Ad Code

តូប​លក់​ខោអាវ​កីឡា​ត្រូវ​ចោរ​ចូល​គាស់​​៤​ដង​ចាប់​មិនបាន​ គ្រាន់​តែ​ទិញ​កាមេរ៉ា​សុវត្ថិ​ភាព​ដាក់​ ចាប់​បាន



បន្ទាយមានជ័យ ៖ តូប​លក់​ខោអាវ​កីឡា​មួយ​កន្លែង​ចោរ​ចូល​គាស់​ចំនួន​៤​ដង​ចាប់​មិនបាន​សោះ ​លុះ​ទិញ​កាមេរ៉ា​សុវត្ថិភាព​ដាក់ ​ទើប​អាច​ចាប់​ចោរលួច​បាន​នៅ​ព្រឹក​ថ្ងៃ ទី​២៥ ខែមេសា ឆ្នាំ២០១៩ នៅ​ចំណុច​ម្តុំ​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។



លោក​វរសេនីយ៍ទោ អ៊ុំ សា​ខន នាយរង​សេនាធិការ ប្រចាំការ​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​បាន​ប្រាប់​អ្នក​យក​ព័​ត៌​មាន​ឲ្យ​ដឹង​ថា ​តាម​បណ្តឹង​របស់​ជនរងគ្រោះ​ឈ្មោះ ឈៀង រិ​ទី្ធ ភេទប្រុស អាយុ៣៦​ឆ្នាំ រស់នៅ​ចំណុច​ម្តុំ​ផ្សារ​យួន ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​សមត្ថកិច្ច​ថា ​តូប​លក់​ខោអាវ​កីឡា​របស់​ខ្លួន ត្រូវ​បាន​ចោរ​ចូល​គាស់​ចំនួន ៤​ដង​រួចមក​ហើយ​ចាប់ចោរ​មិនបាន​សោះ​ក្រោយពី​ទិញ​កាមេរ៉ា​សុវត្ថិភាព​បំពាក់​ក្នុង​តូប​ទើប​ឃើញ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​គាស់​បង្ហើប​ទ្វារ​តូប និង​បាន​យក​ឈើ​ដែល​មាន​ទំ​ពក់​ថ្ពក់​យក​ខោអាវ​ពី​ក្នុង​តូប​ទើប​ដាក់ពាក្យ​ប្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​តែម្តង​ក្រោយ​ទទួល​បាន​ពាក្យ​បណ្តឹង​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឆែក​មើល​តាម​កាមេរ៉ា​សុវត្ថិភាព រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​ម្នាក់ ឈ្មោះ ម៉ៅ ច័ន្ទ ភេទ ប្រុស អាយុ ២៥​ឆ្នាំ ស្នាក់នៅ​មិន​ពិតប្រាកដ​ក្នុង​ក្រុង​ប៉ោយប៉ែត ហើយ​បាន​បញ្ជូន​មក​អាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។



លោក​វរសេនីយ៍ទោ ព្រហ្ម ថេ​ង​ ប្រធាន​មន្ទីរ​យុត្តិធម៌ បាន​ឲ្យ​ដឹង​ថា ​ក្រោយពី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ​ខ្លួន​ពិតជា​បាន​លួច​យក​ខោអាវ​កីឡា​ពី​តូប​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ ផ្អែកលើ​ចម្លើយ​សារភាព​របស់​ជនស​ង្ស័​យ ឃើញថា​ មាន​តម្រុយ​ពិរុទ្ធភាព​នៃ​បទល្មើស​ជាក់លាក់ អាច​ត្រូវ​ចោទ​ពី​បទ​លួច​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួម​ជា​មួយ​វត្ថុ​តាង​ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu