Ad Code

ធនាគារ ​BIDC​ រួមចំណែក​ឧបត្ថម្ភ​ថវិកា​ដល់​កាកបាទក្រហម​កម្ពុជា​ចំនួន​៥​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក



ក្នុង​ឱកាស​ដ៏​ល្អ​ប្រពៃ​នេះ​ ដើម្បី​អបអរ​ពិធី​រំលឹក​ខួប​ទី ១៥៦ នៃ​ការ​បង្កើត​កាកបាទក្រហម​កម្ពុជា​ពិភពលោក ធនាគារ​វិនិយោគ និង​អភិវឌ្ឍន៍​កម្ពុជា ភី អិ​ល ស៊ី (BANK FOR INVESTMENT AND DEVELOPMENT OF CAMBODIA PLC) ហៅ​កាត់​ថា BIDC បាន​ពាំនាំ​ថវិកា​ចំនួន​ ៥ម៉ឺន​ដុល្លារ សហរដ្ឋអាមេរិក​ ដើម្បី រួមចំណែក​ឧបត្ថម្ភ​ដល់​ កាកបាទក្រហម​កម្ពុជា។

ដោយ​សម្លឹង​ឃើញថា កន្លងមក​កាកបាទក្រហម​កម្ពុជា ​ដែល​ដឹកនាំ​ដោយ លោកជំទាវ កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន បាន​ជួយ​គាំទ្រ​យ៉ាង​ខ្លាំងក្លា​ផ្តល់​ទាំង​ជំនួយស្មារតី​ ព្រមទាំង​ហិរញ្ញវត្ថុ ដល់​ទុរគតជន​ទាំងឡាយ និង រួមចំណែក​នូវ​កម្មវិធី​មនុស្សធម៌​ផ្សេងៗ​ទៀត ក្នុងសង្គម​។

ទង្វើ​ទាំងអស់​នេះហើយ គិតពី​ឆ្នាំ​២០១៩ មក ធនាគារ BIDC តែងតែ​ចូលរួម​ថវិកា​មួយ​ចំនួន​តូច​ដល់​កាកបាទក្រហម​ជានិច្ច​។ ក្រៅពីនេះ មួយ​រយៈ​កន្លងមក​ធនាគារ​នេះ ក៏បាន​ខិតខំ​ចុះ​ចែក​អំណោយ​សង្គ្រោះ ដល់​ជនរងគ្រោះ និង ជន​ទុរគត​ដល់​មូលដ្ឋាន​រងគ្រោះ​ផ្ទាល់​ផងដែរ តួយ៉ាង គ្រួសារ​ដែល​ទទួលរង​គ្រោះ​ពី​ទឹកជំនន់ គ្រោះរាំង​ស្ងួត និង ខ្យល់ព្យុះ ជាដើម។

ធនាគារ ​BIDC​ លូតលាស់​មកដល់​បច្ចុប្បន្ន​ដោយសារតែ​ ទទួល​បាន​ការ​យកចិត្ត​ទុកដាក់​ គាំទ្រ​ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ជា​ការ​ជ្រោមជ្រែង​គាំទ្រ​ពី ធនាគារ​ជាតិ​នៃ​​កម្ពុជា គិត​មកដល់ពេលនេះ BIDC បាន​បើក​ដំណើរការ​ អភិវឌ្ឍន៍​អាជីវកម្ម​នៅ​ទឹកដី​កម្ពុជា ​អស់​រយៈពេល​ជិត​គម្រប់​ដប់​ឆ្នាំ​មកហើយ ក្នុង​នោះ BIDC ទទួល​បាន​លទ្ធផល និង​កំណើន​អាជីវកម្ម​គួរ​កត់ សម្គាល់​ជាខ្លាំង ជាក់ស្តែង BIDC ទទួល​បាន​ទ្រព្យសកម្ម​សរុប 722 លាន​ដុល្លារ​, ចលនា​ទុន​សរុប 245 លាន​ដុល្លារ និង​ឥណទាន​សរុប 558 លាន​ដុល្លារ​។ អស់​រយៈពេល​ដំណើរការ​ជិត​ដប់​ឆ្នាំ​មកនេះ​ BIDC តែងតែ​គោរព​អនុវត្តន៍​តាម អនុលោម​តាម​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​រាល់​ច្បាប់ បទបញ្ញត្តិ វិធាន សារាចរ​ បទ​កំណត់ នានា​របស់​រាជរដ្ឋាភិបាល ក៏​ដូចជា​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា ដោយ​មិន​បង្ក​កំហុស​ណាមួយ​កើត​ឡើងជា យ​ដ្ឋា​ហេតុ​ឡើយ​។​

ទន្ទឹមនឹងនេះ ធនាគារ BIDC តែងតែ​អនុវត្តន៍​តាម​គោលការណ៍​ស្នូល​របស់ខ្លួន​ដែល​បាន ដាក់ចេញ​តាំងតែ​ពីថ្ងៃ​ដំបូង​ដោយ​ផ្សារភ្ជាប់​សកម្មភាព​អាជីវកម្ម ជាមួយ​ការ​ចូលរួមចំណែក​លើក​កម្ពស់ អភិវឌ្ឍន៍ សកម្មភាព​សម្បុរ​ធម៌ មនុស្សធម៌ ជួយសង្គ្រោះ និង​ឧបត្ថម្ភ​ជន​ទុរគត​ផងដែរ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu