Ad Code

កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ ឃាត់ខ្លួន​ក្រុម​ចោរ​ជំនាញ​ខាង​កាច់ក​ម៉ូតូ​ម្នាក់ ​ក្នុងចំណោម​ពីរនាក់



​ភ្នំពេញ ​៖ ​ជនសង្ស័យ​ជំនាញ​ខាង​លួច​ម៉ូតូ​ម្នាក់ ក្នុងចំណោម​២នាក់​ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ ខណៈ​ពេល​ដែល​ពួកគេ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​របស់​ជនរងគ្រោះ​ជា​ក់​ស្ដែង​។

​មន្ត្រី​អាវុធហត្ថ​ខណ្ឌដូនពេញ​ផ្នែក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២០​យប់​ថ្ងៃទី​២៦ ខែមេសា​ ឆ្នាំ​២០១៩ ចំណុច​ផ្លូវ​លេខ​១៧៨​កែង​នឹង​ផ្លូវ​នរោត្តម សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ជនសង្ស័យ​ឈ្មោះ រឿន សីហា ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ​ស្នាក់​នៅក្នុង​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ត្រូវ​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ម៉ាក​SUZUKI Nex​ ពណ៌​ក្រហម​លាយ​ខ្មៅ ​ស៊េរី​២០១៣ ពាក់​ស្លាក​លេខ ភ្នំពេញ​1CA- 3981​និង​កូនសោរ​លេខ​៨ រាង​អក្សរ​L​ចំនួន​១ ដើម-​ដែក​មុខស្រួច​សំប៉ែត​សំរាប់​កាច់​សោ​រក​ម៉ូតូ ចំនួន​១ ដើម​នាឡិកា​ដៃ​ម៉ាក Casio​ចំនួន​០១។

​ជនរងគ្រោះ​ឈ្មោះ ឌុ​ក សុក្រ​សោ​ភ័​ណ្ឌ ភេទ​ស្រី ​អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១៧​អឺ​o ផ្លូវ​លេខ​៣២៦ ភូមិ​២ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។

កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ជនរងគ្រោះ​បាន​ទុក​ម៉ូតូ​ដោយ​ចាក់សោ​យ៉ាង​ត្រឹមត្រូវ​នៅ​ចំណុច​កើតហេតុ​ ហើយ​ខណៈនោះ​ក៏​មាន​ជនសង្ស័យ២នាក់ ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​គាប់​ជួន​កម្លាំង​អ.ហ​ខណ្ឌដូនពេញ​កំពុង​ល្បាត​ឃើញជាក់ស្តែង​ត្រូវ​ចាប់​បង្ក្រាបបាន​ទាន់ពេល​ដោយ​ឃាត់ខ្លួន​ម្នាក់​និង​រត់​រួច​ម្នាក់ ព្រមទាំង​ដកហូត​ម៉ូតូ​របស់​ជនរងគ្រោះ​មកវិញ​ផងដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​បញ្ជូន​ទៅ​ការិយាល័យ​ស្រាវជ្រាវ​បទ​ល្មើស​ព្រហ្មទណ្ឌ​អហ រាជធានី​ភ្នំពេញ ​ដើម្បី​ចាត់ការ​បន្ត។ ចំណែក​ម៉ូតូ​បាន​ប្រគល់​ឲ្យ​ទៅ​ឲ្យ​ជនរងគ្រោះ​វិញ​ហើយ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu