Ad Code

គំនុំ​ស្នេហា​ត្រីកោណ! គ្រូ​កីឡា​ម្នាក់ ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ នៅ​ស្រុក​ឱ​រ៉ា​ល់​​



កំពង់ស្ពឺ​ ៖ ​គ្រូបង្រៀន​ផ្នែក​កីឡា​ម្នាក់ ​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ឆៅៗ​ ខណៈពេល​គ្រូបង្រៀន​រូប​នេះ ​កំពុង​ជួបជុំ​ហូបបាយ​ជាមួយ​បង្រៀន​ដទៃ​ទៀត​នៅ​ក្នុង​សាលារៀន​។​

ហេតុការណ៍​បាញ់សម្លាប់​គ្រូបង្រៀន​ជំនាញ​ផ្នែក​កីឡា​ និង​អប់រំ​កាយ​ខាងលើ​កើតមានឡើង​នៅ​ម៉ោង​ប្រហែល​១​រសៀល​ នា​ថ្ងៃទី​០៨​ ខែ​ឧសភា ​ឆ្នាំ​២០១៩​នេះ ​ស្ថិតក្នុង​សាលា​តាំង​របង​ ឃុំ​ហោង​សំណំ​ស្រុក​ឱ​រ៉ា​ល់ ​ខេត្ត​កំពង់ស្ពឺ។

មន្ត្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​មាន​ឈ្មោះ​ទូច​ វាសនា​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ មាន​មុខរបរ​គ្រូបង្រៀន​ផ្នែក​កីឡា​នៅ​សាលា​អនុវិទ្យាល័យ​តាំង​របង​ ស្រុក​ឱ​រ៉ា​ល់​ នៅ​ភូមិ​ស្រង់​ ឃុំ​ស្រង់ ​ស្រុក​គងពិសី​ ខេត្ត​កំពង់ស្ពឺ​ បាន​ជួបជុំ​គ្រូៗ​ដែល​នៅ​បង្រៀន​សាលា​ហូបបាយ​ និង​ផឹកស៊ី​។​

ប្រភព​បន្តទៀតថា​ ខណៈ​ហូបបាយ​ជុំគ្នា​ជាមួយ​គ្រូៗ​ ស្រាប់តែ​ជនដៃដល់​ម្នាក់​ជិះ​ម៉ូតូ​មក​ឈប់ ​រួច​បាន​បាញ់​តម្រង់​លើ​ជនរងគ្រោះ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ ​និង​ព្យាយាម​បើក​ម៉ូតូ​រត់គេចខ្លួន​ ប៉ុន្តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល ​និង​កងរាជអាវុធហត្ថ​ស្ទាក់ចាប់​ផងដែរ​។​

នគរបាល​បាន​ឲ្យ​ដឹង​ទៀត​ថា​ បុរស​ជា​ឃាតក​មានឈ្មោះ​ ជួន​ ធានី​រាសី ​ភេទ​ប្រុស ​អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​៤ ​សង្កាត់​ព្រះ​ពន្លា ​ក្រុង​សិរីសោភ័ណ ​ខេត្ត​បន្ទាយមានជ័យ​ បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុង​គុប​ជ្រុង ​ពណ៌​ខៀវ​ ពាក់​ស្លាក​លេខ​1A-8250​។​

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានបញ្ជាក់​ថា ករណី​ឃាតកម្ម​ដ៏​សាហាវ​នេះ​ផ្តើម​ឡើង​ដោយ​សារ​រឿង​គំនុំ​ស្នេហា​ត្រីកោណ​ទើប​ឈានដល់​ការបាញ់សម្លាប់​បែបនេះ​។​ ក្នុងនោះ​ឃាតក​បាន​ប្រើ​ប្រាស់​កាំភ្លើង​ម៉ាក​K៥៤​ បាញ់​ទៅលើ​ជនរងគ្រោះ​បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។​

បច្ចុប្បន្ន​ ឃាតក ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​តាម​ផ្លូវ​ច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu