Ad Code

ដាក់លក់​ហើយ​! ប្រញាប់​ទិញ​ឱ្យបាន​មុនគេ​! សាម​សុង Galaxy A70 ជំនាន់​ថ្មី មក​លើក​នេះ​ពិតជា​ឡូយ និង​ទាក់ទាញ​បំផុត​!



ភ្នំពេញ​ ៖ ក្រោយពី​ការប្រកាស និង​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នៃ​ខ្សែស្រឡាយ Galaxy ស៊េរី A ជាច្រើន​ម៉ូ​ឌែ​ល​នៅ​ទីក្រុង​បាងកក​ប្រទេស​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ​រួចមក​ បាន​ធ្វើឱ្យ​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​អតិថិជន​ជាច្រើន។ ដើម្បី​ឆ្លើយតប​តាម​តម្រូវ​ការ​របស់​អ្នកប្រើប្រាស់​ក៏ដូចជា​អ្នក​ស្រឡាញ់​គាំទ្រ​ទាំងអស់​ឱ្យ​ទាន់​ចិត្ត​នោះ ក្រុមហ៊ុន សាម​សុង ក៏​មិន​បង្អង់​យូរ​ដែរ​ ដោយ​ធ្វើការ​ដាក់​លក់​ជា​ផ្លូវការ​នូវ​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី​នេះ ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ ២០១៩ តែម្តង។

គួរ​រំឭក​ផង​ដែរ​ថា​ ចំពោះ​រូបរាង និង​លក្ខណៈសម្បត្តិ​របស់ Samsung Galaxy A70 នេះ​គឺ​ពិតជា​ធ្វើឱ្យ​អតិថិជន​ទាំងអស់​មានការ​ភ្ញាក់ផ្អើល និង​អាចធ្វើ​ការសម្រេចចិត្ត​ជ្រើស​រើសយក​ស្មា​ត​ហ្វូ​ន​ដែលមាន​ចំណុច​ត្រូវចិត្ត​មួយ​នេះ​បាន​ភ្លាមៗ​ជាមួយនឹង​តម្លៃ​ត្រឹមតែ 399 ដុល្លារ ប៉ុណ្ណោះ​!! សរុបសេចក្តី​មក​អ្វីដែល​ធ្វើឱ្យ Galaxy A70 ជំនាន់​ថ្មី​នេះ ទទួលបាន​ការគាំទ្រ​ច្រើន និង​អាច​បង្ហាញខ្លួន​ក្នុង​តំណែង​នៃ​ភាព​លេចធ្លោ​ដ៏​អស្ចារ្យ​នោះ​គឺ រូបរាង​ដ៏​ស្រស់ស្អាត អេក្រង់​ធំ​លាត​ពេញ​ផ្ទៃ​ស្ទើរតែ​គ្មាន​គែម កាមេរ៉ា​លំដាប់ ទំហំ​ផ្ទុក​កាន់តែ​ធំ ថាមពល​ថ្ម​ខ្លាំង​លើសគេ និង​តម្លៃ​ដ៏​ពិសេស​សឹង​មិន​គួរឱ្យ​ជឿ​តែម្តង​!

​ដូច្នេះ​ដើម្បីអោយ​ជ្រាប​កាន់តែច្បាស់​សូម​មក​មើល​ពី​លក្ខណៈសម្បត្តិ រួមទាំង​កម្លាំង​ម៉ាស៊ីន​របស់​ម៉ូ​ឌែ​ល​នៅ​ខាងក្រោម​នេះ​ទាំងអស់គ្នា​៖

* Samsung Galaxy A70
- អេក្រង់​ធំ​ទំហំ 6.7 អ៊ី​ញ Infinity-U Display
- ប្រើប្រាស់​កញ្ចក់​ប្រភេទ Super AMOLED
- កម្រិត​បង្ហាញ​រូបភាព Full HD+
- ស្រោប​ខ្នង​ខាងក្រោយ​ដោយ 3D Glasstic
- ប្រភេទ​ម៉ាស៊ីន​ប្រើ​បន្ទះ​ឈី​ប Snapdragon 675 Dual 2.0GHz + Hexa 1.7GHz
- RAM​ទំហំ 6GB
- អង្គ​ផ្ទុក 128GB និង​អាច​បន្ថែម Micro SD បាន​រហូតដល់ 512GB
- កាមេរ៉ា​ខាងមុខ 1 គ្រាប់ ទំហំ 32 មេ​ហ្គា​ភិ​ច​សែ​ល​
- កាមេរ៉ា​ក្រោយ 3 គ្រាប់​៖ 32 មេ​ហ្គា​ភិ​ច​សែ​ល​ជា​កាមេរ៉ា​គោល + 8 មេ​ហ្គា​ភិ​ច​សែ​ល ជា​លេន Ultra Wide + 5 មេ​ហ្គា​ភិ​ច​សែ​ល​ជា Depth លេន​សម្រាប់​ថត​ព្រាល​ផ្ទៃ​ខាងក្រោយ​។​
- ថាមពល​ថ្ម 4500mAh
- ទ្រទ្រង់​កម្លាំង​សាក​ថ្ម​ល្បឿន​លឿន​បាន 25W Super Fast Charging / USB type C
- ស្កេ​ន​ម្រាមដៃ​នៅលើ​អេក្រង់​
- ដំណើរការ​ដោយ Android 9 Pie
- ស្រោប​ដោយ One UI និង​រួមបញ្ចូល​ជាមួយ​មុខងារ​ល្អ​ដូចជា Night Mode ដែលប្ដូរ​ពណ៌​ស្រី្គ​ន​ទៅជា​ខ្មៅ​ដើម្បី​សម្រួលការ​ប្រឹង​មើល​ជាដើម​។​
- Galaxy A70 ថ្មី​នេះ មាន​ជម្រើស 3 ពណ៌ សម្រាប់​ជ្រើសរើស រួមមាន​ពណ៌​ខ្មៅ ស និង​ខៀវ ។

ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! ពេលនេះ សាម​សុង បាន​ផ្តល់ជូន​នូវ​ជម្រើស​កាន់តែ​ល្អប្រសើរ​សម្រាប់​អតិថិជន​ទាំងអស់​របស់ខ្លួន​ហើយ​! ដូច្នេះ​ខ្ញុំ​ជឿជាក់​ថា​លោកអ្នក​នឹង​មិន​ស្ទាក់ស្ទើរ​ចិត្ត​ទៀត​ឡើយ​ក្នុងការ​ជ្រើស​យក​ស្មា​ត​ហ្វូ​ន​សំណ​ប់​ចិត្ត​របស់​ខ្លួន​ទៅតាម​តម្រូវការ​!

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​​អញ្ជើញ​មកកាន់​សាខា និង​ដេប៉ូ​ចែកចាយ​របស់​ក្រុមហ៊ុន សាម​សុង ណាមួយ​ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​អាច​ទំនាក់ទំនង​មកកាន់​លេខ 1800 20 3232៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu