Ad Code

ស្វាមី​តារា​ពហុ​ជំនាញ ខាត់ សុ​ឃីម ផ្ទុះ​ប្រតិកម្ម​ចេញមុខ​ពន្លះ​យ៉ាង​ចាស់ដៃ​លើ​បុគ្គល ​ដែល​តែង​ព្យាយាម​រិះគន់​គ្រួសារ​ខ្លួន



ភ្នំពេញ​ ៖​ ដោយសារ​ការ​អត់​ទ្រាំ​លែង​ បាន​នឹង​បុគ្គល​មួយ​ចំនួន​ ដែល​មាន​ចេតនា​មិនល្អ​ តែងតែ​ព្យាយាម​តាម​ឈ្នានីស​រិះគន់​បំបាក់​ទឹកចិត្ត​គ្រួសារ​ខ្លួន​នោះ ​ពេលនេះ​ស្វាមី​របស់​តារា​ស្រី​ពហុ​ជំនាញ​អ្នកនាង ខាត់ សុ​ឃីម គឺ​លោក ផា​ណូ បាន​ចេញមុខ​ផ្ទុះ​ប្រតិកម្ម​ឆ្លើយតប ​និង​ពន្លះ​យ៉ាង​ចាស់ដៃ​លើ​បុគ្គល​ទាំងនោះ។

ជា​ប្រតិកម្ម​ឆ្លើយតប​ចំពោះ​ការរិះគន់​នេះ ​លោក ផា​ណូ ដែល​ជា​ស្វាមី​របស់​អ្នកនាង ខាត់ សុ​ឃីម បានលើកឡើង​ ដោយ​កំហឹង​ថា ​ខ្ញុំ​ចូល​មើល​រាល់​ការ​ចូល​Comment​មួយ​ចំនួន​ ដែល​ពួក​អ្នក​ឯង​បាន​រិះគន់​មក​គ្រួសារ​ខ្ញុំ​គឺ​កំពុង​បង្ហាញ​ពី​ចេតនា​ដែល​មើល​ងាយខ្ញុំ​ស្រាប់។ ទង្វើ​របស់​អ្នកឯង ​បាន​ធ្វើ​ខុស​គឺ​វា​ខុស​ផ្ទុយ​នឹង​អ្វី​ដែល​រិះគន់​គេ​….​សូម​បើក​ការ​ពិចារណា ហើយ​មុននឹង​និយាយ​អ្វី​ត្រូវ​មើល​ពី​កំហុស​ខ្លួនឯង​ផង អ្នក​ឯង​មិនមែន​អាទិទេព​ឬ​ទេវតា​ទេ។

លោក​ផា​ណូ បាន​និយាយ​ទៀត​ថា ​ពិចារណា​ឡើងវិញ​ផង ​បើ​ខ្លួនឯង​ធ្វើ​មិន​បាន​កុំ​រិះគន់​គេ ហើយ​បើ​មើល​សព្វគ្រប់​ទៅ​ខ្លួនឯង (​អ្នក​រិះគន់​)​ហ្នឹង​​ចរិត​ចង់​អន់​ជាង​គេ​ផង ដូច្នេះ​មុននឹង​រិះគន់​ត្រូវ​គិត​ថា​ខ្លួនឯង​ធ្វើ​បាន​ដូច​គេ​ឬ​អត់​?។ ម្យ៉ាង​ទៀត​មាន​ករណី​មួយទៀត ​ដែល​និយាយ​ថា ​ភរិយា​ខ្ញុំ​ធ្វើ​បែប​នេះ​ដើម្បី​ឲ្យ​ខ្ញុំ​បាន​ល្បី​…..​សួរ​ថា​ខ្ញុំ​ល្បី​ដោយ​វិធី​ណា​បើ​ខ្ញុំ​ឈប់​ពី​សិល្បៈ​ហើយ​នោះ ខ្ញុំ​ចង់​ល្បី​មែន​?​និយាយ​មក​ដូចជា​មិន​ត្រូវ ហើយ​មាន​អ្នក​ខ្លះ​ទៀត​ចាំ​មើល ​និង​និយាយ​ថា ​ស្នេហា​ពួក​ខ្ញុំ​បានតែ​មួយ​ឆាវ​ទេ តែ​បន្តិចទៀត​ទៅ​លែង​ក្បាល​គ្នា​ចោល​ហើយ ចុះ​មាន​មើល​ទេ​ឥឡូវ​គិត​មក​ទល់​ពេល​នេះ​ខ្ញុំ​ស្រលាញ់​គ្នា​ជិត​១០​ឆ្នាំ​ហើយ​ថែមទាំង​មាន​កូន​ទៀត​ផង។

ស្វាមី​របស់​អ្នកនាង ខាត់ សុ​ឃីម បាន​បន្ថែម​ថា ​សួរ​ថា​នៅចាំ​មើល​ខ្ញុំ​ដល់​ពេលណា​ទៀត​ជួយ​ប្រាប់​ផង​ហើយ​អ្នក​ដែល​ហ៊ាន​និយាយ​មើលងាយ​ចំពោះ​ខ្ញុំ​ដែល​មិន​ដឹង​ពី​ការងារ​ ឬអ្វី​ដែល​ខ្ញុំ​កំពុង​ធ្វើ​សព្វថ្ងៃ​នេះ ​បើ​ឆ្ងល់​ណាស់​អាច​ទូរស័ព្ទ​មក​សួរ​ខ្ញុំ ខ្ញុំ​បើក​ពេលវេលា​រង់ចាំ​ស្វាគមន៍​ឆ្លើយ​សំនួរ​អ្នកឯង បើ​ចិត្តជា​កូនប្រុស​ជួប​ខ្ញុំ ហើយ​បើ​អ្នកឯង​មិន​មែន​ជា​ចិត្ត​កូនប្រុស​ទេ​ពោល​គឺ​ត្រឹមតែ​ជា​មនុស្ស​កំសាក​នោះ​គឺជា​រឿង​របស់​អ្នកឯង។ ប៉ុន្តែ​បើ​អ្នកឯង​ត្រឹមតែ​Comment​និយាយ​ដៀល​ប៉ុណ្ណឹង​ហើយ​គួរតែ​ជួប​ខ្ញុំ​ព្រោះ​ខ្ញុំ​ជា​បុគ្គល​ម្នាក់​ ដែល​ហ៊ាន​ទទួលខុសត្រូវ​ និង​ហេតុផល​ដែល​អ្នក​បាន​រិះគន់​មក​លើ​ខ្ញុំ​បើសិនជា​ការពិត​តែ​បើ​មិនមែន​ជា​ការពិត​អ្នកឯង​ត្រូវ​ចេញមុខ​ដោះស្រាយ ​និង​និយាយ​ជាមួយ​ខ្ញុំ​មក វា​ជិត​១០​ឆ្នាំ​ហើយ​នៅតែ​រឿង​ដដែលៗ​បែបនេះ។
សូម​បញ្ជាក់​ថា​ ការ​ចេញមុខ​បញ្ចេញ​ប្រតិកម្ម​របស់​ស្វាមី​អ្នកនាង ខាត់ សុ​ឃីម នា​ពេល​នេះ​ បាន​ធ្វើ​ឡើង​ស្រប​ពេលដែល​ថ្មីៗ​នេះ​មាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ធ្វើ​ការ​សរសេរ​ចុះផ្សាយ​លើក​សរសើរ​លើ​ករណី​តារា​ស្រី​អ្នកនាង ខាត់ សុ​ឃីម ទទួល​បាន​កាដូរ​ពិសេស​ពី​ស្វាមី​ចំនួន​៣​ទន្ទឹម​ពេល​តែមួយ​ជាមួយគ្នា។ ប៉ុន្តែ​ផ្ទុយទៅវិញ​បែរ​ជា​មាន​បុគ្គល​មួយ​ចំនួន​ចូល​ផ្ញើ​សារ​រិះគន់​ថា ​តារា​ស្រី​រូប​នេះ​អួត​ពេក​ហើយ​ធ្វើ​នេះ​ក្នុង​ចេតនា​ចង់​លើ​តម្កើង​កិត្តិយស​ឬ​ឲ្យ​ប្តី​បាន​ល្បីឈ្មោះ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu