចប្រជុំ​នោះ លោក​ឃួ​ង ស្រេង បាន​ឯកភាព ឲ្យ​​ ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​ដែនដី​នគរ​រូប​នី​កម្ម​ចុះ បោះបង្គោល​ព្រំ​និង​កាយ​អាចម៍ដី ដែល​ចាក់​រំលោភ​ប្រឡាយ យក​ដី​ចាក់​តាម​ព្រំ​ប្រឡាយ ដើម្បី​ទុក​ឲ្យ​អង្គការ​ចៃ​កា​ទៅតាម​តម្រូវការ​របស់​អង្គការ​នេះ​។​

គម្រោង សាងសង់​ស្ថានីយ​ប្រតិកម្ម​ទឹកស្អាត ជា​ជំនួយឥតសំណង របស់​ជប៉ុន ដែលមាន​ទឹកប្រាក់​ប្រមាណ​២៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក ជា​គម្រោង​ដែល​មិន​ធ្លាប់មាន​របស់​ភាគី​ជប៉ុន ក្នុង​កសាង ប្រឡាយ​លូ នៅក្នុង​រាជធានី​ភ្នំពេញ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu