Ad Code

​កីឡាករ Rafael Nadal សង្ឃឹមថា នឹង​អាច​ស្តា​មុខមាត់​នៅ Barcelona Open ក្រោយ​បរាជ័យ Monte Carlo



​កីឡាករ Rafael Nadal បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា លោក​នឹងមិន​ខ្ជះខ្ជាយ​ពេលវេលា​ទៀត​ទេ ក្រោយ​បរាជ័យ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Monte Carlo តែ​ផ្ទុយទៅវិញ លោក​នឹង​ផ្តោត​សំខាន់​លើ​ការ​ស្តា​មុខមាត់​ឡើងវិញ នៅ​ការប្រកួត Barcelona Open។

ជើងឯក Barcelona Open ១១​ជំនាន់​ម្នាក់នេះ បាន​និយាយ​ក្រោយ​បង្ហាញខ្លួន​ក្នុង​កម្មវិធី​ផ្សព្វផ្សាយ​នៅ​ព្រឹ​ត្តិ​ការណ៍​កីឡា​វាយ​តឺ​ន្នី​ស​ខ្នាតតូច​ក្នុង​រដ្ឋធានី​របស់​ប្រទេស​អេ​ស្ប៉ា​ញ​មួយ​នេះ​ថា អ្វីដែល​បានកើត​ឡើង គឺ​វា​បានកើត​ឡើងទៅ​ហើយ មិន​សំខាន់​ថា​មាន​ហេតុផល​អ្វី​នោះទេ​។



ជើងឯក Grand Slam ១៧​សម័យកាល​ម្នាក់នេះ ដែល​បាន​វិលត្រឡប់​មកកាន់​ការប្រកួត Monte Carlo ក្រោយ​រងរបួស​នោះ បាន​ទម្លាក់​បន្ទុក​ទៅលើ​បញ្ហា​ឆ្អឹងដងកាំបិត ជាហេតុ​ធ្វើ​ឲ្យ​គាត់​លេង​មិន​បាន​ល្អ​ជាមួយ​កីឡាករ Fabio Fognin ដែល​បានឈ្នះ​ការប្រកួត​មួយ​នេះ​។

កីឡាករ Nadal បាន​និយាយ​ថា ការប្រកួត Monte Carlo គឺជា​ការបោះ​ជំហាន​ទៅមុខ​មួយ ទៅកាន់​កន្លែង​ដែល​លោក​គួរ​ទៅដល់​កាលពី​រយៈពេល​១​សប្តាហ៍​មុន​។

លោក​បន្ត​ថា បញ្ហា​របួស បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​រារាំង​រូបលោក​ពី​ការ​លេង​ប្រកបដោយ​សន្ទុះ​ខ្លាំងក្លា​។

សូម​បញ្ជាក់​ថា កីឡាករ​អេ​ស្ប៉ា​ញ​ម្នាក់​នេះ នឹង​ឡើង​ការពារ​ជើងឯក​របស់​គាត់​នៅ​ថ្ងៃ​ពុធ​នេះ ជាមួយ​កីឡាករ​អា​ហ្ស​ង់​ទីន Leo Mayer គឺជា​កីឡាករ​ឈ្នះ​ការប្រកួត​ជុំ​ដំបូង​លើ​កីឡាករ Marius Copil ក្នុង​លទ្ធផល​ពិន្ទុ​6-3, 6-7 (3/7), 7-5៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu