Ad Code

​ទីក្រុង Houston របស់​អាមេរិក​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិការណ៍​វាយ​កូនឃ្លី​លើ​តុ​ពិភពលោក​ឆ្នាំ​២០២១



​ទីក្រុង Houston រដ្ឋ​តិច​ហ្សា​ស់ សហរដ្ឋអាមេរិក នឹងធ្វើ​ម្ចាស់​ព្រឹ​ត្តិ​ការណ៍​វាយ​កូនឃ្លី​លើ​តុ World Table Tennis Championships 2021 ដែលជា​ព្រឹ​ត្ត​ការណ៍​ឡើងជា​លើកដំបូង​ក្រៅ​ទឹកដី​អឺរ៉ុប និង​អាស៊ី ចាប់តាំងពី​ឆ្នាំ​១៩៣៩​រហូតមក ក្នុងនោះ ទីក្រុង Chengdu របស់​ចិន នឹងធ្វើ​ម្ចាស់​ព្រឹ​ត្តិ​ការណ៍​នេះ នៅក្នុង​ឆ្នាំ​២០២២​។ នេះ​បើ​យោងតាម​ការអះអាង​ពី​សហព័ន្ធ​វាយ​កូនឃ្លី​លើ​តុ​អន្តរជាតិ​(ITTF) បានប្រកាស​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទ​។

ទីក្រុង Houston នឹង​ក្លាយជា​ទីក្រុង​លើកដំបូង​នៅ​សហរដ្ឋអាមេរិក រៀបចំ​ព្រឹ​ត្តិ​ការណ៍​ពិភពលោក​មួយ​នេះ ដោយ​បាន​ផ្តួល​ទីក្រុង Agadir របស់​ម៉ា​រ៉ុ​ក ។ មានតែ​ម្តងគត់ ដែល​ព្រឹ​ត្តិ​ការណ៍​មួយ​នេះ ធ្វើ​នៅ​ក្រៅ​អឺរ៉ុប និង​អាស៊ី ចាប់តាំងពី​ការដាក់​ឲ្យ​ប្រើប្រាស់​ការប្រកួត​នៅ​ឆ្នាំ​១៩២៦​នោះ គឺ​កាលពី​រយៈពេល​៨០​ឆ្នាំមុន ដែល​រៀបចំឡើង​នៅក្នុង​ទីក្រុង​គែ របស់​ប្រទេស​អេ​ហ្ស៊ី​ប​។



ទីក្រុង Chengdu បានឈ្នះ​ការដេញថ្លៃ​ពី​ប្រទេស​ជប៉ុន និង​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ សម្រាប់​ព្រឹត្តិការណ៍​ឆ្នាំ​២០២២ ដោយ​គេ​រំពឹង​ថា នឹង​មាន​កីឡាករ​៦០៩​នាក់ មកពី​បណ្តាល​ប្រទេស​ចំនួន​១០៩ នឹងចូលរួម​។

លោក Janis Burke គឺជា​ប្រធាន​ប្រតិបត្តិ​ក្រុម​អាជ្ញាធរ​កីឡា​ក្រុង Houston បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​វេបសាយ​របស់ ITTF ថា យើង​ពិត​ជាម​សប្បាយរីករាយ​ខ្លាំង​ណាស់ មិន​ត្រឹមតែ​ជា​ការ​ធ្វើ​ម្ចាស់ផ្ទះ World Table Tennis Championships 2021​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​គឺជា​ឱកាស​មួយ​ក្នុងការ​រំឭក​ដល់ពេល​ចាប់កំណើត​ឡើង​នៃ​វិស័យ​កា​ទូត​ពីង​ប៉ុង ផងដែរ​។

សូមបញ្ជាក់​ថា វា​នឹង​ក្លាយជា​ព្រឹ​ត្តិ​ការណ៍​សកលលោក​លើក​ទី​៤​សម្រាប់​ទីក្រុង Houston​ដែល​ធ្លាប់ធ្វើ​ម្ចាស់ផ្ទះ​ព្រឹ​ត្តិ​ការណ៍​ប្រដាល់​ពិភពលោក​ឆ្នាំ​១៩៩៩ ការប្រកួត​លើក​ទម្ងន់​ពិភពលោក​ឆ្នាំ​២០១៥ និង​ទីក្រុង​មួយ​នេះ នឹងធ្វើ​ម្ចាស់ផ្ទះ​ការប្រណាំង​ពិភពលោក BMX នៅ​ឆ្នាំក្រោយ​ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu