Ad Code

យុវជន​ម្នាក់ បង្ក​ឲ្យ​អ្នកដទៃ​របួស​ស្នាម ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ



រតនគិរី ​៖​ យុវជន​ម្នាក់​ បាន​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា យក​ដាវ​សា​ម៉ូ​រៃ​កាប់​ទៅលើ​ជនរងគ្រោះ​២​នាក់ បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ស្រាល ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន។

ករណី​បង្ក​ហិង្សា​នេះ​ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែចេត្រ ឆ្នាំកុរ សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៩ កន្លងទៅ ស្ថិតនៅ​ក្នុង​ភូមិ​ឃួន ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី។

មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​២​នាក់ ១-​ឈ្មោះ ម ធិ​ន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ បាន​រង​របួស​ធ្ងន់​ត្រង់​ក្បាល។

២-​ជនរងគ្រោះ​ឈ្មោះ ឃូ​ច ផល ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ រង​របួស​ស្រាល​ត្រង់​ដៃ​ខាងឆ្វេង​។ អ្នក​ទាំង​២​នាក់​ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ។

រីឯ​ជនសង្ស័យ ឈ្មោះ បូរ៉ា កា​យ៉ែ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​គ្រឹ​ង មាន​ទីលំនៅ​ភូមិ​ផាក់​ណា​ម ឃុំ​កោះ​ពាក្យ ស្រុក​វើ​ន​សៃ ខេត្ត​រតនគិរី។

បច្ចុប្បន្ន​ សមត្ថកិច្ច​ បា​ន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​វើ​ន​សៃ​ ដើម្បី​បំពេញបែបបទ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu