Ad Code

ចាប់ខ្លួន​យុវជន​ក្មេងៗ ​៣​នាក់ ​ពាក់ព័ន្ធ​ ការ​ធ្វើសកម្មភាព​ឆក់​កាបូប​លុយ​គេ​តាម​ផ្លូវ



ភ្នំពេញ ​៖ ​សមត្ថកិច្ច​នគរបាល​ខណ្ឌ​សែន​សុខ បាន​ចាប់ខ្លួន​យុវជន​ក្មេងៗ​ចំនួន​៣នាក់​ និង​ដកហូត​ម៉ូតូ​២​គ្រឿង កាលពី​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ​ពាក់ព័ន្ធ​ក្នុង​ការ​ចូលរួម​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​គេ​តាម​ដង​ផ្លូវ​សាធារណៈ​កន្លងមក ដែល​មាន​បក្ខពួក​ទាំង​អស់​៦​នាក់​ប្រព្រឹត្ត​កាលពី​រសៀល​ថ្ងៃ​១៧ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ចំណុច​មុខ​ផ្សារ រីករាយ សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។​

​ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ដែល​ត្រូវ​បាន​ចាប់ខ្លួន​ខាងលើ ១.​ឈ្មោះ ហម ឆដា ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ គ្មាន​មុខរបរ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង​ ខណ្ឌ​សែន​សុខ​។ ២. ឈ្មោះ សុខ រតនៈ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។​៣.​ឈ្មោះ ជា ណា​រាជ្យ ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ គ្មាន​មុខរបរ​ស្នាក់នៅ​ ភូមិ​វិមាន​ទ្រុង​ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ​។​

​ជនរងគ្រោះ មិន​ស្គាល់​ភិនភាគ​ទៅ​បាត់​ក្រោយ​កើតហេតុ។ ​សម្ភារៈ​បាត់បង់ ៖ ​ទូរស័ព្ទ​ដៃ​០១​គ្រឿង ម៉ាក​អាយ​ហ្វូន​ ។ ​សម្ភារៈ​បន្សល់ទុក ៖ ម៉ូតូ​០២​គ្រឿង (១-​ម៉ូតូ​ម៉ាក សេ​១២៥ ០១​គ្រឿង ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៧ ពាក់​ស្លាក​លេខ ភ្នំពេញ​1GG-0048 និង​ម៉ូតូ​ម៉ាក​និក ពណ៌​ស​លាយ​ក្រហម ផលិត​ឆ្នាំ​២០១៩ គ្មាន​ស្លាក​លេខ។

ប៉ូលិស​និយាយ​ថា​ ៖ មុន​ពេល​កើតហេតុ​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ នៅ​ម៉ោង​១​យប់ កម្លាំង​ល្បាត​របស់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​ល្បាត ដល់​ចំណុច​ផ្ទះសំណាក់​មុន្នី​ពេជ្រ ជាប់​ផ្លូវ​លេខ​២០១១ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ បាន​ជួប​ជនសង្ស័យ​មួយ​ក្រុម​ខាងលើ​មាន​គ្នា​៣​នាក់​កំពុងតែ​ឈរ ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​ល្បាត​យើង​បាន​ហៅ​ជនសង្ស័យ​ទាំង​នោះ​ឲ្យ​ឈប់​ដើម្បី​ត្រួតពិនិត្យ​នាំយកទៅ​ប៉ុស្តិ៍​ដើម្បី​សួរនាំ​។

នៅ​ពេល​សួរនាំ​ក្រុម​ជនសង្ស័យ​បាន​សារភាព​ថា​៖ ពួក​ខ្លួន​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ទូរស័ព្ទ​ដៃ​ ពី​មនុស្ស​ស្រី​ម្នាក់ កំពុង​ជិះ​ម៉ូតូ​ម៉ាក​ស្កូពី​តាម​ផ្លូវ​២០១១​នៅ​ម្ដុំ​មុខ​ផ្សារ​រីករាយ​ សង្កាត់​គោក​ឃ្លាង កាលពី​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩ នៅ​ម៉ោង​ប្រហែល​១ រសៀល ដែល​មាន​បក្ខពួក​ទាំង​អស់​ចំនួន​៦​នាក់​។ ក្រោយពី​ឆក់​ទូរស័ព្ទ​ដៃ​គេ​បានសម្រេច​ហើយ ពួក​ខ្លួន​បាន​ជិះ​ម៉ូតូ​គេច យក​ទូរស័ព្ទ​ដែល​ឆក់​បាន​ម៉ាក​អាយហ្វូ​ច​ផ្លឺស​យក​ទៅលក់​ចែក​លុយ​គ្នា​ចាយ​អស់ហើយ​។​

​ពួកគេ​បាន​បាន​សារភាព​ថា ឈ្មោះ ជា ណា​រាជ្យ ជា​អ្នក​បើក​ម៉ូតូ ហើយ​ឈ្មោះ អូ គេចខ្លួន ជា​អ្នក​ឆក់ យក​ទូរស័ព្ទ​ពី​ក្នុង​ឃ្លុប​ជាប់​ក​ម៉ូតូ​ដែល​ជនរងគ្រោះ​កំពុង​ជិះ​។​ បក្ខ​ពួកគេ​៣​នាក់​ទៀត​ដែល​គេចខ្លួន​នោះ​មានឈ្មោះ មឿ​ន សុធា​រ៉ា ឈ្មោះ អូ និង​ឈ្មោះ គីនីន​។​ ​អំពើ​ឆក់​យក​ទ្រព្យសម្បត្តិ​គេ​នៅ​តាម​ផ្លូវ​សាធារណៈ ត្រូវ​បាន​តុលាការ​សម្រេច​បន្ថែម​ទោសកំហុស​ក្នុង​ករណី​ឆក់​នេះ​ថា​ជា​ទោសឧក្រិដ្ឋ​ស្មើ​ទោស​សម្លាប់​មនុស្ស​ដោយសារតែ​កន្លងមក​មាន​ជនរងគ្រោះ​បាន​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ជាច្រើន​នាក់​ដោយ​សារ​តែ​ទង្វើ​របស់​ក្រុម ចោរ​ឆក់​បែបនេះ​៕

Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu