Ad Code

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា នៅតែមាន​មោទនភាព​ចំពោះ​ក្របខ័ណ្ឌ​គោលនយោបាយ​ដែល​បានដាក់​ចេញ



ភ្នំពេញ ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅតែមាន​មោទនភាព​ចំ ពោះ​ក្របខ័ណ្ឌ​គោលនយោបាយ​ដែល​បានដាក់​ចេញ​នាពេល​កន្លងមក គឺ​ការបើក​ឲ្យ​មានការ​ចូលរួម​របស់​វិស័យ​ឯកជន​នៅក្នុង​ការបណ្តុះបណ្ដាល​ធ​ន​ធាន​មនុស្ស​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​មោទនភាព​នេះ​នៅក្នុង​ពិធី​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នា​ព្រឹក​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩​នេះ​។ សម្តេច​តេ​ជោ​បាន​លើកឡើងថា ការបើក​ទូលាយ​ឲ្យ​មានការ​ចូលរួម​របស់​វិស័យ​ឯក ជន​លើក​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស គឺជា​គោលនយោបាយ​ដ៏​ត្រឹមត្រូវ​មួយ​ដែល​បានធ្វើ​ឲ្យ​ធនធាន មនុស្ស​របស់​កម្ពុ​ជាមាន​ការរីកចំរើន​។ សម្តេច​បាន​កោតសរសើ​រ​ជាមួយនឹង​ការខិតខំ​របស់​វិស័យ​ឯកជន​ក្នុងប្រទេស​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាងច្រើន​នៅក្នុង​ការបណ្តុះបណ្តាល​ធ​ន​ធាន​មនុស្ស​តាមរយៈ​ការ​បើ ក​សាលារៀន ថ្នាក់​កម្រិត​នានា​ជាពិសេស​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង ក្រោយ​ឧ​ត្ត​មសិ​ក្សា​។​

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​(NUM)​ចំនួន ២,២៨៧​នាក់ នារី ១,១៩៤​នាក់ ដែល​ក្នុងនោះ​មាន​និស្សិត​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​ផងដែរ​។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បានបង្ហាញ​សេចក្តី​រីករាយ​ដែល​បាន​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​នៅ​ព្រឹក​នេះ​។ ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​កោតសរសើរ​និង​អបអរ​សារ​ដល់​និស្សិត​ជ័យលាភី​ទាំងអស់​និង​បាន​ថ្លែងអំណរគុណ​ចំពោះ​មាតាបិតា​និង​អាណាព្យាបាល​ដែល​បាន​ផ្តល់ឱកាស​អោយ​កូនចៅ​បាន​សិក្សា​រៀនសូត្រ​រហូត​ទទួលបាន​ជោគជ័យ​នាពេលនេះ ។ ជាមួយគ្នា​ន​នេះ​ផងដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​កោតសរសើរ​ចំពោះ​ថ្នាក់ដឹកនាំ​នៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បណ្តុះបណ្តាល​និស្សិត​តាំងពី​ចំ នួន​តិចតួច​រហូតដល់​មាន​និស្សិត​សិក្សា​រាប់ម៉ឺន​នាក់ ។ សម្តេច​តេ​ជោ​បាន​បន្តថា​ដូច​ខ្ញុំ​បាន​និយាយ​ហើយ​ថា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង នៅតែ​ជា​សាកលវិទ្យាល័យ​ឈានមុខ​មួយ​របស់​រដ្ឋ ដែល​ទទួលបាន​ការពេញនិយម​និង​ការចូល​រៀន​ច្រើន​របស់​សិស្ស​និស្សិត​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ដោយ​ក្តី​មោទនភាព​ចំពោះ​ការរីកចម្រើន​នៃ​វិស័យ​អប់រំ​នៅ​កម្ពុជា​ដែល​បច្ចុប្បន្ននេះ​មានការ​រីកដុះដាល​យ៉ាងច្រើន​ដោយមាន​ការវិនិយោគ​ទាំង​ផ្នែក​រដ្ឋ​និង​ទាំ ង​ផ្នែក​ឯកជន​ដែល​បាន​នឹង​កំពុង​ចូលរួមចំណែក​ដល់​ការរីកលូតលាស់​នៃ​វិស័យ​អប់រំ និង បណ្តុះបណ្តាល​ធនធានមនុស្ស​នៅ​កម្ពុជា​។​

ឆ្លៀត​ក្នុងឱកាស​នេះ​ផងដែរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ដែល​បាន​យកចិត្តទុកដាក់ ការពារ​សុ​វត្តិភាព​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ​ខ្មែរ​យើង​កន្លងទៅ​ថ្មីៗ​នេះ ដែល​បានធ្វើអោយ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទទួលបាន​នូវ​ភាពសប្បាយ​រីករាយ​គ្រប់​ទីកន្លែង​។ សម្តេច​តេ​ជោ​បានកត់សំគាល់​ឃើញថា​ឆ្នាំនេះ​បងប្អូន​ប្រជាពលរដ្ឋ​យើង​បាន​សប្បាយរីករាយ​ជាង​ឆ្នាំ​កន្លងទៅ ដោយសារ​ស​ង្គ្រា​ន្ត​ត្រូវបានធ្វើ​នៅ​គ្រប់​ខេត្ត​ទូទាំងប្រទេស ដែល​បានបង្ហាញ​អោយឃើញ​អំពី​ប្រពៃណី​ទំនៀម​ទំលាប់​ដ៏​ល្អ​ផូ​ផង់​របស់​ខ្មែរ​យើង សម្តេច​បានចាត់ទុក​ស​ង្គ្រា​ន្ត​ទូទាំងប្រទេស​នេះ​គឺជា​ការពង្រឹង​និង​ថែរក្សា​នូវ​វប្ប​ធ៌​ម​ប្រពៃណីជាតិ ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​បន្តថា​ភាពសប្បាយ​រីករាយ​ទាំងអស់នេះ​គឺ​កើតមានឡើង​ដោយ​កក្តា​សំខាន់ៗ​៤​គឺ ១.​កត្តា​សុខសន្តិភាព​ក្នុង​ផ្ទៃ​ប្រទេស , ២.​កត្តា​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់​គ្រប់​ទីកន្លែង ដែល​ធ្វើអោយ​ពលរដ្ឋ​បាន​ដើ​រលេ​កម្សាន្ត​គ្រប់​ទីកន្លែង​, ៣.​កត្តា​មធ្យោបាយ​ធ្វើដំណើរ​ដែល​បាន​កើនឡើង​ឆ្លើយតប​ទៅ​ការរីកចំរើន​របស់​ប្រទេសជាតិ​និង​៤.​កត្តា​ប្រាក់ចំណូល​សមរម្យ​ដែល​ផ្តល់ឱកាស​អោយ​ពលរដ្ឋ​មានឱកាស​ធ្វើដំណើរ​ទៅ​កសាន្ត​សប្បាយ​គ្រប់​ទីកន្លែង​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​និង​កងកម្លាំង​សមត្ថកិច្ច​គ្រប់​លំ ដាប់​ថ្នាក់​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​និង​ភ្ញៀវទេសចរ​បាន​កំសាន្ត​សប្បាយ​ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មី​កន្លងទៅ​ថ្មីៗ​នេះ​។​

តាម​របាយការណ៍​រប​ស់លោក ហង់ ជូន​ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា បានអោយដឹងថា​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ជា​សាកលវិទ្យាល័យ​របស់រ​ដ្ឋ​ដែល​បាននិងកំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អប់រំ បណ្តុះបណ្តាល​ធនធានមនុស្ស​សម្រាប់​កម្ពុជា​យ៉ាងសកម្ម​។​

​ចាប់តាំងពី​ថ្ងៃ​បង្កើតឡើង​នៅ​ឆ្នាំ​១៩៨៣ មកដល់​ឆ្នាំ​សិក្សា ២០១៧-២០១៨ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ពី សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង មាន​ចំនួន​សរុប ៤៩,៩១៥​នាក់ នារី ២១,៧២០​នាក់​។ ក្នុងនោះ​និស្សិត​អាហារូបករណ៍​ចំនួន ៦,៤៤៧​នាក់ នារី ២,៤០៣​នាក់ និង​និស្សិត​សិក្សា​បង់ថ្លៃ​ចំនួន ៤៣,៤៦៨​នាក់ នារី ១៩,៣១៧​នាក់​។ បច្ចុប្បន្ន​អតីត​និស្សិត​ទាំងនោះ​បាននិងកំពុង​បម្រើ​ការងារ​នៅក្នុង​ស្ថាប័នរដ្ឋ វិស័យ​ឯកជន និង​ស្ថាប័ន​អន្តរជាតិ ប្រកបដោយ​សមត្ថភាព​វិជ្ជាជីវៈ​ខ្ពស់ ឧត្តមភាព សេចក្តីថ្លៃថ្នូរ និង​កិត្តិយស​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu