សៀមរាប ៖ សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៥និង១៥នាទី ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ មានករណី ភ្លៀងធ្លាក់លាយខ្យល់កន្ត្រាក់ បណ្ដាល ឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ សរុបចំនួន៣២ ខ្នងក្នុងឃុំក្រឡាញ់ និងឃុំស្រណាល នៃស្រុកក្រឡាញ់ ខេត្តសៀមរាប រងការខូចខាតក្នុងនោះរលំទាំងស្រុង០២ ខ្នង របើកដំបូល និងជញ្ជាំង៣០ខ្នង និងរបួសធ្ងន់ម្នាក់។
លោកវរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់ បានឲ្យដឹងថា ករណីខ្យល់កន្ត្រាក់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៥និង១៥នាទី មានភ្លៀងធ្លាក់ខ្យល់ខ្លាំង បណ្ដាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ០២ ឃុំ ឃុំក្រឡាញ់ និងឃុំស្រណាល ខូចខាតផ្ទះប្រជាពលរដ្ឋ សរុប៣២ ខ្នងរលំទាំងស្រុង០២ ខ្នងរបើក៣០ ខ្នង ខូចខាតតូបលក់ឥវ៉ាន់ ០១ ខ្នង ទាំងស្រុង របួសមនុស្ស០១ នាក់ធ្ងន់ឈ្មោៈមឿយ ម៉េង ភេទប្រុស អាយុ២៦ ឆ្នាំ ក្នុងនោះមាន ឃុំក្រឡាញ់ ភូមិកោះក្របៅ របើកដំបូលចំនួន០១ខ្នង។ ឃុំស្រណាល សរុប ៣១ ខ្នង រលំ ០២ ខ្នង ខូចខាតតូបលក់ឥវ៉ាន់ ០១ ខ្នង ទាំងស្រុង ភូមិគំរូ សរុប៣០ខ្នង រលំទាំងស្រុង ០២ ខ្នង និង របើក២៨ ខ្នងដំបូលរងរបួស០១ នាក់ធ្ងន់ឈ្មោះមឿយ ម៉េង ភេទប្រុស អាយុ២៦ឆ្នាំ។ ភូមិ មានជ័យ ខូចខាតតូបលក់ឥវ៉ាន់ ០១ ខ្នង ទាំងស្រុង។ ភូមិគោកត្រុំ របើកដំបូល ០១ ខ្នង។
បច្ចុប្បន្នសមត្ថកិច្ចចម្រុះនៃស្រុកក្រឡាញ់កំពុងគ្រប់គ្រងសភាពការ នៃគ្រោះធម្មជាតិនេះជូនបងប្អូនពលរដ្ឋផងដែរ៕
Source: Kampuchea Thmey Daily
0 Comments