ភ្នំពេញ ៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០១៩ ស្រាបៀរអាន់ឆ័រ បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទីពីរ ជូនអ្នកឈ្នះរង្វាន់ ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួន២រូប និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ចំនួន១៤នាក់ ពីកម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ ពីស្រាបៀរអាន់ឆ័រ” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ក្រុមការងារស្រាបៀរអាន់ឆ័រ អ្នកឈ្នះរង្វាន់ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនទៀតផងដែរ។
កម្មវិធី “ឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរ អាន់ឆ័រ” ត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អតិថិជនរបស់ស្រាបៀរអាន់ឆ័រ ក្នុងគោលបំណង ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនស្រាបៀរអាន់ឆ័រ ចំពោះអតិថិជន ដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរអាន់ឆ័រ សម្រាប់គ្រប់កម្មវិធី គ្រប់ឱកាស។
លោក ប៉ែន សុខរស់ មកពីខេត្តកំពង់ឆ្នាំង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័រ បានមានប្រសាសន៍ថា ៖ “ខ្ញុំ ញ៉ាំស្រាបៀរច្រើន។ ខ្ញុំសំណូមពរ ឲ្យបងប្អូនញ៉ាំស្រាបៀរច្រើនដូចខ្ញុំ ដែលអាចឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រកាន់តែច្រើន ពីព្រោះរង្វាន់ស្រាបៀរអាន់ឆ័រ នៅមានច្រើនទៀត រង់ចាំបងប្អូន។ កាលនោះ ខ្ញុំមានអារម្មណ៍រំភើបរីករាយក្រៃលែង ពេលដឹងថាត្រូវរង្វាន់។”
ចំណែកឯអ្នកស្រី គាំ សុគន្ធា មកពីខេត្តកំពង់ស្ពឺ ឆ្នាំង ដែលជាអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ពីស្រាបៀរអាន់ឆ័របានមានប្រសាសន៍ថា ៖ គាត់ត្រូវរង្វាន់នៅពេលផឹកជួបជុំមិត្តភ័ក្ដិ។ នៅពេលគាត់ដឹងថា ត្រូវរង្វាន់ធំ១ម៉ឺនដុល្លារ គាត់មានអារម្មណ៍រំភើបរីករាយក្រៃលែង។ “ខ្ញុំឈ្នះរង្វាន់ពិតៗ។ ខ្ញុំជ្រើសរើសញ៉ាំស្រាបៀរអាន់ឆ័រ តាំងពីមិនទាន់មានរង្វាន់រហូត ដល់មានរង្វាន់។ ខ្ញុំមានអារម្មណ៍រំភើបខ្លាំង ហើយខ្ញុំនឹងយកលុយនេះទៅរកស៊ី និងផ្គត់ផ្គង់គ្រួសារ។”
អ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ ចំនួន២រូប បានទទួលរង្វាន់ពី លោក Moon Yoo នាយកផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ និង លោក Roderick Leong នាយកផ្នែកលក់ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។ អ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារចំនួន១៤នាក់ បានទទួលរង្វាន់ពី លោក Fahmi Rajendra ប្រធានគ្រប់គ្រងផ្នែកទីផ្សារ នៃក្រុមហ៊ុនស្រាបៀរអាន់ឆ័រ។
កម្មវិធីឈ្នះរង្វាន់ស្រាបៀរ និងទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ពីស្រាបៀរអាន់ឆ័រ ចាប់ផ្ដើមពីថ្ងៃនេះរហូតដល់ដំណាច់ឆ្នាំ២០១៩។ រាល់ការជាវស្រាបៀរអាន់ឆ័រ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ស្រាបៀរអាន់ឆ័រ១កំប៉ុង ១២កំប៉ុង ២៤កំប៉ុង ព្រមទាំងរង្វាន់ទឹកប្រាក់១០០ (មួយរយ) ដុល្លារ១០០០ (មួយពាន់ដុល្លារ និង១០០០០ (មួយម៉ឺន)ដុល្លារពីស្រាបៀរអាន់ឆ័រ។
ក្រុមហ៊ុន នឹងរៀបចំពេលវេលាជូនអ្នកឈ្នះរង្វាន់ទឹកប្រាក់១ម៉ឺនដុល្លារ និងអ្នកឈ្នះរង្វាន់ទឹកប្រាក់១ពាន់ដុល្លារ ដើម្បីបើករង្វាន់ដ៏អស្ចារ្យនេះពីរដងជារៀងរាល់ខែ នៅការិយាល័យរោងចក្រស្រាបៀរអាន់ឆ័រ។ ចំពោះរង្វាន់ផ្សេងទៀត លោកអ្នកអាចបើកភ្លាមនៅតាមដេប៉ូចែកចាយស្រាបៀរអាន់ឆ័រ។
បញ្ជាក់ ៖ ដើម្បីបើករង្វាន់ លោកអ្នកត្រូវបង្ហាញសម្បកកំប៉ុង និងក្រវិលកំប៉ុងដែលឈ្នះរង្វាន់។
សូមប្រញាប់ឡើង! ជាវស្រាបៀរអាន់ឆ័រ ដើម្បីមានឱកាសឈ្នះរង្វាន់១ម៉ឺនដុល្លារ រាល់ខែ! អ្នកឈ្នះបន្ទាប់អាចជារូបអ្នក!!!
ចំពោះព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈលេខ៖ 092 333 900 / 010 833 000។
រីករាយស្រស់ថ្លា
ពិសាដោយការទទួលខុសត្រូវ៕
Source: Kampuchea Thmey Daily
0 Comments