Ad Code

ផលិតផល​សម្រាប់​ជាង ​និង​វិស័យ​សំណង់​ម៉ាក​FERM មាន​វត្តមាន​នៅ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ហើយ



ភ្នំពេញ ​៖​ ក្រុមហ៊ុន ភី ប៊ី អិ​ល ស៊ី​អេ​ន​ធី ខូ​អិ​ល​ធី​ឌី ដែល​ជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារៈ​សំណង់​ឈានមុខ​គេ កាលពី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៩ ​បាន​រៀបចំ​កម្មវិធី​សន្និសីទ​សារព័ត៌មាន និង​ប្រកាស​ជា​ផ្លូវការ​ពី​ការ​នាំចូល​ផលិតផល​ថ្មី​ម៉ាក FERM មកកាន់​ទីផ្សារ​កម្ពុជា នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ក្រុមហ៊ុន ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ បុគ្គលិក និង​បណ្តាញ​សារព័ត៌មាន​ជាច្រើនរូប។

​ជាមួយនឹង​បទពិសោធន៍​ជាង ១០​ឆ្នាំ នៅក្នុង​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម ក្រុមហ៊ុន ភី ប៊ី អិ​ល ស៊ី​អេ​ន​ធី បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ផ្គត់ផ្គង់​ផលិតផល និង​សម្ភារៈ​សំណង់ ដែលមាន​គុណភាព​ខ្ពស់ សម្រាប់​ក្រុមហ៊ុន​សំណង់​ល្បីៗ​ជាច្រើន​នៅ​កម្ពុជា​។​

លោក ឃុ​ត រ័ត្ន​ពិសី អគ្គនាយក​ក្រុមហ៊ុន ភី ប៊ី អិ​ល ស៊ី​អេ​ន​ធី បាន​មានប្រសាសន៍ថា ​៖ "​យើងខ្ញុំ​ពិតជា​សប្បាយរីករាយ និង​មាន​មោទនភាព​បំផុត​ដែល​បាន​ចូលរួមចំណែក​ក្នុង​វិស័យ​សំណង់ និង​ស្ថាបត្យកម្ម​នៅ​កម្ពុជា​។ ការងារ​របស់​យើងខ្ញុំ គឺ​ផ្តល់នូវ​ប្រឹក្សា​យោបល់ ការណែនាំ ពី​ការប្រើប្រាស់​ផលិតផល​ប្រកបដោយ​វិជ្ជាជីវៈ ជូន​ដល់​អតិថិជន​។ យើងខ្ញុំ​ផ្តោត​សំខាន់​ទៅលើ​គុណភាព និង​តម្លៃ ហើយ​រាល់​ផលិតផល​ទាំងអស់​របស់​យើងខ្ញុំ គឺ​សុទ្ធតែ​បាន​ឆ្លងកាត់​ការពិសោធន៍​តាម​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ និង​មានការ​បញ្ជាក់​ពី​គុណភាព​យ៉ាងច្បាស់​លាស់​។​”

​លោក​បាន​បន្តទៀតថា​ ៖ “​សម្រាប់​ផលិតផល​ម៉ាក FERM ដែលជា​ផលិតផល​ថ្មី​របស់​យើង គឺជា​ផលិតផល​របស់​ប្រទេស​ហូ​ឡង់ ដែល​ត្រូវបាន​រចនា និង​ឆ្លងកាត់​ការធ្វើ​តេស្ត​គុណភាព​កម្រិតស្តង់ដារ​អឺរ៉ុប ជាមួយនឹង​ការបំពាក់​នូវ​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ប្រើប្រាស់​ទំនើប​ចុងក្រោយបង្អស់ ដែល​ធានាបាន​នូវ​ការប្រើប្រាស់​ដ៏​ងាយស្រួល និង​សន្សំសំចៃ​ខ្ពស់បំផុត​។​”

​លោក ឃុ​ត រ័ត្ន​ពិសី បាន​បន្ថែមថា ​៖ “​ថ្នាក់ដឹកនាំ និង​ក្រុមការងារ​ទាំងអស់​រប​ស់ ភី ប៊ី អិ​ល ស៊ី​អេ​ន​ធី បាន​ប្រឹងប្រែង​យ៉ាងខ្លាំង ក្នុងការ​បង្កើត​នូវ​ទំនុកចិត្ត​សម្រាប់​អតិថិជន​ទាំងអស់​។ យើង​ជឿជាក់ថា តាមរយៈ​គុណភាព​ខ្ពស់ នៃ​ផលិតផល​ដែល​បាន​ផ្តល់ជូន​ដល់​អតិថិជន​របស់​យើង ពិតជា​បាន​ជួយ​សម្រួល និង​ផ្តល់នូវ​ភាពងាយស្រួល ដល់​ការងារ​ទូទៅ​របស់​ពួកគាត់​។​

ក្រុមហ៊ុន ភី ប៊ី អិ​ល ស៊ី​អេ​ន​ធី សន្យា និង​បន្ត​ផ្តល់ជូន​នូវ​ផលិតផល​គុណភាព​ខ្ពស់ មាន​សុវត្ថិភាព តម្លៃ​សមរម្យ តាមរយៈ​ម៉ាក​សញ្ញា​ផលិតផល​ល្បីៗ រួមជាមួយ​ការ​ផ្តល់នូវ​ដំណោះស្រាយ និង​វិធីសាស្ត្រ​ល្អៗ​ដល់​អតិថិជន​ក្នុងការ​ប្រើប្រាស់​ផលិតផល​ទាំងអស់​របស់​យើងខ្ញុំ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រើប្រាស់​បានយូរ​អង្វែង និង​ប្រកបដោយ​ភាព​ច្នៃប្រឌិត​។​

​គួរ​បញ្ជាក់ថា​ក្រុមហ៊ុន ភី ប៊ី អិ​ល ស៊ី​អេ​ន​ធី បាន​នាំចូល​ផ្តាច់មុខ​នូវ​ផ​លិ​ផល​បរិក្ខា​សំណង់ និង​សម្ភារៈ​អគ្គិសនី​ដែលមាន​គុណភាព​កម្រិត​ស្តង់ដារ​ជាច្រើន​ប្រភេទ​ដូចជា ផលិតផល​ការពារ​ជម្រាប​ទឹក ម្សៅ​ទប់​ដី​សម្រាប់​ខួង​គ្រឹះ ផលិតផល​ធ្វើតេស្ត​គុណភាព​បេតុង គ្រឿង​សោ​សុវត្ថិភាព សម្ភារៈ​បន្ទប់ទឹក និង​ម៉ាក​សញ្ញា​ល្បីៗ​រួមមាន​ផលិតផល FERM ជាដើម​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu