Ad Code

​ក្រុម Chelsea​បាន​ត្រឹម​ស្មើ​២-២​ប៉ុណ្ណោះ​ក្នុង​ទឹកដី​ខ្លួនឯង​ជាមួយ​ក្រុម Burnley​នៅ Premier League



​ក្រុម Chelsea បាន​ទទួលរង​ដំណើរ​ថយក្រោយ​របស់ខ្លួន​ក្នុងការ​បន្តដំណើរ​ឆ្ពោះទៅរក​ការប្រកាស​កៅអី​លេង​នៅ Champions League ពេលដែល​ពួកគេ​បាន​ត្រឹម​ទាត់​ស្មើ​២-២​ប៉ុណ្ណោះ​នៅក្នុង​ទឹកដី​ខ្លួនឯង​ជាមួយ​ក្រុម Burnley នៅ​ការប្រកួត Premier League​កាលពី​ថ្ងៃ​ចន្ទ​។​

​កីឡាករ Jeff Hendrick បានធ្វើ​ឲ្យ​ក្រុម Burnley​នាំមុខ​មុន មុនពេល​មាន​គ្រាប់​បាល់​ពី​កីឡាករ N'Golo Kante និង​កីឡាករ Gonzalo Higuain ធ្វើ​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​នាំមុខ​មុន ត្រឹម​នាទី​១៤​ប៉ុណ្ណោះ​។
​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​នៅ​ទីក្រុង​ឡុង​ដ៍​មួយ​នេះ មិនអាច​រក្សា​បានការ​នាំមុខ​មួយ​នេះ បានយូរ​នោះទេ ពេលដែល​កីឡាករ Ashley Barnes តាម​បាន​ស្មើ​វិញ នៅ​រយៈពេល​១០​នាទី​បន្ទាប់​។​



​ក្រោយ​ពេលដែល​ក្រុម Spurs, Man Utd និង​ក្រុម Arsenal​សុទ្ធតែ​ចាញ់​ការប្រកួត​របស់​ពួកគេ​ទាំងអស់គ្នា​កាលពី​ចុង​សប្តាហ៍​កន្លង​ទៅនោះ ក្រុម Chelsea​មាននូវ​ឱកាស​ដ៏​សំខាន់​មួយ ដើម្បី​ពង្រឹង​គំលាត​របស់​ពួកគេ​នៅ​ក្រុម​កំពូល​ទាំង​៤ Premier league​។​

​ប៉ុន្តែ​វា​គឺជា​វេន​របស់​ក្រុម Burnley ដែល​បច្ចុប្បន្ន​ពួកគេ​កំពុង​ប្រឹងប្រែង​លេង​ដើម្បី​បញ្ចៀស​ផុតពី​ការ​ជ្រុះ​ចេញពី​តារាង​នោះ រកបាន​គ្រាប់​បាល់​មុន ពេលដែល​កីឡាករ Hendrick ពេន​មួយ​ជើង​បានសម្រេច​នៅ​នាទី​៨ ក្រោយ​ការ​តែ​តបាល់​បញ្ចេញ​នៅក្នុង​តំបន់​គ្រោះថ្នាក់​។​

​ក្រុម Chelsea​វាយបក​វិញ​បាន​២​គ្រាប់​ភ្លាមៗ​ត្រឹម​រយៈពេល​២​នាទី​ប៉ុណ្ណោះ​។ គ្រាប់​បាល់​ដំបូង​ធ្វើឡើង ពេលដែល​ខ្សែបម្រើ​ស្លាប Eden Hazard ទម្លុះ​ខ្សែការពារ​ក្រុម Burnley រួច​បញ្ជូន​ឲ្យ​កីឡាករ Kante ជា​អ្នក​ពេន​មួយ​ជើង​បានសម្រេច ហើយ​កីឡាករ Higuain សម្រេចបាន​គ្រាប់​បាល់​ទី​២​នៅ​នាទី​១៤៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu